ស្រោមមុខតារា✧

180 18 0
                                        

ភាគ២៣:សារភាព🎀

"អញ្ចឹងថ្ងៃមិញប្រចណ្ឌខ្ញុំ??"
ជីមីនងក់ក្បាលបញ្ជាក់ប្រាប់ខ្ញុំទាំងសើចថ្ពាល់គាតឡើងក្រហមមិនប្រាប់ក៏ដឹងថាអៀនដែរ...

"ខ្ញុំស្រលាញ់ជីមីន!!"
ជីមីនមើលមកខ្ញុំដោយកែវភ្នែកភ្ញាក់ផ្អើល

"ខ្ញុំដឹងថាវាលឿនក្នុងការសារភាពប៉ុន្តែខ្ញុំមិនអាចទ្រាំលាក់បាំងជីមីនទៀតបាននោះទេ..."
ខ្ញុំនិយាយដោយមើលមុខគាត់ចំៗបញ្ជាក់ថាអ្វីដែរខ្ញុំនិយាយពិតជាចេញពីក្រអៅបេះដូងខ្ញុំតែម្ដង់
"ចុះជីមីន!!ស្រលាញ់ខ្ញុំវិញទេ??"
ខ្ញុំសួរគាត់ត្រង់ៗ បេះដូងរបស់ខ្ញុំលោតញាប់ឌុបដាក់រង់ចាំស្ដាប់ចម្លើយរបស់គាត់
"ខ្ញុំ..."
ជីមីនមើលមុខខ្ញុំដោយភាពស្ទាក់ស្ទើរដូចជាពិបាកឆ្លើយ
"អឹម!!"
ខ្ញុំទំលាក់មាត់ថើបគាត់ដោយភាពផ្អែមល្ហែម គាត់ក៏បិទភ្នែកថើបតបតរមកខ្ញុំវិញដូចគ្នាដៃរបស់ខ្ញុំអង្អែលសក់គាត់លេងជាការកំសាន្ត ការថើបរយះពេលប៉ុន្មាននាទីខ្ញុំមិនដឹងនោះទេដឹងត្រឹមថាខ្ញុំមិនចង់ដកមាត់ចេញគ្រប់ពេលដែរខ្ញុំថើបគាត់។ ជីមីនទប់ទ្រូងរបស់ខ្ញុំហើយក៏ផ្ដាច់មាត់ពីការថើបដ៏អស្ចារ្យនេះដោយមុខគាត់ក្រហមងាំងដង្ហើមរបស់គាត់ក្ដៅអុនៗប៉ះមុខរបស់ខ្ញុំភ្នែកទាំងគូរសម្លឹងមើលមកខ្ញុំក្នុងន័យអ្វីខ្ញុំមិនដឹងច្បាស់នោះទេ ប៉ុន្តែសម្រាប់ការគិតរបស់ខ្ញុំគាត់ក៏កំពុងតែឈ្លក់វង្វេងនិងការថើបមួយនេះដូចគ្នា។ បន្ទាប់ពីសម្រួលដង្ហើមឲ្យដកបានធម្មតាខ្ញុំក៏និយាយទៅកាន់គាត់...

"មិនទាន់ប្រាប់ខ្ញុំវិញក៏បាន~ត្រឹមជីមីនបានដឹងពីអារម្មណ៍របស់ខ្ញុំពេលនេះ ប៉ុណ្ណឹងក៏ខ្ញុំសប្បាយចិត្តដែរ~"
គាត់សម្លឹងមុខខ្ញុំបន្តិចមុននិងគាត់ផ្ដេកក្បាលរបស់គាត់លើស្មាខ្ញុំដៃទាំងគូរបស់គាត់តោងករខ្ញុំជាប់មុននិងមាត់ហើមៗបង្ហើបតិចៗជិតត្រចៀកខ្ញុំយ៉ាងសុិចសុី
"ខ្ញុំចង់សម្រាក~"
សម្លេងខ្សាវៗបន្លឺឡើងប្រៀបដូចជាអស់កម្លាំងខ្លាំង ខ្ញុំសើចបន្តិចគ្រាន់តែថើបគ្នាបន្តិចសោះដូចហត់សម្បើមម្លេះ
"អញ្ចឹង!!ក៏ដើរទៅនិយាយប្រាប់ខ្ញុំធ្វើអី?"
ខ្ញុំនិយាយញោះគាត់ទោះជាដឹងពីអ្វីដែរគាត់ចង់ឲ្យខ្ញុំធ្វើក៏ដោយ
ផាច់!!!
"អួយ!!!!!"
គាត់វាយទ្រូងខ្ញុំមួយដៃ តែមិនឈឺអីទេខ្ញុំគ្រាន់តែស្រែកយក Attention ពីគាត់ប៉ុណ្ណោះ
"រំអួល!!"
ខ្ញុំសើចទៀតហើយមិនដឹងយ៉ាងម៉េចឲ្យតែគាត់ស្ដីឲ្យអញ្ចឹងខ្ញុំចេះតែចង់សើចនិងញញឹម
"ឲ្យឆាប់ឡើង!!"
គាត់ងើបមើលមុខខ្ញុំទាំងក្រម៉ូវ
"អីគេ??"
"បីខ្ញុំទៅបន្ទប់!!"
គាត់និយាយហើយក៏ងាកមុខចេញ នេះចង់លាក់បាំងមុខក្រហមទាំងនោះឬ??ទោះមានតែពន្លឺដួងខែក៏ខ្ញុំនៅពិនិត្យឃើញច្បាស់ដែរ!!
"ខ្ញុំមិនដឹងទេ!!!"
ខ្ញុំធ្វើជាប្រកែកហើយក៏លែងក្រសោបចង្គេះគាត់ទៀត
"ក្រែងស្រលាញ់ខ្ញុំហី!!!ដូច្នេះឯងត្រូវយល់ចិត្តខ្ញុំអញ្ចឹងហើយ!!"
"ខ្ចិល!!គេអត់ស្រលាញ់យើងវិញផង!!"
ខ្ញុំងាកទៅមើលអ្វីផ្សេងតែមុខខ្ញុំនៅញញឹមដដែល
"ល្អ!!!"
គាត់និយាយត្រឹមនេះក៏ងើបដើរចេញពីខ្ញុំ ទាំងងរឃ្ទើត ខ្ញុំឃើញដូច្នេះក៏សម្រេចចិត្តឈប់ញោះខ្លាចគាត់ខឹងមែនអំបិលហើយ!!!!!!!

End JK Pov.

ជុងហ្គុកដើរទៅជិតជីមីនមុននិងចាប់លើកបីរាងតូចដោយមិននិយាយអ្វីតាំងអស់ ជីមីនភ្ញាក់ក្រញាងប្រញាប់តោងករអ្នកកម្លោះខ្លាចធ្លាក់បាក់ចង្កេះ ជុងហ្គុកញាក់ចិញ្ចើមដាក់អ្នកក្នុងរវង្វង់ដៃដែរមុខក្រម៉ូវដាក់ខ្លួនព្រោះខឹងខ្លួនញោះអម្បាញ់មិញ

"និយាយលេងសោះ ប្រញាប់តែខឹង!!!"
"ចរិតយើងអញ្ចឹងឯងចង់យ៉ាងម៉េច!!!"
"មានយ៉ាងម៉េចគឺគួរឲ្យស្រលាញ់~"
"ឆឹស~"
ជីមីនមិនតបទៀតនៅស្ងៀមឲ្យជុងហ្គុកបីយ៉ាងស្រួល។ ចូលមកក្នុងផ្ទះមិនឃើញ Mingyu នោះទេឃើញតែអ្នកបម្រើម្នាក់ដែររង់ចាំពួកគេដើម្បីជូនទៅបន្ទប់។

_________________

បន្ទាប់ពីបិទហាងការហ្វេរួចរាល់ហើយអ្នកកម្លោះហូសុកក៏ដើរតម្រង់ទៅចំណតឡានដែរចតទុកនោះ

"Tea~"
សម្លេងខ្សាវៗរបស់ហូសុកបញ្ចេញនៅពេលដែរឃើញទឹកមុខក្រៀមស្រពោនរបស់ថេយ៉ុងដែរឈរមើលមកខ្លួន។ អ្នកកម្លោះដើរទៅជិតហូសុកមុននិងហើបមាត់និយាយ
"ទៅជាមួយខ្ញុំបន្តិចបានទេ??"
ហូសុកមើលទៅថេយ៉ុងមួយភ្លេតមុននិងនិយាយយល់ព្រមតាមសំណើរអ្នកកម្លោះ។ហូសុកឡើងជិះឡានជាមួយថេយ៉ុង នាយមិនដឹងថាថេយ៉ុងនិងនាំរូបគេទៅណានោះទេប៉ុន្តែគេមិនបានខ្វល់ទេអាចថាគេទុកចិត្តថេយ៉ុងពេកក៏បានដែរ។

មកដល់សួនជិតមាត់ទន្លេហាន់ដែរមិនសូវមានមនុស្សឆ្លងកាត់អ្នកកម្លោះបើកទ្វាឡានចាកចេញជាមុននិងទៅបើកទ្វាឲ្យហូសុកទាំងញញឹមស្រស់ដាក់។ ពួកគេមកអង្គុយនៅបង់មួយដែរទល់មុខទន្លេហាន់ម្នាក់ៗស្ងាត់រៀងខ្លួនមិនទាន់ហ៊ាននិយាយអី

"ខ្ញុំ-ខ្ញុំចង់សួរអំពីបុរសម្នាក់ថ្ងៃមុននោះ~"
ចុងក្រោយថេយ៉ុងក៏ដាច់ចិត្តសួរនាំមុន
"ពី Eunwoo មែនទេ??"
ថេយ៉ុងងក់ក្បាល
"ខ្ញុំនិងគេគ្មានទំនាក់ទំនងនិងគ្នាទៀតទេ!!!"
ថេយ៉ុងងាកមើលមុខហូសុកនៅពេលរាងតូចនិយាយបែបនេះ
"អញ្ចឹងពីមុនអ្នកទាំងពីរធ្លាប់ទាក់ទងគ្នាឬ??"
ហូសុកងក់ក្បាល
"ខ្ញុំបានបែបគ្នាបន្ទាប់ពីគេទៅបរទេសបានជិត១ឆ្នាំ!!"
ត្រូវហើយបន្ទាប់ពីបែកគ្នាហើយគេបានលុបគ្រប់យ៉ាងពី Eunwoo ទាំងអស់សូម្បីតែលេខក៏ប្លុកមិនឲ្យទាក់ទងបានដូចគ្នា
"ចុះថ្ងៃនោះហូសុកយំរឿងអី??"
តាមពិតទៅគេចង់សួរពីមូលហេតុដែរពួកគេបែកគ្នាដែលប៉ុន្តែនាយក៏មិនហ៊ានព្រោះមិនចង់ឲ្យអ្នកកម្លោះតូចថាគេចេះដឹងរឿងផ្ទាល់ខ្លួនរបស់ហូសុកពេក។។

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now