ស្រោមមុខតារា✧

136 11 0
                                        


ភាគ៤០

Mingyu ទំលាក់ខ្លួនអង្គុយចុះវិញដែល ខួរក្បាលស្មុគស្មាញ ភ្នែកសម្លឹងទៅជុងហ្គុកដែលមានទឹកមុខពិបាកចិត្តដូចជាខ្លួនដែរនោះ។

"អ៊ីចឹងលោកគិតយ៉ាងណាចំពោះរឿងនេះ??"
Mingyuនៅតែសួរដដែលៗអំពីបញ្ហាដែលកំពុងកើតឡើង ហាក់ពិតជាចង់ឲ្យវាចប់កាន់តែឆាប់ណាស់។

"បញ្ហាទាំងអស់សុទ្ធតែមានដំណោះស្រាយតែយើងគួរតែជ្រើសយកដំណោះស្រាយណាដែលល្អហើយត្រឹមត្រូវផងដែល!!" Mingyu ងក់ក្បាលយល់ស្រប នាយជាមនុស្សដែលចូលចិត្តគិតអ្វីដែលលឿនៗមិនបានគិតបានល្អិតល្អន់ប៉ុន្មានឡើយ ដូច្នេះហើយបានជុងហ្គុកជាយោបល់ឲ្យក៏ល្អ ព្រោះនៅពេលដែលនាយស្មុគស្មាញគឺគិតអ្វីតែងតែមានចន្លោះខ្វះខាតច្រើន នាយក៏ដឹងអំពីភាពអវិជ្ជមានរបស់ខ្លួននេះផងដែលបានមិនប្រកែក។

ជុងហ្គុកស្ងាត់បន្តិចកំពុងតែគិតរកវិធីដោះស្រាយ Mingyu ក្រោកឈររួចក៏ស្រដីឡើង

"យប់ណាស់ហើយលោកទៅសម្រាកទៅ!!!"និយាយចប់ Mingyu ក៏ដើរចាកចេញទៅបាត់ ចំណែកជុងហ្គុកវិញគេមិនទាន់ឡើងទៅបន្ទប់នោះទេ សុខៗទូរស័ព្ទក៏រោទ៍ឡើង នាយទាញយកមកមើលទើបដឹងថាជាលេខរបស់ថេយ៉ុង។

រីង!!!!

"Helo!!! JUNGKOOK ពេលនេះឯងនិងជីមីននៅទីណា??"

"ខ្ញុំនៅទីសុវត្ថិភាពនោះទេបងកុំបារម្ភអី!!!"

"ជីមីនយ៉ាងម៉េចហើយ??"នេះជាសំឡេងរបស់ហូសុកដែលសួរទាំងបារម្ភ

"ជីមីន....ជីមីនគ្រាន់ខ្លះហើយ!!!បងៗកុំបារម្ភអីខ្ញុំនឹងមើលថែរជីមីនឲ្យបានល្អ~"
ជុងហ្គកប្រាប់ទៅបងប្រុសនិងបងថ្លៃកុំឲ្យមានការព្រួយបារម្ភជាមួយជីមីន ទាំងដែលខ្លួននាយគិតស្ទើរតែបែកសន្ទះក្បាលទៅហើយពីរឿងថ្ងៃនេះ។

ជីមីនដែលលប់លួចស្ដាប់ពីការសន្ទនារបស់ពួកគេទាំងរំជួលចិត្តទឹកភ្នែកហូរមកតក់ៗដោយក្ដីរំភើប មិននឹកស្មានថាក្នុងស្ថានការណ៍ដ៏អាក្រក់បែបនេះទើបនាយដឹងខ្លួនថាក៏មានរឿងល្អឲ្យយើងរំភើបចិត្តបានដែល។

បន្ទាប់ពីបញ្ចប់ការសន្ទនាជាមួយថេយ៉ុងនិងហូសុកហើយជុងហ្គុកក៏ឡើងទៅលើ ទ្វាបានបើកឡើងក្រាក~ បង្ហាញឲ្យឃើញរាងកាយតូងត្រឡឹងគេងលង់លក់នៅលើគ្រែជុងហ្គុកដើរទៅជិតមុននិងដាក់បង្គុយជិតកាយល្អិតនោះ ដៃនាយលើកទៅវែកសក់អ្នកដែលកំពុងគេងលក់ដោយក្ដីស្រលាញ់ជាពន់ពេក ជុងហ្គុកដកដង្ហើតធំចេញមកក្រៅបណ្ដេញភាពទុក្ខកង្វល់ដែលមាននៅក្នុងទ្រូង បានបន្តិចនាយងើបទៅទាញកន្សែងដើរចូលបន្ទប់ទឹកយ៉ាងស្ងៀមស្ងាត់បិទទ្វាថ្នមៗមិនឲ្យបង្ករសំឡេងខ្លាំងដល់អ្នកកំពុងសម្រាក់លក់។

ភ្នែកដែលបិទក៏បើកមកវិញ ប្រសីភ្នែកសម្លឹងទៅទ្វាបន្ទប់ទឹកដែលបិទជិតអម្បាញ់មិញនោះ ជីមីនប្ដូរពីគេងផ្អៀកមកគេងផ្ងារធម្មតា ខួរក្បាលគិតទៅរឿងដដែលៗរហូតនាយគិតឃើញអំពីដំណោះស្រាយមួយចេញមក ជីមីនបិទភ្នែកសន្សឹមតិចៗ...

"មិនអីទេជីមីននេះជាបញ្ហារបស់ឯង ដូច្នេះហើយឯងត្រូវតែទទួលខុសត្រូវចំពោះវា!!!"ជីមីនប្រាប់ខ្លួនឯងនៅក្នុងចិត្ត នាយគិតច្បាស់ហើយទៅមុខទៅជាយ៉ាងណាគ្រប់យ៉ាងនាយទទួលយកបានទាំងអស់!!!!។

✂️

នៅក្នុងអង្គប្រជុំមានមនុស្ស៥នាក់នៅទីនោះដែរមានដូចជា លោក ដុងហ្វា ជុងហ្គុក ជីមីន បាដា និងមេធាវីម្នាក់ជាអ្នកព្រឹក្សាយោបល់។

"តាមគំនិតរបស់លោកជីមីនក៏សមហេតុផលដែល ប៉ុន្តែខ្ញុំគិតថាវាលឿនពេកបើពន្យារពេលសិនអាចនិងល្អជាងនេះ!!!"លោកសានហុន ជាមេធាវីនិយាយឡើង

"ខ្ញុំមិនចង់រង់ចាំយូរនោះទេ!!!"ជីមីនស្រដីទាំងមុខស្មើរទៅកាន់លោកមេធាវីនោះ

"ជីមីនអូនច្បាស់ហើយមែនទេ??"ជុងហ្គុកចាប់ដៃជីមីនសួរបញ្ជាក់ទាំងព្រួយបារម្ភអំពីគំនិតរបស់ជីមីនមួយនេះ។

"អូនគិតច្បាស់ហើយ~"ជីមីនឆ្លើយតបជាមួយស្នាមញញឹមឲ្យជុងហ្គុកជឿជាក់មកលើខ្លួន ហើយជុងហ្គុកក៏ញញឹមតិចៗនៅពេលដែលឃើញជីមីនរឹងមាំហើយនោះ ទោះបីជាមិនដូចមុន តែក៏គ្រាន់បើជាងពីពេលម្សិលមិញដែល។

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now