ស្រោមមុខតារា✧

439 22 1
                                        

ភាគបញ្ចប់: Special day 🤍🎀

ពិធីមង្គលកូនប្រុសពៅលោក ចន ដុងហ្វាបានប្រព្រឹត្តឡើងយ៉ាងអធិកអធ័ម ភ្ញៀវកិត្តិយសទោះមិនអ៊ូអរខ្លាំងប៉ុន្តែសុទ្ធតែជាបុគ្គលពិសេសនៅក្នុងសង្គម។

កម្មវិធីដ៏ពិសេសនេះធ្វើឡើងនៅបឹងល្វីសក្នុងប្រទេសកាណាដា កំពូលភ្នំដ៏ខ្ពស់ៗពោពេញទៅដោយធម្មជាតិខៀវខ្ចីស្រងាត់ មានបឹងល្វីសដ៏ធំហូកាត់ភ្នំ ទេសភាពដ៏ទាក់ទាញជាធម្មជាតិស្រស់ស្អាតអស្ចារ្យគួរឲ្យទាក់ភ្នែកភ្ញៀវមកចូលរួមកម្មវិធីឲ្យសរសើរមិនដាច់ពីមាត់។

ភ្ញៀវជាកិតិ្តយសនាំគ្នាចូលទៅអង្គុយកៅអីដែរបានរៀបចំសងខាងដោយទុកប្រណោះកណ្ដាលជាកម្រាលព្រំក្រហមសម្រាប់កូនក្រមុំដើរមកកាន់វេទិកា។

ជុងហ្គកបង្ហាញខ្លួននៅលើអង្គវេទិកាបែរខ្នងរងចាំមនុស្សជាទីស្រលាញ់ដែលពីមុនជាសង្សាតែបន្តិចទៀតនេះនិងក្លាយជាប្ដីប្រពន្ធដ៏បរិបូណ៌ ស្នាមញញឹមជាប់ឥតដាច់ដែរបញ្ជាក់ឲ្យដឹងយ៉ាងជ្រៅពីចិត្តរំភើបរបស់អ្នកកម្លោះកំពុងមាន អារម្មណ៍មួយនេះប្រៀបដូចជាពិបាកពណ៌នាខ្លាំងណាស់ ជាអារម្មណ៍មួយដែរចងចាំមិនភ្លេចគ្មានថ្ងៃបំភ្លេចបានឡើយ។

ស្នូរសំឡេងទះដៃដែរបញ្ជាក់ពីការដើរឈានមករបស់កូនកម្លោះតូច ដែរមានការនាំដោយបងប្រុស Mingyu កូនអណ្ដើកដើរពីមុខបាចផ្កាក្រហមជាការនាំផ្លូវប្រៀបដូចជាទេវតាតូចៗអ៊ីចឹង។ ជីមីនដើរទៅមុខភ្នែកសម្លឹងជាប់ទៅរកបុរសជាទីស្រលាញ់ក្នុងចិត្តក្ដុកក្ដួលរំភើបស្ទើតែយំចេញមកភ្លាមៗ Mingyu អង្អែលដៃជាការលួងលោមប្រៀបដូចជាឪពុកលួងកូនកុំឲ្យយំ ជីមីនដើរមកដល់វេទិការ Mingyu ហុចដៃជីមីនដាក់ទៅលើដៃជុងហ្គុកឲ្យទទួលយកកូនកម្លោះតូចរបស់នាយ Mingyu ជូនពរជីមីននិងជុងហ្គុកពីរបីម៉ាតហើយក៏ចុះមកវិញ។

"អូនស្អាតខ្លាំងណាស់~ទេវបុត្រមករៀបការជាមួយបងទេដឹងនៀក??"ពាក្យសម្ដីសរសើរភ្លាមៗមិនទុកឲ្យផ្អូម អ្នកត្រូវគេសរសើរសើចញឹមៗទាំងអៀនបាត់អស់ភាពភ័យរលីងឆឹង ព្រោះបានជិតប្រុសសម្ដីផ្អែមចាក់ទឹកមិនលិចម្នាក់នេះ។

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now