ស្រោមមុខតារា✧

169 13 0
                                        

ភាគ១៣:កំហុសអ្នកណា??

ខ្សែភ្នែកសម្លឹងមើលគ្នាទៅវិញទៅមកម្ខាងសម្លឹងដោយការចង់ដឹង ម្ខាងទៀតសម្លឹងដោយមានសម្ពាធ
"ហើយ hyung គិតថាខ្ញុំកុហក hyung រឿងអ្វី?"
សំណួរនេះធ្វើឲ្យជីមីនភ្ញាក់ព្រើត ដែរខ្លួនមកជីកឬសគល់គ្រាន់តែរឿងប៉ុណ្នឹង
"គ្មានទេ!! ញាំបាយវិញទៅ!!"
ថាហើយជីមីនក៏ងើបគ្រែស!ពីកៅអីសំដៅទៅទូទឹកកកយកបៀរមក៤-៥កំប៉ុងមកដាក់លើតុហើយក៏ហុចមួយឲ្យទៅជុងហ្គុក អ្នកកម្លោះសម្លឹងមើលមុខជីមីនឆ្លាស់បៀរនៅក្នុងដៃអ្នកខាងមុខ
"មិនចេះផឹកមែនទេ??"
ជីមីនលើកចិញ្ចើមម្ខាងសួរ ទាំងដៃនៅហុចបៀឲ្យជុងហ្គុកដដែល
"អរគុណ!!"
ជុងហ្គុកទទួលព្រោះមិនចង់ឲ្យអ្នកខាងមុខអន់ចិត្តនិងខ្លួន។
អ្នកកម្លោះតូចជីមីនលើកដាច់១កំប៉ុងត្រឹមមួយប៉ប្រិចភ្នែក ធ្វើឲ្យអ្នកកម្លោះជិតនោះសម្លឹងមើលមិនដាក់ភ្នែក
"ឯងមិនផឹកទេ?បានជាមួយកំប៉ុងនៅដដែល!!"
ជីមីនស្ដីឲ្យជុងហ្គុកដែរនៅអង្គុយកាន់កំប៉ុងបៀរដដែលមិនព្រមផឹកសោះគិតតែសម្លឹងមើលខ្លួន
"ខ្ញុំ-ខ្ញុំផឹកតើ!!"

កម្លោះសង្ហាលើកសូរាមកផឹកក្អឹកៗអស់កន្លះកំប៉ុង មុខនាយកម្លោះជូហ៊ួញ!ដោយសារពិបាកទទួលយកនូវរសជាតិសូរាមេនីរយៈ។
ជីមីនសើចតិចៗនូវទឹកមុខរបស់ជុងហ្គុកមុននិងងាកទៅម្ខាងនៃជញ្ជាំងកញ្ចក់ដែលអាចឲ្យមើលឃើញទេសភាពទីក្រុងនាពេលរាត្រីបាន។ ដៃតូចៗលើកយកកំប៉ុងបៀរមកអកដាច់ជាលើកទីពីររួចក៏គាស់មួយទៀត សូរាគឺជារបស់កំដរអារម្មណ៍ជីមីន ពេលស្រ្តេស ពិបាកចិត្តរឿងអ្វីមួយនាយតែងតែយកវាមកជួយរំលាយសេចក្ដីទុក្ខព្រួយនោះចេញព្រោះមិនចង់ទុកក្នុងចិត្តយូរ ហើយទោះជាអស់ច្រើនកំប៉ុងយ៉ាងណាក៏អ្នកកម្លោះតូចមិនស្រវឹងដែល។ ជីមីនដកភ្នែកចេញពីទេសភាពភ្លើងរាត្រីពេញទីក្រុង ក្រលេកទៅមើលអ្នកក្បែរខ្លួនវិញដែលពេលនេះមុខនាយសង្ហាក្រហមដូចម្ទេសទុំ

"ត្រូវការ១ទៀតឬអត់??"
នាយតូចហុចមួយកំប៉ុងទៀតទៅអ្នកដែរទន់ករនោះ គេដឹងថាជុងហ្គុកប្រហែលមិនពូកែខាងសូរាអីនឹងទេ ប៉ុន្តែជីមីនចង់ធ្វើបាបនោះអី!!
ជុងហ្គុកមិនមាត់ក៏ទាញយកមកផឹកក្រឹកៗដាច់មួយកំប៉ុងបន្ថែម។ ភ្នែក ច្រមុះនិងមុខជុងហ្គុកចាប់ផ្ដើមក្រហម នេត្រាទាំងគូរសំឡឹងមើលទៅជីមីនមិនដាក់រួចក៏ឆោងយកមួយកំប៉ុងទៀតដោយខ្លួនឯង
"នែក៎!!បើថាមិនពូកែទេតែប៉ុណ្នឹងបានហើយ!!"
ដោយមើលទៅមិនស្រួលជីមីនរហ័សចាប់ដៃជុងហ្គុកហាមកុំឲ្យផឹកតទៅទៀត
"ខ្ញុំចង់ផឹក!!!"
"អើរ!!!យើងមិនហាមទេតែបើមិនចេះកុំប្រឹងពេក យើងមិនចូលចិត្តមើលថែមនុស្សស្រវឹងទេ!!!"
ពេលនេះមិនដឹងគួរខឹងជុងហ្គុកដែរមិនស្ដាប់ឬបន្ទោសខ្លួនឯងទេ!! ដែរនាំក្មេងធំតែមាឌតែផឹកអន់!!! ឥឡូវចង់ចាប់ក៏ចាប់មិនជាប់ដែរបើដៃគេពីរចាប់បានតែដៃជុងហ្គុកម្ខាងនឹង
"ន៎ែក!យើងប្រាប់ថាឲ្យឈប់!!"
ជីមីនងើបពីកៅអីមកចាប់កំប៉ុងបៀរពីជុងហ្គុកយកមកដាក់លើតុវិញ អ្នកកម្លោះក៏មិនដណ្ដើមយកមកវិញដែរ នាយទាញជីមីនមកអោបហើយក៏ឆ្មុលមុខកកិតនិងក្បាលពោះរៀបស្មើរដែរមានអាវបិទបាំង

"ហឹម...ក្លិនខ្លួន hyung ក្រអូបណាស់~"
សំឡេងជុងហ្គុកប្រែជាក្រងួរ ជុងហ្គុកងើបមុខសម្លឹងទៅអ្នកដែលឈរឲ្យខ្លួនអោបនោះ បង្ហាញនូវកែវភ្នែកស្រទន់ខុសពីរាល់ដង ស្នាមញញឹមតិចៗបែបគួរឲ្យស្រលាញ់បូករួមនិងមុខpink pinkដោយសារសូរាបន្ថែមទៀត(note:ជុងហ្គុកអង្គុយលើកៅអីជីមីនឈរ)ធ្វើឲ្យអ្នកឈរមើលមិនអាចដកភ្នែកពី ទស្សនីយភាពដ៏ទាក់ទាញនេះបាន ។ ដៃតូចៗរបស់ជីមីនលើកមកអង្អែលសក់ក្បាលទន់ល្មើយរបស់ជុងហ្គុកហាក់ដូចជាកំពុងតែទោទន់ទៅតាមអ្នកកម្លោះដែលស្រវឹងនោះដូចគ្នា!!។

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now