ស្រោមមុខតារា✧

183 13 0
                                        


ភាគ១០:អ៊ុំ??🙂

"ឲ្យខ្ញុំជួយឬអត់?"
មិនចង់តវ៉ាច្រើនជាមួយជីមីន អ្នកម្លោះក៏បង្វែរនិយាយពីរឿងម្ហូបវិញ ណាមួយគេក៏ឃ្លានដែរបើបានជួយគ្នានិងឆាប់ហើយបានញាំ
"បើមានចិត្តក៏ជួយទៅ បើអត់ទេកុំបង្ខំខ្លួនឯងមកជួយអីនាំតែទើសដៃជើងទេ!!!"
"អ៊ុំឯងធ្វើនិយាយជាមួយខ្ញុំឲ្យស្រួលបួលម្ដង់ទៅមើល នេះខ្ញុំសួរធម្មតាទេតើចាំបាច់រៀបរាប់វែងឆ្ងាយម្លេះ!!"
"អ្នកណាអ៊ុំឯង?យើងទៅយកអ៊ុំស្រីឯងពីអង្កាល?"
"អៅ!! ក្រែងលើកមុនថាខ្ញុំឈ្លើយ ដែលនិយាយមិនស្គាល់អ្នកអាយុច្រើនជាង ឥឡូវហៅអ៊ុំហើយនៅខឹងខ្ញុំទៀត?"
"ទោះយើងអាយុច្រើនក៏មិនដល់ថ្នាក់ឲ្យឯងហៅយើងអ៊ុំដែរ!!"
"អញ្ចឹងឲ្យខ្ញុំហៅយ៉ាងម៉េចក៏និយាយមក!!"

ហត់និងវែកញែកច្រើនអ្នកកម្លោះក៏ខាំមាត់សង្កត់ចិត្តនិយាយសម្រួលជាមួយអ្នកខាងមុខវិញ

"ហៅយើង Hyung ទៅ!!"

"ក៏បាន~"
នាយសង្ហាមិនប្រកែកច្រើនទៀតដែរ បើប្រាប់គេឲ្យហៅបែបនេះតាំងពីដំបូងទៅមានអី តែនេះលេងរឹក!!!
"ហើយ hyung ធ្វើអីនិង? ឲ្យខ្ញុំជួយឬអត់ឥឡូវ?"
ជុងហ្គុកសួរម្ដង់ទៀត ខ្លួនក៏ដើរទៅជិតជីមីនដែរកំពុងហាន់បន្លែដាក់ចាន

"ធ្វើតែបោះឯងទៅ របស់យើងហើយៗ"

"ហើយ hyung ហូបបែបនិងមែនទេមានកម្លាំងដែរ?"
ជុងហ្គុកសួរនៅពេលឃើញម្ហូបក្នុងចានរបស់ជីមីន មានសាឡាត់ ប៉េងប៉ោះ ត្រសក់និង ត្រីសាម៉ុងចំហុយ mix ចូលគ្នាជាមួយទឹកម៉ៃយ៉ូណះ

(សរសេរខុសកុំប្រកាន់ណា៎ ព្រោះអេតមីនមិនដឹងថាគេសរសេរយ៉ាងម៉េចត្រូវទេ😅)

"ធម្មតា!"
និយាយប៉ុណ្នឹងក៏ដើរទៅតុអាហាបាត់ ទុកឲ្យជុងហ្គុកឈរឡេងឡង់តែម្នាក់ឯង។

15 minutes
អាហារពេលល្ងាចរបស់ជុងហ្គុកជាស៊ុបតៅហ៊ួគីមឈីក៏ហើយដូចគ្នា នាយកម្លោះក៏លើកមកញាំនៅតុអាហារជិតជីមីន

"ស្អែក hyung ត្រូវទៅណាឬអត់ចាំខ្ញុំជូនទៅ"
កំពុងតែញាំអ្នកកម្លោះក៏ឈ្លាតសួរទៅកាន់អ្នកអង្គុយចុចទូរស័ព្ទ គេចេះតែសួរទៅព្រោះ bada ផ្ដាំថាពេលវិស្សមកាលបែបនេះជីមីនមិនសូវចូលចិត្តនៅផ្ទះទេ បើមិនទៅផ្សាទំនើបទិញនេះទិញនោះក៏ទៅដើរលេងតាមខេត្តដែរ ដូច្នេះហើយទើបគាត់ប្រាប់ជុងហ្គុកឲ្យបានដឹងមុនកុំឲ្យអ្នកកម្លោះតូចទៅតែម្នាក់ឯង

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now