ភាគ២៤: Pink 💗
"ខ្ញុំមិនដឹងដែរ!!"
ហូសុកមុខរៀងស្រពោនបន្តិចពេលដែលនិយាយដល់ចំណុចនេះ ធ្វើឲ្យអ្នកកម្លោះថេយ៉ុងអាចដឹងថាហូសុកកំពុងតែលាក់ទុកនូវអារម្មណ៍អ្វីម្យ៉ាងដែរមិនចង់និយាយប្រាប់ខ្លួនម្នាក់
"ចង់ដឹងអ្វីទៀតទេ??"
"អ-អត់ទេ!!"
"មិនចង់ដឹងទៀតទេ??"
ហូសុកសួរបញ្ចាក់ហើយថេយ៉ុងក៏ងក់ក្បាលតិចៗ
"ហូសុកញាំអីឬអត់ខ្ញុំទៅយកក្នុងឡានមកឲ្យ!!"
"បាទ~"
ហូសុកងក់ក្បាលយល់ព្រមណាមួយគេក៏ឃ្លានដែរ ថេយ៉ុងរត់ទៅឡានយកនំមួយស្បោងធំនៅក្នុងដៃ ហូសុកឃើញបែបនេះក៏ញញឹមសម្លឹងអ្នកកម្លោះដែរកំពុងតែដើរមកវិញ
"ណេះ!!"
ថេយ៉ុងហុចនំជាច្រើនឲ្យទៅហូសុកដោយខ្លួននាយទុកមួយកញ្ចក់ញាំខ្លួនឯង។ហូសុកទទួលយកហើយក៏ជ្រើសយកនំកំប៉ុងដំឡូងយកមកញាំដោយមិនភ្លេចញញឹមទៅដាក់ថេយ៉ុងបុរសដែលយល់ចិត្តខ្លួនពេលនេះ
"អរគុណ!!!"
"បាទ??"
សុខៗមកអរគុណបែបនេះថេយ៉ុងងើបមុខពីការញាំសម្លឹងទៅហូសុកទាំងឆ្ងល់
"អរគុណសម្រាប់នំទាំងនេះ..."
ហូសុកនិយាយទាំងអៀនតែក៏នៅមើលមុខអ្នកកម្លោះចំ ថេយ៉ុងសើចបន្តិចនេះចេះគួរសមអីឯណាពីមុនតែមុខមិនចង់មើលគេផង
"អឹម...ប្ដូរពីការអរគុណមកជាអ្វីផ្សេងបានទេ!!"
"លុយមែនទេ???"
ហូសុកសួរទាំងផ្អៀងករឆ្ងល់
"ហឹស!!"
ថេយ៉ុងក្រវីក្បាលមុននិងហុចថ្ពាល់ទៅជិតហូសុកមុខនាយញញឹមរហូត
"សឺត~"
មួយខ្សឺតបោះត្រាលើថ្ពាល់របស់ថេយ៉ុងយ៉ាងយូរឲ្យសមទៅតាមចិត្តអ្នកកម្លោះ ថេយ៉ុងវិញញញឹមសឹងរហែកថ្ពាល់នៅពេលដែរគេទទួលបានអ្វីតាមបំណងដែរប្រាថ្នាជាយូរ
"ពេញចិត្តឬនៅ??"
ហូសុកព្យាយាមទប់ស្នាមញញឹមធ្វើមុខស្មើដាក់អ្នកកម្លោះដែរកំពុងតែញញឹមមិនឈប់នោះ
"បាទពេញចិត្តណាស់ ហើយខ្លាំងទៀតផង(≧▽≦)"
ហូសុកលឺបែបនេះក៏សើច គ្រាន់តែប៉ុណ្ណឹងសោះក៏អាចធ្វើឲ្យថេយ៉ុងសប្បាយចិត្តដ៏ថ្នាក់និងដែរឬ??
អ្នកទាំងពីរនៅបន្តនិយាយគ្នាលេងនៅមុខទន្លេរសើចសប្បាយក្អាត់ក្អាយ ទុក្ខកង្វល់ក្នុងចិត្តពួកគេទាំងពីរក៏រសាត់អស់ទៅតាមខ្យល់បាត់នៅពេលដែរបានប្រាប់បានស្ដាប់អំពីបញ្ហារវាងគ្នាទៅវិញទៅមករួចរាល់ហើយ។
YOU ARE READING
ស្រោមមុខតារា✧(Ended 🔚)
Short Story+ប្រភេទ:មនោសញ្ចេតនា,អាថ៌កំបាំង _ការប្រកួតប្រជែងដណ្ដើមភាគល្បីល្បាយរវាងតារាសម្ដែង _អាថកំបាំងខ្មៅងងឹតតារាមួយចំនួន _ភាពកំភ្លុកកំប្លែងរបស់តួរអង្គនៅក្នុងសាច់រឿង _ស្នេហាផ្អែមល្ហែម,ល្វីងជូរចត់...។
