ភាគ២៦
Mingyu សម្លឹងមុខជីមីនទាំងឆ្ងល់នូវរឹកពារមិនប្រក្រតីរបស់កម្លោះតូចតែក៏មិនសួរនាំអ្វីដែល។ អាហារថ្ងៃត្រង់ត្រូវបានបញ្ចប់ល្ងាចថ្ងៃលែងក្ដៅបន្តិចជីមីនបាននៅលេងជាមួយMinhoនៅឯសួនក្រោយភូមិគ្រឹះ ចំណែកជុងហ្គុកនិងMingyuអង្គុយនៅបង់ដែរនៅជិតនោះផឹកតែមើលកូនក្មេងពីរនាក់កំពុងប្រលែងគ្នា
"បុរសដែលលោកនិយាយកាលពីថ្ងៃមិញជាជីមីនមែនទេ!!!"
Mingyuស្រដីទាំងលើកតែផឹកតិចៗភ្នែកផ្ដោតជាប់មើលទៅជីមីននិងMinhoដដែល ជុងហ្គុកលឺដូច្នេះក៏ងាកទៅមើលមុខMingyuបន្តិចសុខៗនាយស្រាប់តែចង់ដឹងអំពីរឿងនេះទៅវិញ
"ត្រូវហើយ!!!ពិតជាជីមីន!!"
ជុងហ្គុកគេក៏មិនចង់ទៅលាក់បាំងអីដែរគ្រាន់តែថ្ងៃមិញជីមីននៅជិតនោះទេទើបមិនចង់និយាយចំៗ Mingyu ដាក់ពែងតែចុះរួចសម្លឹងមើលមុខជុងហ្គុក
"ហេតុអ្វីបានជាលោកស្រលាញ់ជីមីន?"
សំណួរនេះធ្វើឲ្យជុងហ្គុកស្ងៀមបន្តិច មុននិងនាយងាកចេញពីMingyuមើលទៅអ្នកកំពុងប្រលែងលេងនិងក្មេងវិញ
"ស្រលាញ់មនុស្សម្នាក់ចាំបាច់មានហេតុផលដែរ!!!"
"ច្បាស់ជាបែបនិងហើយ!!!ឬក៏លោកគ្រាន់តែស្រលាញ់ខ្លួនជីមីនជាជាងចិត្តទើបរកនឹកមកនិយាយមិនបាន!!"
ជុងហ្គុកសើចពេលលឺសម្ដីមាក់ងាយមកលើខ្លួនរបស់Mingyuហើយ
"បើលោកគិតបែបនេះដូចជាមើលងាយជីមីនពេកហើយ..."
អ្នកកម្លោះលើកតែមកក្រេបបន្តិចមុននិងបន្តសម្ដី....
"ខ្ញុំស្រលាញ់ជីមីន!ស្រលាញ់គ្រប់យ៉ាងដែរជាជីមីន!ហើយនិងបង្ហាញដោយទង្វើរបស់ខ្ញុំជាជាងនិយាយតែមាត់!!"
"បើដូច្នេះលោកហ៊ានលះបង់អ្វីខ្លះចំពោះជីមីនហើយឬនៅ?"
Mingyu សួរទៅជុងហ្គុកទាំងញញឹមចុងមាត់ម្នាក់ៗសម្លឹងមើលមុខគ្នាដោយកែវភ្នែកស្មើថេង...
"អ្វីក៏បានខ្ញុំលះបង់បានទាំងអស់!!"
Mingyuស្ងាត់តែនៅបន្តសម្លឹងជុងហ្គុកដដែល
"ល្អ!!!ខ្ញុំនិងចាំមើល តែខ្ញុំចង់ប្រាប់លោកឲ្យដឹងទៅចុះជីមីនមិនងាយស្រួលដូចជាលោកគិតនោះទេ!!"
"ខ្ញុំចូលចិត្តបែបនេះ!!!!!កាន់តែលំបាកខ្លាំងខ្ញុំរឹតតែចង់បានខ្លាំង"
"ហឹស!!"
សម្លេងសើចមួយហឹស~របស់Mingyu នាយមិនតបតអ្វីទៀត ជីមីនពរមីនហូរដើរតម្រង់មកពួកគេទាំងពីរនាក់ដែរកំពុងតែអង្គុយមើលពួកគេស្ទើពេញមួយល្ងាចទៅហើយ!!
"មីនហូតាមប៉ាៗវិញទៅពូហត់ហើយ~"
"អា៎!!!ឆាប់ហត់ម្លេះមីនហូមិនទាន់ចង់ឈប់ទេ"ក្មេងរអ៊ូតិចៗទាំងមិនពេញចិត្ត
"លេងប៉ុណ្នឹងបានហើយ!!កុំរពិសដាក់ពូពេកប្រយ័ត្នពូឈប់មកលេងជាមួយ"
(សូមប្ដូរសាច់រឿងឲ្យMinhoជាក្មួយជីមីនវិញ)
Mingyu ប្រដៅកូនដោយទទួលមីនហូពីជីមីនមកបីជាប់និងដៃ
"បាទ~"
ក្មេងតូចយល់ព្រមទាំងមុខមិនស្រស់តែមិនចង់ឲ្យឪពុកស្ដីឲ្យថាជាក្មេងមិនល្អក៏ស្របតាមនិង
"មីនហូពិតជាឆ្លាតមែន~"
ជីមីនសរសើរកុំឲ្យក្មួយអន់ចិត្តនិងខ្លួន ហើយមីនហូក៏សើចទៅតាមនាយផងដែរ
"តស់!!ពួកយើងចូលទៅក្នុងវិញមេឃជិតយប់ទៅហើយ"
Mingyu និយាយដោយដើរទៅក្នុងដោយមានមីនហូបីជាប់ដៃ ជីមីនបម្រុងដើរទៅតាមMingyuទៅហើយតែងាកទៅជុងហ្គុកដែរនៅសម្លឹងមកនាយដោយមិនព្រមចូលក្នុងនិងគេឯង
"នៅឈរដល់ណាទៀតមិនឆាប់មក!"
ជីមីនចាប់ដៃជុងហ្គុកអូសចូលទៅក្នុងភូមិគ្រឹះដ៏ស្គឹមស្គៃរបស់គ្រួសារត្រកូល KIM ជុងហ្គុកមិនប្រកែកអីនោះទេនាយដើរតាមសម្រួលចូលទៅក្នុងស្របទៅតាមជីមីន ចូលមកដល់មេដោះរបស់មីនហូប្រាប់ឲ្យពួកគេទាំងពីរទៅបន្ទប់ងូតទឹកផ្លាស់ប្ដូសម្លៀកបំពាក់មុននិងស្រស់ស្រូបអាហារពេលល្ងាច។ មកដល់បន្ទប់ជុងហ្គុកក៏ចូលទៅបន្ទប់ជីមីនម្ដង់ទៀតដោយមិនទៅបន្ទប់ដែលMingyuរៀបចំឲ្យនោះទេដោយយកលេសប្រាប់ជីមីនថាមានអារម្មណ៍មិនល្អព្រោះខ្លាចខ្មោច...🙂ជីមីនក៏មិនថាអ្វីឲ្យជុងហ្គុកចូលតាមសម្រួលទោះជាដឹងថានាយកុហកក៏ដោយ😊។ បន្ទាប់ពីម្នាក់ៗងូតទឹករួចរាល់អស់ពួកគេជុំគ្នានៅតុអាហារដែរមានម្ហូបជាច្រើននៅលើតុសម្រាប់ពួកគេ ជីមីនអង្គុយជិតមីនហូបញ្ចុកម្ហូបខ្លះឲ្យក្មេងខ្លះទៀតគ្រាន់តែចាប់ឲ្យអាល្អិតញាំដោយខ្លួនឯង ចំពោះបុរសសង្ហាទាំងពីរនាក់វិញម្នាក់ៗគិតតែពីញាំមិននិយាយអ្វីសោះជាមួយគ្នាដូចកាលពីព្រឹកមិញ រហូតដល់អស់អាហាខ្លះនិងឆ្អែតពួកគេក៏នៅបន្ទប់ទទួលភ្ញៀវនិយាយគ្នាអំពីរឿងជាច្រើនទើបបំបែកគ្នាទៅគេងរៀងខ្លួន។
YOU ARE READING
ស្រោមមុខតារា✧(Ended 🔚)
Short Story+ប្រភេទ:មនោសញ្ចេតនា,អាថ៌កំបាំង _ការប្រកួតប្រជែងដណ្ដើមភាគល្បីល្បាយរវាងតារាសម្ដែង _អាថកំបាំងខ្មៅងងឹតតារាមួយចំនួន _ភាពកំភ្លុកកំប្លែងរបស់តួរអង្គនៅក្នុងសាច់រឿង _ស្នេហាផ្អែមល្ហែម,ល្វីងជូរចត់...។
