ស្រោមមុខតារា✧

142 11 0
                                        

ភាគ៤៣: My Sunshine ☀️

នៅសួនច្បាត្រកូលគីមនាពេលរាត្រី សំឡេងវៃយំរ៉ែៗជាចម្រៀងកំដរអារម្មណ៍មនុស្សពីរនៅសួនច្បារដ៏ធំតាំងពីថ្ងៃរហូតដ៏យប់មិនទាន់ចូលទៅក្នុងនៅឡើយ។ ហូសុកងាកទៅមើលអ្នកដែលគេងផ្អែកស្មារបស់ខ្លួនបន្ទាប់ពីស្ងាត់ស្ងៀមជាយូរ ឃើញថាអ្នកម្ខាងទៀតលង់លក់បាត់ទៅហើយ ហូសុកមិនមាត់នៅស្ងៀមជាបង្អែកឲ្យមិត្តសម្លាញ់គេងឲ្យបានស្ងប់ស្រួលដោយមិនរំខានឬដាស់...

សម្រឹមជើងដើរមកជាន់លើស្លឹកឈើក្រៀមៗលឺសូរផេផោះ!!! បញ្ជារឲ្យញាណនៃអារម្មណ៍របស់ហូសុកងាកទៅមើលដោយការចង់ដឹង...

"ជុងហ្គុក~"អ្នកកម្លោះធ្វើសញ្ញាឲ្យស្ងាត់ខ្លាចថាអ្នកកំពុងគេងអាចនិងភ្ញាក់ដោយសារសម្លេងរំខានរបស់ពួកគេ។

ហូសុកមិនស្រដីអ្វីបន្ត ជុងហ្គុកដើរទៅជិតអ្នកកំពុងសម្រាកនោះនាយដោះអាវក្រៅរបស់ខ្លួនដណ្ដប់ឲ្យជីមីនការពារទឹកសន្សើមដែរកំពុងតែធ្លាក់ចុះមក ហើយលើកបីអ្នកជាសង្សាថ្នមៗដូចទារកទើបនិងកើត។

"បងសម្រាកនៅទីនេះហើយ អ្នកបម្រើបានរៀបចំបន្ទប់ឲ្យបងរួចរាល់ដូចគ្នា"មុននិងចាកចេញជុងហ្គុកក៏ងាកមកប្រាប់បងថ្លៃខ្លាចថារាងតូចទៅផ្ទះទាំងយប់ក៏ហាហាមឲ្យហើយ ហូសុកងក់ក្បាលទាំងញញឹមយល់ព្រម ជុងហ្គុកញញឹមរួចនាយក៏ដើរចាកចេញទៅមុនបាត់។ ចូលមកដល់ខាងក្នុងហូសុកត្រូវឈប់ងក់នៅពេលលឺសម្លេងបុរសជាទីស្រលាញ់នៅបន្ទប់ទទួលភ្ញៀវជជែកលេងជាមួយ Mingyu ហើយ មិនបានដឹងពីវត្តមានរបស់ខ្លួន...

"ថេយ៉ុង!!!"រាងតូចរត់ទៅអោបអ្នកជាស្នេហាដោយក្ដីនឹកជាពន់ពេក ថេយ៉ុងវិញញញឹមតិចៗហើយក៏អោបទៅអ្នកជាសង្សាវិញដូចគ្នា។

មនុស្សពីនាក់បណ្ដើរគ្នាតាមក្រោយអ្នកបម្រើម្នាក់ដែលកំពុងតែនាំគេទៅបន្ទប់ដើម្បីសម្រាក។ ទ្វាបន្ទប់បានបើកឡើងអ្នកបម្រើដែលជួយនាំមកក៏អោនគោរពត្រឡប់ទៅវិញ ថេយ៉ុងបិទទ្វាថ្នមៗសម្លឹងទៅអ្នកអង្គុយលើពូកភ្នែករាងតូចប្រឹងពិនិត្យគ្រប់ជ្រុងជ្រោយនៃបន្ទប់នេះដោយភាពប្លែកភ្នែកចំពោះការតុបតែងយ៉ាងស្រស់ស្អាត។

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now