ស្រោមមុខតារា✧

169 12 0
                                        

ភាគ១៩:ផ្សះផ្សាបេះដូង❤️‍🩹

ក្នុងបន្ទប់ជីមីនកំពុងតែលាប Skin careសុខៗសំឡេងស្នូគោះទ្វាបន្លឺឡើង ប្រស្រីភ្នែករាងតូចបាសឡើងលើបញ្ជាក់ពីភាពធុញទ្រាំប៉ុន្តែនៅតែងើបទៅបើកទ្វាឲ្យកម្លោះសង្ហាជុងហ្គុកដដែល....

ក្រាក~

"មានការអី!!"
សំដីគម្រុះគម្រើយស្រដីទាំងគ្មានជាតិទៅបុរសមុខខ្លួន
"នេះឲ្យខ្ញុំដេកលើសាឡុងទៀតមែនទេ??"
អ្នកកម្លោះហាស្ដីទាំងមុខមិនពេញចិត្ត ទាំងដែរការពិតគេអាចដេកបានសោះតែក្រឡាមករំអុកក្រែងល៎គេចិត្តទន់ឲ្យគេងក្នុងបន្ទបើជាមួយ
"មិនពេញចិត្តមែនទេ?...ទៅផ្ទះឯងវិញទៅអញ្ចឹង"
និយាយចប់កម្លោះតូចបម្រុងបិទទ្វាវិញ ប៉ុន្តែត្រូវជុងហ្គុកចាប់ជាប់ទាន់
"ហិហិ...និយាយលេងសោះក៏ខឹងខ្លាំងដែរអ៊ុំ!!"
អ្នកកម្លោះសើចញឹមៗរបៀបលួងលោម
"សុំភួយមួយមោ~hyungប្រុងឲ្យខ្ញុំដេកអោបដៃដូចជនអនាថារឺ?"
"មិននិយាយបែបនេះតាំងពីដំបូងមក!!!នៅតាប៉ែច្រើនអីឯណា!!!"
"អ៊ុំកុំរអ៊ូច្រើនពេក!!!ប្រយ័ត្នមុខជ្រួញលែងស្អាតទៅ!!!"
អ្នកកម្លោះឈានជើងចូលទៅក្នុងបន្ទប់ជីមីនហើយដាក់បង្គុយលើពូកទន់រង់ចាំរាងតូចយកភួយឲ្យ
"ហឹស~កុំបារម្ភនិងសម្រស់យើង ឯងគួរតែឆ្លុះកញ្ចក់មើលមុខខ្លួនឯងបានត្រូវអាយុប្អូនយើងជិត១ខ្សែរ តែស្បែកឡើងយារបាត់ទៅហើយ!!"
ជីមីនឆ្លើយឌឺទៅវិញ!!មុននិងបោះភួយទៅឲ្យជុងហ្គុក!!
"ចេះតែនិយាយឲ្យតែឈ្នះ!!!ខ្ញុំមិនទាន់យារទេ...បើ hyung មិនជឿខ្ញុំស្រាតឲ្យមើលទៀតក៏បាន!!"
"ឆឹស!!!យើងមិនចង់ឃើញទេខ្ពើមណាស់!!!ហើយក៏ចេញទៅយើងត្រូវការដេក!!"
ជីមីនធ្វើមុខជារអើមមុននិងដេញអ្នកកម្លោះ
"Good night អ៊ុំប្រុស!!"
ជុងហ្គុកដើរចេញទៅដោយមានការរុងបង្ខំពីជីមីន ដល់មុខទ្វាក៏មិនភ្លេចងាកមកនិយាយឌឺជីមីនបន្ថែមមុននិងរត់ព្រុយទៅបាត់ព្រោះខ្លាចអូនអ៊ុំធាក់បាកចង្កេះ
"អ៊ុំក្បាលឯង!!!"
កម្លោះតូចប្រទិចតិចៗលឺតែឯងមុននិងបិទទ្វាចាក់សោជាប់ជាការការពារពីមនុស្សរោគចិត្តខ្លះ!!!

___________________
កម្លោះសង្ហាថេយ៉ុងផ្អែកនៅគៀនឡានយ៉ាងសង្ហាហាក់ដូចរង់ចាំនរណាម្នាក់។ បុរសរាងស្ដើងដើរតម្រង់មករកថេយ៉ុងទាំងមុខធម្មតាខុសពីអ្នកកំពុងតែរង់ចាំខ្លួនទៅវិញ

"ហូសុក!!!"
គ្រាន់តែឃើញមាសស្នេហ៍នាយមកដល់ភ្លាមជើងវែងរត់ទៅអោបយ៉ាងលឿនដោយក្ដីនឹករលឹក
"មើស៍!!កុំអោបពេកខ្ញុំខ្មាស់គេ!!"
"អត់ចង់"
ស្រដីមិនខុសពីកាយវិការរាងក្រាស់ថេយ៉ុងអោបកាយល្អិតហូសុកជាប់ មិនងាយទេណាបានអោបកម្លោះតូចនេះព្រោះកំណាន់ខ្លួនខ្លាំងណាស់!!!
"បាន-បានហើយ!!"
ហូសុកព្យាយាមរើបម្រះហើយថេយ៉ុងព្រមប្រលែងកាយតូចវិញ
"ថានាំខ្ញុំទៅណាក៏ឆាប់ឡើង ប្រយ័ត្នតែខ្ញុំប្ដូរចិត្តវិញទៅ!!"
ហូសុកនិយាយទាំងអោបដៃខ្មើតដាក់អ្នកកម្លោះដែរមហាសែនប្រហើន!!!
"អញ្ជើញឡើងឡានរាជបុត្ររបស់បង~"
(Bro tae ញ៉ែ9!!)
ហូសុកព្រមឡើងឡានទាំងមិនភ្លេចសម្លក់អ្នកកម្លោះមួយ ថេយ៉ុងនេះសាហាវណាស់តាមគេទាំងខាងក្រៅនិងក្នុងបណ្ដាញសង្គមដែរខ្លួនលេងតាមៗរហូតគេយល់ព្រមមក dating ជាមួយតែមិនដឹងដេតក្នុងនាមជាអ្វីនិងគ្នាឡើយ🥴 ដេតគ្នាដំបូងហ៊ានអោបគេប៉ុណ្នឹងហើយចុះទំរាំមានលើកក្រោយទៀត???

Jh pov:អត់ទេម្ដង់និងបានហើយគ្មានដេតលើកក្រោយអីទៀតទេ!!!!!!😤

កង់ឡានវិលទៅមុខជារឿយៗរហូតដល់ហាងកូរ៉េល្បីឈ្មោះមួយកន្លែងប្រចាំទីក្រុងដែរអភិជន អ្នកមានៗចូលចិត្តមកបរិភោគ

"អញ្ជើញចុះមកបាទ~"
ថេយ៉ុងចុះមកយ៉ាងប្រញាប់ដើម្បីទៅបើកទ្វាឲ្យហូសុក មិនភ្លេចបញ្ចេញស្នាមញញឹមដ៏ទាក់ទាញ
"ថ្ងៃក្រោយមិនបាច់ធ្វើដល់ថ្នាក់នេះទេខ្ញុំមានដៃអាចបើកទ្វាខ្លួនឯងបាន!!!"
មុខស្មើៗរបស់ហូសុកហាស្ដីឲ្យអ្នកកម្លោះដែរធ្វើរឹកពារដូចគេព្រះរាជបុត្រទៅហើយ
"មានលើកក្រោយទៀតមែនទេ??អឹម...បងមិនហ៊ានសន្យាទេ!!ព្រោះបងចង់ធ្វើវា តែសម្រាប់អូនតែម្នាក់គត់!!"
ហូសុកគាំងក្នុងចិត្តប្រាប់ថានេះជាលើកដំបូងហើយក៏ជាលើកចុងក្រោយ តែមកភ្លាត់មាត់អីឯណា បុ៉ននេះថេយ៉ុងមានលេសទៀតមិនខាត
"តស់!"
ថេយ៉ុងចាប់ដៃហូសុកនាំទៅបន្ទប់ដែរខ្លួនបានកក់ទុកជាមុន ភ្នែកទាំងគូរបស់ហូសុកសម្លឹងមើលដៃថេយ៉ុងឆ្លាស់និងមុខសង្ហាបេះដូងលោតញាប់ខុសពីចង្វាក់ធម្មតា អារម្មណ៍នៃភាពកក់ក្ដៅពិតប្រាកដមួយហោះមកគ្របដណ្ដប់ក្នុងក្រអៅបេះដូងដែរបែកស្រាំជាយូរមកហើយ ពេលនេះអារម្មណ៍របស់នាយបានបង្ហាញឲ្យដឹងថាមានអ្វីម្យ៉ាងមកផ្សះផ្សាឲ្យជាពីភាពឈឺចាប់និងខ្ទិចខ្ទាំឡើងមកវិញ!!!

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now