ស្រោមមុខតារា✧

132 13 1
                                        

ភាគ៤៤:

ទីធ្លាដ៏ធំល្វឹងល្វើយនៃប្រលានយន្តហោះ Incheon ក្នុងយន្តហោះហើរ private មួយមានអ្នកដំណើរពីរនាក់នោះគឺ ជីមីននិងជុងហ្គុក ពួកគេនិងធ្វើដំណើរទៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិកក្នុងពេលឥឡូវនេះ។

"នេះជាយន្តហោះផ្ទាល់ខ្លួនរបស់បងមែនទេ??"ជីមីនសួរទៅអ្នកជាសង្សាទាំងឆ្ងល់ តាមដែលរាងតូចគិតជុងហ្គុកមានលុយមែនប៉ុន្តែនាយមិនដែរដឹងថារាងក្រាស់មានលុយទិញយន្តហោះឯកជនដល់ថ្នាក់នេះនោះទេ។

"មិនមែនយន្តហោះបងទេ!!!"ជីមីនចងចិញ្ចើមបើមិនមែនយន្តហោះរបស់នាយជារបស់អ្នកណា របស់ឪពុកនាយ?? ទេ!!!បើរបស់លោកដុងហ្វាជីមីនដឹងច្បាស់ណាស់តែយន្តហោះនេះមិនមែនឡើយ!!! តែគេចាំបាច់ឆ្ងល់អំពីរឿងនេះធ្វើអី?

"គឺរបស់ម៉ាក់បង!!!"ជីមីនស្ងាត់មាត់សម្លឹងមុខជុងហ្គុកដែលញញឹមនោះ

"អូនឃ្លានទេ បងនិងប្រាប់គេឲ្យយកអ្វីមកឲ្យញាំ!!"ដោយឃើញជីមីនស្ងាត់នាយក៏សួរអ្វីផ្សេង ណាមួយព្រឹកមិញឃើញរាងតូចញាំតែសាំងវិចមួយដុំនិងកាហ្វេមួយកែវតែប៉ុណ្ណោះទើបចេះតែបារម្ភ។

"អូនមិនទាន់ឃ្លាននោះទេ~អូនចង់គេងសិន"ត្រូវហើយយប់មិញគេមិនសូវបានគេងលក់ប៉ុន្មាននោះទេរឿងរ៉ាវប៉ុន្មានថ្ងៃនេះធ្វើឲ្យរាងតូចគិតច្រើនឡើងអត់ងងុយ តែក៏មិនចូលចិត្តស្រដីប្រាប់ទៅនរណាម្នាក់ឲ្យបានដឹងដែរ សូម្បីតែជុងហ្គុកមនុស្សដែរនាយស្រលាញ់បំផុត។ អ្នកកម្លោះងក់ក្បាលយកភួយដាក់ដណ្ដប់ឲ្យរាងតូចបំបាត់ភាពរងា ហើយនាយក៏អានសៀវភៅស្ដាប់ចម្រៀងកំដរអារម្មណ៍។

យន្តហោះហើរអស់រយះពេលជាយូរម៉ោងជិតពេញមួយថ្ងៃពួកគេក៏មកដល់ទឹកដីនៃរដ្ឋអាឡាស្កា មនុស្សពីរនាក់ដើរចេញពីប្រលានបន្ទាប់ពីទទួលបានវ៉ាលីរួចរាល់ហើយ....

"OMG MY SON~" សំឡេងរបស់ស្រ្តីវ័យចំណាស់ប៉ុន្តែមើលទៅគាត់នៅតែស្រស់ស្អាត ស្រ្តីម្នាក់នោះបានទទួលចាំការអោបពីកូនប្រុសសំណព្វចិត្តបន្ទាប់ពីបែកគ្នាប៉ុន្មានខែមកនេះ គាត់អោបថើបមុខកូនប្រុសរបស់គាត់ជាច្រើនដងមើលទៅគាត់ហាក់ដូចជានឹកនារកូនប្រុសម្នាក់នេះខ្លាំងណាស់។

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now