ភាគ១១:ស្រលាញ់មិនហ៊ានសារភាព!
ចូលមកដល់ភូមិគ្រឹះដ៏ធំល្វឹងល្វើយនោះហើយអ្នកទាំងពីរក៏មកអង្គុយនៅបន្ទប់ទទួលភ្ញៀវ ហាក់ដូចជាចាំនរណាគេម្នាក់តែជីមីនមិនបានប្រាប់នោះទេថានាយមកទីនេះធ្វើអ្វីហើយចាំនេះកំពុងតែចាំនរណាគេឡើយ
"លោកប្រុសជីមីន លោកMingyuត្រឡប់មកវិញហើយ!!"
លឺបែបនេះស្នាមញញឹមលើផ្ទៃមុខរបស់ជីមីនក៏ផុសឡើងមកមាឌស្ដើងរហ័សក្រោកដើរទៅយ៉ាងលឿនដោយមានជុងហ្គុកដើរតាមពីក្រោយទាំងឆ្ងល់ថានរណាគេ Mingyu
"បងMingyu"
ជីមីនស្ទុះទៅអោបរាងកាយបុរសម្នាក់នោះយ៉ាងណែនហាក់ដូចជាបែកគ្នាយូរណាស់មកហើយចំណែកបុរសម្នាក់នោះវិញក៏ដូចគ្នា
"ជីមីនហេតុអ្វីមកលេងបងមិនប្រាប់មុនអញ្ចឹង បើបងដឹងមុនបងមិនឲ្យ Minho ទៅរៀនទេ!"
"បើខ្ញុំប្រាប់បងមុនម៉េចនិង Emotional ទៅ"
"ហើយចុះ?ចុះម្នាក់នោះជានរណាគេ?"
អ្នកកម្លោះសួរទៅអ្នកពីក្រោយខ្នង់ជីមីនដែរកំពុងឈរអោបដៃធ្វើមុខមាំមើលមកគេ
"គេឈ្មោះ ជុងហ្គុក manager ថ្មីខ្ញុំ"
"Oh សួរស្តីលោកជុងហ្គុក"
នាយហុចដៃដើម្បីស្វាគមន៍អ្នកខាងមុខ ដែរទើបតែជួបគ្នាដំបូង ជុងហ្គុកក៏មិនជំទាស់ឬកំណាន់រឹកពារអ្វីនាយក៏ចាប់ដៃតបទៅ Mingyu វិញដូចគ្នា ជីមីនវិញរៀងភ័យតិចៗដែរខ្លាចថាជុងហ្គុកចេញចរិតពាលមកទៀតដែលនាំឲ្យMingyuមិនចូលចិត្តប៉ុន្តែផ្ទុយស្រឡះជុងហ្គុកធ្វើធម្មតាមិនដូចកាលជួបជីមីនឡើយ។ អ្នកទាំងបីក៏ចូលទៅក្នុង Jimin & Mingyu នាំគ្នានិយាយពីនេះពីនោះជាច្រើនទាំងសើចក្អាកក្អាយខុសពីអ្នកអង្គុយចាំស្ដាប់ដែលមានទឹកមុខធុញទ្រាន់ ក្នុងចិត្តគិតថាមិនគួរណានាយមកតាមជីមីនសោះបើដឹងថាមកហើយគេទុកខ្លួនចោលអញ្ចឹងគេមិនមកទេសុខចិត្តអង្គុយធ្វើការងារផ្សេងវិញប្រសើជាងមកស្ដាប់គេនិយាយសាសងគ្មាបែបនេះស្ដាប់យូរៗទៅត្រលាន់ដូចប៊ីចេង!!។
...........
ទេសភាពនៅក្នុងទីក្រុងស្រស់ត្រកាល ជុំវិញពោពេញទៅដោយអាគារខ្ពស់ទាប បើងាកទៅមើលហាងកាហ្វេរមួយដែរមនុស្សជាច្រើនកំពុងតែតម្រង់ជួរទិញការហ្វេឬភេសជ្ជៈផ្សេងទៀតនោះវិញ ក្នុងនោះក៏មានបុរសម្នាក់ផង ដែរយើងដឹងថាជា ចន ថេយ៉ុង!!!
YOU ARE READING
ស្រោមមុខតារា✧(Ended 🔚)
Short Story+ប្រភេទ:មនោសញ្ចេតនា,អាថ៌កំបាំង _ការប្រកួតប្រជែងដណ្ដើមភាគល្បីល្បាយរវាងតារាសម្ដែង _អាថកំបាំងខ្មៅងងឹតតារាមួយចំនួន _ភាពកំភ្លុកកំប្លែងរបស់តួរអង្គនៅក្នុងសាច់រឿង _ស្នេហាផ្អែមល្ហែម,ល្វីងជូរចត់...។
