ស្រោមមុខតារា✧

179 18 0
                                        

ភាគ១៥:ជា one night stand‼️

ខ្យល់បក់ល្វិចៗនាពេលព្រលឹមព្រះអាទិត្យរះខ្ពស់ទៅៗទៅតាមពេលវេលានៃធម្មជាតិពន្លឺចចាចចូលទៅក្នុងបន្ទប់របស់អ្នកកម្លោះសង្ហាម្នាក់។ នៅលើពូកទន់ល្មើយមានមនុស្សពីរនាក់គេងទទឹងគ្នារាងកាយអាក្រាតបិទបាំងដោយភួយក្រាស់ពណ៌សរ បានបន្តិចមនុស្សម្នាក់ក៏ភ្ញាក់ឡើងដោយសារតែពន្លឺដែរកំពុងតែចាំងចែងរំខាននោះ!!

"ហឹម~"
សំឡេងក្រហឹមដោយភាពចុកចាប់លើរាងកាយ រំញោចឈឺផ្សានៅចំណុចពិសេសធ្វើឲ្យជីមីនបើកភ្នែកស្វាងចែស!! ការចងចាំកាលពីយប់ក៏រត់មកពេញខួរក្បាលអ្នកកម្លោះមាឌតូចហើយក៏ងាកទៅសម្លឹងមើលបុរសដែរបង្ក្រាត់ភ្លើងស្នេហ៍ជាមួយខ្លួនកាលពីយប់មិញកំពុងតែដេកយ៉ាងសុខស្រួលមិនទាន់ដឹងខ្លួននៅឡើយ

"ចប់ហើយអាមីនអើយ!!"
ជីមីនពេលនេះឡើងក្រពុលមុខយប់មិញបើគេហាមចិត្តខ្លួនឯងតែបន្តិចរឿងក៏មិនដល់ថ្នាក់នឹងដែរ។ រាងកាយស្ដើងងើបដើរទៅបន្ទប់ទឹកពាំខ្ចឺតៗទាំងខ្លួនននោលគោកមិនរកអ្វីបិទបាំងជាមុនសិន

មកដល់បន្ទប់ទឹកជីមីននាំរាងកាយដែរឈឺចុកចាប់នោះទៅឈរមុខកញ្ចក់ ភ្នែកទាំងគូរបស់ជីមីនបើកសរស្ញាញ ព្រោះតែឃើញស្នាមជាំដុំៗ ៥-៦នៅលើរាងកាយ មាត់ឡើងហើមនិងបែបគែមមាត់តិចៗសក់ក្បាលកន្ទ្រើងដូចទើបតែវៃបោចសក់គ្នាហើយថ្មីៗ!!

ក្រាក~

ទ្វាបើកឡើងដោយស្នាដៃជុងហ្គុកពន្ធញាក់ស្មារតីជីមីនឲ្យងាកទៅ សភាពជុងហ្គុកក៏មិនសូវខុសពីជីមីនដែរ សក់រញេរញៃមាត់វិញហើបហើយបែកគែម តែនាយគ្មានស្នាមជាំដូចជីមីនទេ តែដើមដៃអ្នកកម្លោះបង្ហាញស្នាមក្រយៅមួយឆ្នូតៗក្រហមតិចៗមិនប្រាប់ក៏ដឹងអ្នកណាជាអ្នកបង្ករ

"ខ្ញុំងូតទឹកឯងចូលមកធ្វើអី!!"
ជីមីនស្រែកទៅជុងហ្គុកតែសំឡេងជីមីនមិនលះដូចពេលមុនៗនោះទេ ពេលនេះប្រែជាស្អក់និយាយមិនចង់ចេញដោយសារតែសំរែកថ្ងូរកាលពីយប់មិញខ្លាំងពេក!!

ជុងហ្គុកលឺទឹកសំឡេងរាងតូចហើយសើចខឃឹសតែម្នាក់ឯង

"ខ្ញុំក៏មកងូតទឹក!!!ដែល"
ជុងហ្គុកឆ្លើយប្រងើយហើយក៏ដើរសំដៅមករកជីមីនមុននិងលើបីអ្នកអាក្រាតទៅក្រោមទុយោទឹកផ្កាឈូកជាមួយខ្លួន

"លែងយើង!!"
ជុងហ្គុកក៏ដាក់ជីមីនចុះមុខមូលក្រឡង់ចាប់ផ្ដើមក្រហមងាំង ជុងហ្គុកឃើញអត់និងសើចមិនទៀត

"នៅអៀនខ្ញុំមែនទេ??"
"បែកមែនហាស៎?ងូតទឹកស្រាតជាមួយគ្នាមិនឲ្យយើងអៀន!!!"
រាងតូចក៏ទទួលស្គាល់ដោយបោះសម្ដីស្អកៗទៅវិញទាំងមុខក្រម៉ូវ

"មិនដឹងជាអៀនអីទៀតទេយប់មិញខ្ញុំឃើញអស់ហើយហ្នឹង!!"
"នេះឯងនៅចាំ??"

ជីមីនស្ដីឡើងភ្ញាក់ផ្អើលយប់មិញឃើញស្រវឹងឡើងទន់ករស្មានតែព្រឹកឡើងភ្លេចហើយតើ

"ខ្ញុំមានទៅបាត់ការចងចាំឯណា!ខួរក្បាលខ្ញុំនៅល្អទេតើ!"
"អូរ!!ឬ hyung ភ្លេច?មិនអីទេចាំខ្ញុំរលឹកគ្រប់យ៉ាងវិញឲ្យ"
ជុងហ្គុកទាញជីមីនមកបម្រុងនិងចាប់ថើបទៅហើយតែអ្នកកម្លោះតូចឆាប់ទប់ក្បាលទាន់កុំអីចប់បោះជុងហ្គុកទៀត!!

"កុំ-កុំយើងមិនចង់រំលឹកស្អីទេ!!"
"អៅ!!ហេតុអី???"
ជុងហ្គុកសួរពើទាំងចងចិញ្ចើមធ្វើឆ្ងល់
"យើងឃ្លាន!!!បើថាចង់ងូតទឹកដែរងូតឲ្យលឿនទៅ!!"
ជុងហ្គុកក៏មិនមាត់បានត្រឹមសើចរហឹសតិចៗហើយក៏ចាប់ផ្ដើមងូតទឹកជាមួយគ្នាទៅដំបូងជីមីនប្រកែកថាទៅងូតបន្ទប់ផ្សេងទៀតតែអ្នកកម្លោះហាមថាងូតជាមួយគ្នាបែបនឹងហើយចំណេញទឹក!!

______________

នៅតុអាហាមានមនុស្សពីនាក់កំពុងតែបរិភោគអារហាពេលព្រឹកម្នាក់ទឹកមុខញញឹមញញែម ម្នាក់ទៀតក្រម៉ូវដូចជាខឹង!!
មិនឲ្យខឹងយ៉ាងម៉េចអំឡុងពេលដែរងូតទឹកដៃរវាមដូចមឹករបស់ជុងហ្គុកនៅមិនស្ងៀមទេលូកច្របាច់គូទកម្លោះតូចញឹកញយសម្បើមណាស់!! ទោះជាចង់ជេក៏ជេមិនកើតបើអាកនិងវាស្អកជេគេទៅឈឺតែកខ្លួនឯង

"រឿងយប់មិញ...បំភ្លេចចោលទៅ!!"
ជុងហ្គុកលឺបែបនេះក៏ងើបមុខមើលទៅជីមីនដែរប្ដូរពីញញឹមទៅស្មើមួយរំពេច
"ពួកយើងធ្វើព្រោះតែតម្រូវការរៀងខ្លួន ចាប់ទុកថាជា one night stand ទៅចុះ!!"

"ខ្ញុំយល់ហើយ!!"
ជុងហ្គុកក៏អត់ប្រកែកដែរបើជីមីនសម្រេចថាយ៉ាងម៉េចក៏តាមសំណើរទៅចុះ!ទោះជាអារម្មណ៍ប្រាប់ថាមិនចង់បញ្ចប់ទាំងបែបនេះក៏ដោយ។

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now