ស្រោមមុខតារា✧

160 13 0
                                        

ភាគ២៥

ព្រឹកថ្ងៃត្រង់កម្ពស់ចុងដូងក្រលេកទៅមើលកម្លោះៗពីរនាក់កំពុងតែដេកអោបគ្នាមិនរបេះទោះពន្លឺថ្ងៃមករំខានយ៉ាងយូរក៏មិនខ្ចីក្រោក

"អ្ហឹស~"
សម្លេងក្រហឹមដើមករបន្លឺតិចៗទទួលសិរីសួស្ដីថ្ងៃថ្មីភ្នែកនាយកម្លោះថ្មិចបើកៗបន្សាំជាមួយពន្លឺព្រះអាទិត្យដែរជះចូលមកតាមបង្អួត ដៃសុទ្ធតែសរសៃរឈោងយកទូរស័ព្ទនៅក្បែរគ្រែដោយមើលម៉ោងឃើញថាម៉ោង១០:៤៥នាទីជិត១១:០០ទៅហើយ ភ្នែករំពៃងាកមកសម្លឹងមើលអ្នកដែរដេកក្នុងរង្វង់ដៃខ្លួនវិញ កំពុងតែគេងលក់ ស្កប់ស្កល់ដែរធ្វើឲ្យជុងហ្គុកមិនដាច់ចិត្តនិងដាស់បានត្រឹមច្រត់ដៃផ្អៀងខ្លួនសម្លឹងមើលវង់ភក្រ្តមូលក្រឡង់ស្រស់ស្អាតជាខ្លាំងទោះជាសម្លឹងមើលមួយជីវិតនេះក៏មិនចិត្តណយដែល។ មាត់រពិសអោនទៅថើបថ្ពាស់ក្រអូបជីមីនមួយខ្សឺតយ៉ាងយូរ ដែរទង្វើរនេះបានរំខានដល់ដំណេកដ៏សុខស្រួលរបស់ជីមីនឲ្យភ្ញាក់បើភ្នែកក្រឡង់ៗសម្លឹងមើលមុខបុរសដែរធ្វើឲ្យខ្លួនភ្ញាក់នោះ...

"ភ្ញាក់ហើយអ្ហី~"
ជុងហ្គុកសួរនៅពេលដែរដកមុខចេញឃើញស្នេហារបស់ខ្លួនសម្លឹងមើលទៅនាយទាំងភ្នែកមិនទាន់អស់ងងុយ
"លោករំខានខ្ញុំមិនឲ្យខ្ញុំភ្ញាក់!!"
សម្លេងក្រងួរតិចៗស្ដីឲ្យជុងហ្គុកទាំងងក់ងរមនុស្សកំពុងតែគេងលក់ស្រួលមករំខានអីឯណា!!!
"ព្រឹកថ្ងៃចាំងគូទហើយនៅចង់គេងអីទៀត!!"
"មកពីនៅងងុយនិងហើយ!!"
ជីមីនស្ដីទាំងពេបមាត់ដូចកូនក្មេង ជុងហ្គុកគ្រឺតពេកក៏ថើបមាត់មួយខ្សឺតទៀតទៅ!!

អឹម!!!!

"អ្ហាស~បានហើយ!! ថើបមួយយប់ហើយមិនធុញទេអ្ហេស៎!!"
ជីមីននិយាយដោយច្រានជុងហ្គុកចេញបន្តិចមុននិងស្ដីឲ្យទាំងមុខមិនស្រស់
"អត់..."
លឺសម្ដីមហាព្រានរបស់ជុងហ្គុកហើយ ជីមីនសម្លក់ថ្លែង
"ចាប់ពីពេលនេះទៅអូនប្រៀបដូចជាម្ហូបដ៏ពិសេសម្យ៉ាងដែរបងអត់មួយថ្ងៃក៏មិនបានដែល~"
ស្នាមញញឹមសម្លឹងទៅកាន់ជីមីនដូចជាមន្តស្នេហ៍ដែរសណ្ដំបេះដូងរាងតូចឲ្យលោតញាប់ខុសពីចង្វាក់ធម្មតា កែវភ្នែកស្រទន់របស់ពួកគេសម្លឹងមើលគ្នាទៅវិញទៅមកមុខជុងហ្គុកអោនទៅរកជីមីនតិចៗបម្រុងនិងទំលាក់ស្នាមថើប ជីមីននៅស្ងៀមសម្លឹងទៅជុងហ្គុកដោយរង់ចាំស្នាមថើបរបស់នាយមកដល់បបូរមាត់របស់ខ្លួន...

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now