ស្រោមមុខតារា✧

167 13 2
                                        

ភាគ៣២

"ជីមីននិយាយបែបនេះមានន័យថាម៉េច?"ភាពរំជើបរំជួលសួរទាំងភ្ញាក់ផ្អើល ដឹងពីន័យរបស់កាយតូចប៉ុន្តែខ្លួននាយចង់បញ្ជាក់ប៉ុណ្ណោះព្រោះមិនចង់គិតខុសតែឯង។

"ខ្ញុំស្រលាញ់ជុងហ្គុក!!"ពាក្យដែរអ្នកកម្លោះទទឹងរង់ចាំចង់ស្ដាប់ចេញពីមាត់របស់ជីមីនជាយូរពេលដែរលឺហើយចង់តែស្ដាប់ម្ដង់ទៀត វាសាមញ្ញប៉ុន្តែមានន័យ។

"ស្ដាប់មិនសូវច្បាស់សូមនិយាយសារថ្មី!!"ស្នាមញញឹមមានក្ដីសុខរបស់ជុកហ្គុកលេចឡើង សម្ដីញោះជីមីនដែរជាទម្លាប់នាយក៏ចេញមក។

"និយាយបានតែម្ដង់ទេ!!បើស្ដាប់មិនបានក៏អត់ទៅ!!"ភាពរឹងទទឹងរបស់ជីមីននៅតែមានដដែល កម្លាំងចិត្តនិងកាយមានពេញបុឹក!នៅពេលដែរបានលឺសម្លីញោះលេងរបស់ប្រុសក្មេងហើយ។

"មិននិយាយម្ដង់ទៀតក៏បាន បងមិនបង្ខំទេ!!"មាត់និយាយដៃលើកទៅវែកសក់ដែរបាត់ត្រចៀកចេញភ្នែកពោពេញទៅដោយសេចក្ដីស្រលាញ់កំពុងតែបាញ់ទៅរកជីមីនឲ្យបានដឹង។

មាត់ភ្លាំញញឹមឡើងមើលទៅបុរសដែលក្លាហាន និងមានឥទ្ធិពលមកលើខ្លួនអាចឲ្យនាយញញឹមបានដោយគ្រាន់តែសម្លឹងមុខរាងក្រាស់សោះ។

"ញាំស៊ុបសិនទៅ! បងលឺ Mingyu ថាអូនមិនទាន់ញាំអីតាំងពីថ្ងៃមកម្លេះ!"អ្នកកម្លោះលើកថាសដែរមានស៊ុបពីចានគោមមកដាក់លើតុជិតក្បាលគ្រែនោះរួចលើមួយចានដួសបញ្ចុកអ្នកជាសង្សា។

ជីមីនមិនមាត់អ្វីញាំតាមសម្រួលណាមួយគេក៏ឃ្លានខ្លាំងដែរថ្ងៃមិញរវល់តែខូចចិត្តនិងជុងហ្គុកពេកភ្លេចបាយភ្លេចទឹកឲ្យឆឹង។ ស៊ុបពីរចានត្រូវបានជីមីនញាំម្នាក់ឯងអស់រលីង ជុងហ្គុកទុកចានចុះលើថាសវិញចាក់ទឹកឲ្យជីមីនផឹករួចរាល់នាយក៏លើកចានទៅទុកនៅផ្ទះបាយ។

បន្ទាប់ពីលាងចានរៀបទុកហើយអ្នកកម្លោះក៏ឡើងទៅបន្ទប់ជីមីនវិញ ឃើញថារាងតូចអង្គុយនៅលើពូកដដែលញញឹមយ៉ាងស្រស់មកកាន់ខ្លួន។

"អូនមិនទាន់ងូតទឹកទៀត??"

"អូនរង់ចាំបងងូតជាមួយគ្នា~"ពាក្យអូនបងនេះជុងហ្គុកមិនដែលលឺចេញពីក្រអូមមាត់ជីមីននោះទេ វាជាលើកទីមួយហើយពេលដែរស្ដាប់ទៅពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់។

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now