ស្រោមមុខតារា✧

161 14 0
                                        

ភាគ១៧:គេងមិនលង់💤

កណ្តាលអាធ្រាត្រយប់ជ្រៅពណ៌ភ្លើងស្រស់ត្រកាលរំលេចឡើងភ្លឺចចាចពេញទីក្រុង។ យប់យន់ម៉ោង៣ទាតភ្លឺទៅហើយអ្នកកម្លោះសង្ហាគេងរមៀលចុះឡើងពេញពូកហាក់ដូចជារសាប់រសល់ក្នុងចិត្តដែរមិនអាចឲ្យនាយនិទ្រាលក់បាន....

"ហឹស~ហេតុអីបានគេងមិនលក់ដូច្នេះ!!!"
អ្នកកម្លោះខំសម្ងំអស់រយះពេល៣ម៉ោងជាងទៅហើយប៉ុន្តែនៅតែមិនអាចសម្រាកឲ្យស្ងប់បាន មិនយល់ថាមូលហេតុអ្វី។ កាយក្រាល់ងើបទៅមើលម៉ោងឃើញថាជិតព្រឹកទៅហើយដូច្នេះនាយក៏សម្រេចចិត្តថាមិនបាច់គេងអីទេទោះជាព្យាយាមក៏នៅតែអត់ប្រយោជន៍ដដែល ក៏សម្រេចចិត្តក្រោកទៅផ្លាស់ប្ដូសម្លៀកបំពាក់រួចក៏ចេញទៅរត់ហាត់ប្រាណទាំងព្រលឹមងងឹតតែម្ដង់ទៅ!!

ជំហានជើងបោះទៅអស់រយះពេល១ម៉ោងជាងអ្នកកម្លោះក៏រត់មកដល់អាគារអាផាតមិនរបស់ជីមីន ខួរក្បាលគិតថារត់តែម្ដុំដែរខ្លួនស្នាក់នៅទេ!!តែឥឡូវបែបជាមកដល់ទីនេះទៅវិញឬក៏បេះដូងជាអ្នកបញ្ជា? គិតដល់ត្រឹមអ្នកកម្លោះអេះក្បាលហើយសើចបន្តិចមុននិងឈានជើងចូលទៅអាគា Apartment នោះដោយមិនសូចសាយច្រើន!!!

កាយក្រាស់ជិះជណ្ដើរយន្តអស់២នាទីក៏មកដល់នូវមុខបន្ទប់របស់ជីមីន មុននិងដកកាតស្កេនដែរ badaឲ្យមកខ្លួនបម្រុងនិងស្កេនទៅហើយដៃក៏អាក់វិញ

"ចុះបើគេសួរទៅ ខ្ញុំគួរឆ្លើយយ៉ាងម៉េច?"
គិតដល់សំណួរនេះជុងហ្គុករៀងភ្ញាក់បន្តិចព្រោះនាយក៏មិនដឹងហេតុផលអ្វីដូចគ្នាថាហេតុអីត្រូវមកទីនេះឬក៏ប្រាប់ជីមីនថានាយគេងមិនលក់ហើយក៏មករត់ហាត់ប្រាណបានជាមកដល់បន្ទប់ជីមីនបែបនេះ?
ហឹម...យ៉ាងម៉េចក៏យ៉ាងមិចទៅមិនខ្វល់ទេ!! អ្នកកម្លោះក៏ចាប់ផ្ដើមស្កេនកាតចូលទៅ ខាងក្នុងមានភាពងងឹតជុងហ្គុកក៏ដើរទៅបើកភ្លើងមុននិងឈានជើងតម្រង់ទៅបន្ទប់របស់ជីមីនដែលមិនបានចាក់គន្លឹះការពារ ដៃក្រាស់បើកតិចៗថ្មមៗខ្លាចថាអ្នកខាងក្នុងនិងលឺ!!  ទ្វាក៏បើកឲ្យនាយចូលទៅក្នុងហើយក៏បានបង្ហាញឲ្យឃើញកាយតូចកំពុងតែគេងលើគ្រែយ៉ាងលង់លក់ស្កប់ស្កល់ រាងកាយរឹងមាំដើរសម្ដៅទៅគ្រែនោះមុននិងដាក់បង្គុយក្បែរអ្នកកំពុងគេងនោះមុននិងយកដៃវែកសក់ដែរបិទបាត់មុខដ៏ស្រល់ផូផង់ ថ្ពាល់មូលក្រឡង់សាច់មុខក្រហមព្រឿងៗទាក់ទាញច្រមុះអ្នកកម្លោះឲ្យចង់ដឹងក្លិនផ្ដល់ទៀត ច្រមុះមានខ្ទង់ទំលាក់ទៅលើថ្ពាល់កូនកម្លោះគេយ៉ាងប្រហើនហិតក្លិនចេញថ្ពាល់យ៉ាងយូរមុននិងដកចេញវិញ
ភ្នែកអ្នកកម្លោះក៏ក្រវៀសប៉ះនូវបបូរហើមផ្លាំនោះខួរក្បាលស្រមៃដល់ហេតុកាលកាលពីយប់ដែរពួកគេបានសាងរាត្រីដ៏រោលរាលជាមួយគ្នា ចំណុចមាត់នេះហើយដែរធ្វើឲ្យជុងហ្គុកបានភ្លក់រសជាតិស្នេហ៍របស់ជីមីន។ ជុងហ្គុកក្រវីក្បាលឲ្យខ្លួនឈប់គិតផ្ដេសផ្ដាសមុននិងងើបដើរចេញពីបន្ទប់របស់ជីមីនវិញទៅ!!

----------------------------

នាពេលព្រឹកក៏បានមកដល់កាយដែរលង់លក់យ៉ាងស្កប់ស្កល់មិនដឹងថាមានមនុស្សចូលមកបន្ទប់ខ្លួននោះក៏ភ្ញាក់ ជីមីនអូសរាងកាយកម្ជិលរបស់ខ្លួនទៅសម្អាតបន្ទាប់មកក៏ស្លៀកពាក់ដើម្បីទៅញាំអាហារនៅខាងក្រៅ ក្រាក~ ទ្វាបើកឡើងធ្វើឲ្យជីមិនភ្លាក់បន្តិចដោយសារតែក្លិនដ៏ឈ្ងុយឈ្ងុបចេញពីផ្ទះបាយហោះចូលច្រមុះរបស់ខ្លួន ជីមីនដើរទៅផ្ទះបាយយឺតៗគិតថាអ្នកណាចូលមក Apartment របស់ខ្លួនបាន?ឬជា Bada?ប៉ុន្តែនាងដើលេងរហូតដល់១ខែឯណេះមិនទាន់ដល់វេលាត្រឡប់មកវិញនោះទេ ចុងក្រោយចម្លើយក៏បង្ហាយឲ្យជីមីនឃើញម្នាក់នោះគឺជា ជុងហ្គុក!! អ្នកកម្លោះកំពុងតែឆាបាយគីមឈីយ៉ាងស្ទាត់ជំនាញរួចក៏ដួលដាក់ចានពីរទាំងស្នាមញញឹមហាកដូចជាមានក្ដីសុខណាស់រហូតមិនបានចាប់អារម្មណ៍អ្នកដែរផ្អែកខ្នង់និងជញ្ជាំងឈរមើលខ្លួន

"អួយ!! ជីមីន Hyung នេះមកស្ងាត់ៗមិនឲ្យសំឡេងសោះអញ្ចឹង!!"
កម្លោះសង្ហាភ្ញាក់លាយឡំនិងភាពអៀននៅពេលដែរអ្នកម្ខាងនោះសម្លឹងមកខ្លួនមិនដាក់ភ្នែកសោះ
"ខ្ញុំភ្ញាក់និងឯងទេបានត្រូវ!!ហើយឯងមកតាំងពីស្មើណា??"
"ខ្ញុំ?ខ្ញុំទើបតែមកដែរទេ ឃើញ hyung គេងក៏ខ្ចិលដាស់!!"
ជុងហ្គុកយកលេសកុហកខ្លះដើម្បីកុំឲ្យជីមីនសង្ស័យខ្លាំង
"ហើយ hyung ប្រុងទៅណា?"
"ទៅញាំអី!!"
"មិនបាច់ទៅទេ!!ខ្ញុំធ្វើហើយៗ"
ជុងហ្គុកក៏លើកបាយដែរទើបតែឆាក្ដៅទៅដាក់លើតុ។ ជីមីនដាក់បង្គុយលើកៅអីតែភ្នែកនៅសម្លឹងជុងហ្គុកដែលកំពុងញាំបាយឆាមិនដាក់
"អៅ!!មិនញាំទេ?"
"ខ្ញុំគ្រាន់តែឆ្ងល់!!"
"ឆ្ងល់??"
"មើលទៅឯងខុសប្លែកជាងកាលខ្ញុំជួបឯងដំបូងឆ្ងាយណាស់!!"
សុខៗខួរក្បាលរបស់ជីមីននឹកឃើញពីរឿងនេះធ្វើឲ្យចម្ងល់ផុសឡើងពេញខួរក្បាល!!។

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now