ភាគ២១
ដំណើរបោះជំហានចូលទៅក្នុងផ្ទះទាំងមុខស្រពោនដោយសារតែរឿងទើបតែកើតឡើងខួរក្បាលនៅឆ្ងល់ប៉ុន្តែមិនមានអ្នកឆ្លើយបកស្រាយលូវអ្វីដែរកើតឡើងថាពិតឬមិនពិត
តុៗ
សំឡេងគោះទ្វាបន្ទប់ណាមជុនលឺតុៗបានដាស់ស្មារតីអ្នកដែរកំពុងតែអានសៀវភៅឲ្យងាកទៅទ្វា កម្លោះរាងកាយមាំមួនដើរទៅបើកទ្វាចង់ដឹងថាអ្នកណាមករកអ្វីស្មើរនេះទៅហើយ
ក្រាក~
"ថេ??"
អ្នកជាបងមើលទៅប្អូនទាំងចងចិញ្ចើមឆ្ងល់មិនយល់ថាអ្នកខាងមុខមករកខ្លួនទាំងយប់មានការអ្វី ហើយរឹតតែភ្ញាក់ផ្អើលពេលដែរឃើញមុខប្អូនកម្លោះជូហួញ ដាក់ខ្លួនមុននិងដើរចូលទៅក្នុងបន្ទប់បងប្រុសទាំងមិនមាត់អ្វីទាំងអស់ ហើយទំលាក់ខ្លួនផ្កាប់មុខនិងពូកច្រងាងដៃច្រងាងជើងពេញនិង
"ឯងកើតអីបានមកបន្ទប់បង??"
ណាមជុនបិទទ្វាតិចៗច្រក់ចង្កេះសម្លឹងទៅអ្នកជាប្អូនដែរដេកលើពូករបស់ខ្លួន
ស្ងាត់!!
ណាមជុនឃើញប្អូនមិនមាត់មករកខ្លួនវិញក៏ទាញអ្នកកម្លោះដែរដេកផ្កាប់មុខនោះមកផ្ងារ ហើយក៏ឃើញថា...ប្អូនគេកំពុងយំទឹកភ្នែករហាមដូចកូនក្មេង១ខួប
"ហុឹក~ហុឹក~"
ថេយ៉ុងងើបយំអោបបងប្រុសដែរឈរនោះណាមជុនឃើញបែបនេះចង់សើចបន្តិចអាណិតបន្តិច ចំពោះចរិតរបស់អ្នកជាប្អូន ដៃក្រាស់ក៏អង្អែកខ្នងប្អូនជាការលួងលោមមុននិងហាស្ដី
"មានបញ្ហាអីមែនទេប្រាប់បងមក!!"
"ហុឹក~ខ្ញុំមិនដឹងទេ~"
សម្លេងខ្សឹកខ្សួលរបស់ថេយ៉ុងនិយាយទាំងក្រងួរ។ ថេយ៉ុងទោះជាមើលទៅគេជាសុភាពបុរស កំប្លែង និងកក់ក្តៅ ប៉ុន្តែចំណុចមួយទៀតរបស់ថេយ៉ុងដែរគ្រប់មិនដឹងនោះគឺឆាប់យំ!! រឿងនេះមានតែណាមជុនម្នាក់ប៉ុណ្ណោះដែរដឹងច្បាស់ព្រោះតែថេយ៉ុងនៅតូចរហូតធំដឹងក្ដីគេនេះហើយជាអ្នកមើលថែថេយ៉ុងដោយផ្ទាល់ ឪពុករវល់ធ្វើការព្រឹកចេញព្រលប់យប់ជ្រៅបានត្រលប់ចូលផ្ទះ ម្ដាយរស់នៅនិងធ្វើការសហរដ្ឋអាមេរិកតាំងពីjungkookមិនទាន់កើតយូរៗទើបមកលេងពួកគេម្ដង់ ដូច្នេះហើយណាមជុនតែងតែមើលថែរប្អូនប្រុសទីពីររបស់ខ្លួនដោយដើរតួនាទីជាឪពុកផងជាម្ដាយផង។
YOU ARE READING
ស្រោមមុខតារា✧(Ended 🔚)
Короткий рассказ+ប្រភេទ:មនោសញ្ចេតនា,អាថ៌កំបាំង _ការប្រកួតប្រជែងដណ្ដើមភាគល្បីល្បាយរវាងតារាសម្ដែង _អាថកំបាំងខ្មៅងងឹតតារាមួយចំនួន _ភាពកំភ្លុកកំប្លែងរបស់តួរអង្គនៅក្នុងសាច់រឿង _ស្នេហាផ្អែមល្ហែម,ល្វីងជូរចត់...។
