ស្រោមមុខតារា✧

145 11 2
                                        

ភាគ៤៨

ជុងហ្គុកដើររកជីមីនចុះឡើងស្ទើជិតកន្លះម៉ោងនាយក្រញៃខួរមិនដឹងអ្នកជាសង្សារទៅដល់ទីណា ទូរស័ព្ទខលទៅក៏មិនកើតដោយសារតែអ្នកម្ខាងទៀតបិទលេខទំនាក់ទំនងនាយកម្លោះចោលបាត់។ ជុងហ្គុកឈរច្រត់ចង្គេះដកដង្ហើមយកកម្លាំង ខួរក្បាលនាយចាប់ផ្ដើមគិតថាជីមីនដើរសំដៅទៅទីណា ហើយកន្លែងណាដែរនាយមិនទាន់ទៅរក

"ហឹក! ហុឹក!"សំឡេងយំក្បែរៗលហៀងៗ ត្រចៀកអ្នកកម្លោះផ្ទៀងផ្ទាត់ស្ដាប់ថាសំឡេងយំនេះចេញពីកន្លៀតណា ដើរទៅមុខបន្តិចទៅៗក៏ឃើញម្ចាស់សំឡេងកំពុងអង្គុយយំជិតធុងសម្រាម ឃើញហើយពិតជាស្រណោះក្រៃលែង😑!!!!

"Jimin..."រាងតូចដែរអោនមុខអោបជង្គង់យំអាណិតខ្លួនឯងលឺសំឡេងបុរសម្ចាស់បេះដូងហើយមុខពេបយំមកយ៉ាងគួរឲ្យអាណិត!!

ជុងហ្គុកប្រញាប់លើពរក្មេងតូចសំណព្វបេះដូងដែរងរងក់និងរឿងអ្វីមិនទាន់ច្បាស់ មិនដឹងខឹងនិងEllis ទះឬ ប្រចណ្ឌនាយត្រូវ Ellis អោប??

"ហុឹក~ហុឹក~"

"ឈប់យំ ឈប់យំ~"ជុងហ្គុកដើរមកអង្គុយកៅអីនៅជិតនោះដោយមានជីមីននៅអង្គុយលើចង្កេះនាយនៅឡើយ។

"មើល៍~បងសុំមើលមុខអូនបន្តិច...ក្រហមហើយនៀក!!! ហេតុអីបានជាឈរឲ្យនាងទះស្រួលៗម្លេះ"ជុងហ្គុកក្រសោបមុខតូចមកពិនិត្យមើលទើបឃើញស្នាមក្រញៅដៃកាន់តែច្បាស់។

"ហុឹក! ចុះបងហេតុអីបានឈរឲ្យវាអោបស្រួលដែល!!!"

"បងមិនបានត្រៀមខ្លួន ទើបមិនបានគេច!!!"

"អូនក៏ដូចគ្នា!!!"

"ហ៊ឹម...ចុះអូនចង់ធ្វើយ៉ាងម៉េចជាមួយនាង??"គាំងវាចា ពេលនេះចង់ស្ដីណែននាំក៏មិនបានដែរវីវខឹងនាយមួយតង់ទៀតអីឡូវហើយ។

"ហុឹក! អូនគ្មានចង់ធ្វើស្អីនាងទេ!!!"

ដៃក្រាស់លើកជូតទឹកភ្នែកដែរស្រក់នោះចេញដៃនាយអង្អែលថ្នមៗត្រង់កន្លែងដែរនាង Ellis ទះនោះខួរក្បាលរបស់នាយក៏មិនដឹងកំពុងគិតអ្វីដូចគ្នា។

"ហេតុអីបានបិទលេខបងខលមិនឲ្យចូល??"

"....."ស្ងាត់

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now