ស្រោមមុខតារា✧

153 12 0
                                        

ភាគ៣៤+៣៥

ជីមីនអង្គុយចុះបន្ទាប់ពីផ្លាស់ប្ដូសម្លៀកបំពាក់រួចរាល់ហើយ ភ្នែកសម្លឹងទៅមើលខ្លួនឯងនៅក្នុងកញ្ចក់រូបភាពដែរជុងហ្គុកនិយាយជាមួយអ៊ែលលីសផុសឡើងក្នុងខួរក្បាល ភាពប្រចណ្ឌនិងហួងហែងក៏កើតឡើងក្នុងអារម្មណ៍។Badaដើរចូលមកក្នុងក្រោយសំណេះសំណាងការងារបន្តិចបន្តួចហើយមុននិងនិយាយជាមួយជីមីនដែរអង្គុយស្ងៀមនោះ

"ថតចប់ហើយ យើងទៅញាំសាច់អាំងតើល្អទេ??"

"បើគិតថាវាល្អជាងខ្ញុំទៅយកវាទៅ!!!"ជីមីនងាកទៅស្ដីឲ្យBada ទាំងមិនដឹងខ្លួន

"ឯងមានន័យថាយ៉ាងម៉េចហ្នឹង??"Bada ភាំងនូវសម្ដីគម្រោររបស់រាងតូច សុខៗមកនិយាយស្ដីបែបនេះកើតថីឬ!!!!

"ខ្ញុំ-ខ្ញុំចង់មានន័យថាឲ្យតែទីតាំងល្អហើយឆ្ញាញ់គឺខ្ញុំទៅ!!"នាងតូចប្រញាប់កែប្រែស្ថានការណ៍ទាំងង៉េងង៉ាងយ៉ាងលឿន អម្បាញ់មិញខឹងពេកច្រឡំបញ្ចេញពាក្យក្នុងចិត្តទៅវិញ ហ្អើយខ្មាសគេណាស់ផាក ជីមីនអើយ!!!។

BADA និងជីមីនបានមកដល់ភោជនីយដ្ឋានសាច់អាំងល្បីឈ្មោះមួយកន្លែងដែរអ្នកទាំងពីចូលចិត្តទៅជាញឹកញាប់ បន្ទប់VIP លក្ខណៈ Private បានបើកឡើងដោយដៃបុគ្គលិក ទឹកមុខជីមីនដែររីករាយជាមួយBadaក៏ត្រូវស្មើមកវិញពេលដែរឃើញបុរសដែរធ្វើឲ្យខ្លួនប្រចណ្ឌល្ងាចមិញក៏មកចូលរួមដែរថែមទាំងញញឹមយ៉ាងស្រស់មកកាន់ពួកគេទៀតផង។

ជីមីនងាកទៅមើលមុខ Bada ចង់សួររកហេតុផលអ្វីដែរជុងហ្គុកក៏ចូលរួមដែរ??? តែBadaមិនមាត់បែងជាញាក់ស្មារដើរចូលទៅក្នុងបាត់។

"អ្នកទាំងពីរយូរម្លេះខ្ញុំចាំឡើងយូរ~"ជុងហ្គុកស្រដីនៅពេលដែរកញ្ញាៗចូលតុហើយ។

"បើចាំមិនបានក៏ប្រឹងចាំធ្វើស្អី!!"សម្ដីគម្រុះគម្រើយរបស់ជីមីនធ្វើឲ្យជុងហ្គុកឆ្ងល់តែក៏មិនហ៊ានថាអ្វី។

"ជីមីនមិនដឹងកើតអីនោះទេ ល្ងាចនេះដូចជាមួម៉ៅសម្បើមណាស់សង្ស័យមករដូវទេដឹង ហាសហា!!!"Badaកាន់តែញោះព្រោះដឹងពីចិត្តគំនិតរាងតូច។

"បងនិយាយស្អីនិង ខ្ញុំមិនបានទៅមួម៉ៅអីទេធម្មតាៗសោះ"ជីមីនប្រកែកហើយក៏ដាក់សាច់ដើម្បីអាំង។

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now