ស្រោមមុខតារា✧

164 12 0
                                        

ភាគ១៨:ស្នាមញញឹម✨

"ខ្ញុំប្លែក?ប្លែកខ្លាំងមែនទេបានថ្នាក់ Hyung សួរបែបនេះ?"
"ត្រូវ!!ហើយទាំងសម្ដី និងកាយវិការ!!"
អ្នកកម្លោះសើចនេះអ្នកនៅមុខខ្លួនសង្គេតគេយ៉ាងនិងផង
"ខ្ញុំអត់ប្លែកទេ hyung យល់ច្រឡំហើយ!!!"
"បានន័យថាយ៉ាងម៉េច?"
ចិញ្ចើមជ្រួញឆ្ងល់នូវសម្ដីអ្នកខាងមុខនោះ
"ចង់ដឹង??"
ជីមីនងក់ក្បាល
"ថើបខ្ញុំសិនមោ!!"
អ្នកកម្លោះហុចថ្ពាល់ទៅជិតអ្នកទល់មុខខ្លួនមាត់វិញញញឹមពព្រាយ
"បើអញ្ចឹងយើងមិនចង់ដឹងទេ!!!"
ដៃទន់ៗរុញមុខជុងហ្គុកចេញ មុននិងទាញស្លាបព្រាអោនញាំមិនមើលមុខអ្នកកម្លោះដែរគិតតែពីសើចខ្លួន

"ហាសហា!!"
សំឡេងលឺៗឡើងខ្ទង់ពេញបន្ទប់ធ្វើឲ្យអ្នកខំអោនញាំដើម្បីគេចមុខនោះត្រូវងើបមកស្ដីឲ្យទាល់តែបាន
"ឈប់សើចទៅ!!ថ្លង់ណាស់!!"
"ថ្លង់ឬក៏អៀនឲ្យប្រាកដក៏និយាយឲ្យត្រង់មក~"
"អៀនក្បាលឯង!!"
សំឡេងជេប្រទិចមិនបានធ្វើឲ្យជុងហ្គុកខឹងនោះទេ មានតែបន្ថែមនូវស្នាមញញឹមអង្គុយសម្លឹងមើលអ្នកញាំបាយដែលខ្លួនធ្វើឲ្យទាំងមុខមិនស្រល់ព្រោះតែនាយកម្លោះ ប៉ុន្តែសម្រាប់នាយបែបជាមើលទៅគួរឲ្យស្រលាញ់ទៅវិញ!!! នេះមែនទេអារម្មណ៍ដែរចូលចិត្តមនុស្សម្នាក់?

"Hyung ចង់ទៅណាឬអត់ខ្ញុំជូនទៅ"
សម្ដីស្រទន់ៗភ្នែកកំពុងតែសម្លឹងមើលទៅគេមិនឈប់ ជីមីនឃើញបែបនេះអត់អៀនមិនបានតែក៏មិនបញ្ចេញអ្វីដែរ!!

"ខ្ញុំមិនដឹងទេ!!"
"អញ្ចេះចុះចាំខ្ញុំអ្នករកកន្លែងសប្បាយៗឲ្យ okay ទេ?"
"អឹម!!"
ឆ្លើយតបដោយការងក់ក្បាលម្ដង់ទៀតតែមុខមិនហ៊ានងើបសម្លឹងមើលគេទេមានអារម្មណ៍ថ្ពាល់ដូចជាក្ដៅអុនៗយ៉ាងម៉េចមិនដឹងទេ!!

"ចាំខ្ញុំជាអ្នកលាង!!"
ជីមីនបម្រុងនិងយកចានដែរញាំហើយទៅលាងទៅហើយប៉ុន្តែត្រូវកម្លោះសង្ហាទាញបានមុនជីមីនបានត្រឹមឈរស្ងៀមសម្លឹងមើលផែនខ្នង់ប្រុសសង្ហា!!

-------------------------------

ដំណើរកម្សាន្តរបស់អ្នកទាំងពីរក៏ចាប់ផ្ដើមឡើង ជុងហ្គុកនិងជីមីនបានទៅលេងកន្លែងជាច្រើនមិនថា supermarket មើលកុន លេងហ្គេមយក tickets ពីព្រឹករហូតដល់ព្រះអាទិត្យអស្ដង្គតបាត់ទើបជាចុងក្រោយអ្នកទាំងពីរក៏សម្រេចចិត្តមកញាំអាហារនៅភោជនីយដ្ឋានជប៉ុនមួយកន្លែងក្នុងទីក្រុង

"Hyung ចង់ញាំអី កម្មង់ទៅ!!"
"ចុះឯង?"
"Hyung ញាំអីខ្ញុំញាំនិង!!"
អ្នកកម្លោះតបតទាំងញញឹមអោបដៃប្រើក្រសែភ្នែកស្រទន់បាញ់ទៅអ្នកទល់មុខប្រៀបដូចជាការដាក់មុនស្នេហ៍ជីមីនឲ្យច្បាស់ក្រឡែ!! កែវភ្នែកលិបៗរបស់ជីមីនភ្លឹកនិងសម្រស់អ្នកខាងមុខតែក៏ប្រញាប់កាត់ផ្ដាច់ចេញវិញមុននិងចង្អុលមុខម្ហូបលើ menus ដែរខ្លួនត្រូវការ

"អញ្ចឹងខ្ញុំយក 🥘🍜🍛🍚🍣"

មួយសន្ទុះម្ហូបក៏លើកមកដល់អ្នកទាំងពីរនាំគ្នាស្រស់ស្រូបហូបអាហារហើយឈ្លាតនិយាយពីនេះពីនោះធ្វើឲ្យបរិយាយកាសក្នុងបន្ទប់កាន់តែស្និតរមួតលើសដើម។អាហារក៏ត្រូវបានបញ្ចប់ជីមីននិងជុងហ្គុកបណ្ដើរគ្នាដើរទៅចំណតឡានទាំងសើចក្អាកក្អាលរហូតចូលទៅក្នុងឡានទំនើបាត់ សកម្មភាពទាំងនេះត្រូវបានថតជាប់ដោយបុរសស្លៀកពាក់ខ្មៅមួយឈុតដែរមុខបិទបាំងដោយម៉ាសនិងមួយពណ៌ខ្មៅឈរតាមដានសកម្មភាពមនុស្សពីរនាក់នៅចំណុចងងឹតមិនឲ្យសមីខ្លួនចាប់បានឡើយ!!

------------------------
មកដល់ Apartment ជីមីនដោយមានជុងហ្គុកដើរមកពីក្រោយផងដែរដៃអ្នកកម្លោះកាន់អីវ៉ាន់ដែរជីមីនទិញពីថ្ងៃមិញយកទៅទុកលើតុមុននិងប្រាសកាយមាំលើសាឡុងក្បែរនោះដោយភាបហត់ងឿយ

"មិនទៅផ្ទះទេមែនទេបានមកដេកបែបនេះ!!"
ជីមីនច្រត់ចង្គេះស្ដីឲ្យទោះជានាយជា manager ខ្លួនក៏ពិតមែនតែមិនមានន័យថាជុងហ្គុកចង់ដេកក៏ដេកចង់ទៅក៏ទៅស្រាប់តែអំពើរចិត្តនាយអញ្ចឹងដែរ។

"ខ្ញុំហត់ខ្លាំងណាស់ សូមគេងទីនេះមួយយប់មក~"
សម្ដីនិយាយបែបលួងលោមបោះស្នាមញញឹមតិចៗបែបនេះ បើជីមីនមិនokទៀតកុំហៅនាយថា ចន ជុងហ្គុក!!!!

"ឯងនេះ!!!!!អើ!ដេកក៏ដេកទៅយើងទៅងូតទឹកហើយ"
ដំបូងថាមិនចង់ចិត្តទន់ជាមួយម្នាក់នេះទេប៉ុន្តែគ្រាន់តែនាយបង្ហាញស្នាមញញឹមទន្សាយ cute cute មកចិត្តដែររឹកដូចដែរត្រូវរលាយទៅជាផេះបាត់ទៅហើយ!!!

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now