ភាគ៤៩:សងសឹក‼️
ដំណើរល្វន់ល្វង់កាច់រាងចូលទៅកាន់ហាងកាហ្វេរ Amazon 🦜ក្នុងរដ្ឋអាឡាស្កាមួយកន្លែងទាំងព្រលឹមរបស់នារីរូបស្រស់ Han Ellis កញ្ញាដាក់បង្គុយនៅលើកកៅអីក្បែរ Manager របស់នាង Ellis ទាញទូរស័ព្ទយកមកឆែកមើលពីពត៌មានដែរនាងទទឹងរង់ចាំថាបានចាកផ្សព្វផ្សាយហើយឬនៅ តែអ្វីដែរនាងបានគិតគឺផ្ទុយស្រឡះពីការពិត នាងសម្លឹងមើលព័ត៌មានក្នុងទូរស័ព្ទទាំងអារម្មណ៍ក្ដុកក្ដួលជាខ្លាំងហើយមិនចង់ជឿ....
HOT News📰
[តារាស្រីអ្នកនាង Han Ellis ដែរដឹងថាជាតារាដ៏លេចធ្លោជាងគេលំដាប់លេខ១ក្នុងប្រទេសកូរ៉េខាងត្បូង បានបែកធ្លាយរឿងអាស្រូវជាច្រើន!!!]
[បែកធ្លាយ Video និងរូបភាពតារាស្រី Han Ellis បណ្ដើរគ្នាជាមួយ CEO XXX ចូលសណ្ឋាគារជាច្រើនដង(ចុចដើម្បីមើលវីដេអូនិងរូប)!!!]
[ក្ដៅៗ!!!! Chat Message ត្រូវបានបែកធ្លាយរវាង លោក Hyundai អ្នកសារព័ត៌មានដ៏ល្បីនិង តារាស្រី Han Ellis និយាយគ្នាពីគម្រោងការជាន់តារាជាច្រើនឲ្យធ្លាក់កូដ ដែលមានដូចជា Rin Yoonna Kim woobin Hee Ginwon....]
Note:តារាៗដែរខ្ញុំសរសេរសុទ្ធតែជាឈ្មោះប្រឌិត។
អា៎!!!!
ប្រាវ!!!!!
សំឡេងស្រែកនិងទូរស័ព្ទ iPhone 16 pro ត្រូវបានគប់បំបែកនៅលើឥដ្ឋយ៉ាងដំណំ មនុស្សនៅក្នុងហាងងាកសម្លឹងមើលព្រាតទាំងមិនយល់ពីស្រីស្រស់រូបនេះដែលបញ្ចេញអាកប្បកិរិយាមិនគួរសមនៅទីសាធារណះ Ellis ខឹងស្ទើចេញផ្សែងតាមត្រចៀក នាងទៅរើសទូរស័ព្ទដែរបែកជាបំណែកហើយដើរចេញទៅក្រៅរួចចូលទៅក្នុងឡានដែរចតចាំជាស្រេចនោះ...
"ហេតុអីបានមានរឿងឆ្គួតទាំងនេះលេចចេញមកបាន!!!!"ខឹងគោវាយរទេះនេះជាទំលាប់ដ៏ប្រពៃរបស់នាងEllis មិនអាចធ្វើអ្វីទៅលើអ្នកសារព័ត៌មាននិងអ្នកដែរជេខ្លួនក្នុងបណ្ដាញសង្គមបានមានតែបញ្ចេញកំហឹងដាក់អ្នកនៅក្បែរខ្លួន។
"គឺ-គឺ..."Ellis សម្លឹងManager ខ្លួនដែរកំពុងតែភ័យញ័រញាក់និងនាង ហើយនាងពិតជាចង់ដឹងកាន់តែខ្លាំងថាមានរឿងអ្វីកើតឡើង
YOU ARE READING
ស្រោមមុខតារា✧(Ended 🔚)
Short Story+ប្រភេទ:មនោសញ្ចេតនា,អាថ៌កំបាំង _ការប្រកួតប្រជែងដណ្ដើមភាគល្បីល្បាយរវាងតារាសម្ដែង _អាថកំបាំងខ្មៅងងឹតតារាមួយចំនួន _ភាពកំភ្លុកកំប្លែងរបស់តួរអង្គនៅក្នុងសាច់រឿង _ស្នេហាផ្អែមល្ហែម,ល្វីងជូរចត់...។
