ស្រោមមុខតារា✧

156 11 0
                                        

ភាគ២៨

ព្រះអាទិត្យរះឡើងចចាចជះចូលទៅតាមបង្អួតនៃបន្ទប់សក្បុស មនុស្សពីរនាក់គេងអោបគ្នាយ៉ាងស្អិតនៅលើពូកទន់ល្មើយ...

*រៀបរាប់ដោយជីមីន

ខ្ញុំកម្រើកខ្លួនភ្ញាក់ពីដំណេកដែលគេងអស់ជាយូរម៉ោងគួរសម ខ្ញុំបើកភ្នែកទទួលនូវពន្លឺព្រះអាទិត្យនូវថ្ងៃថ្មី ខ្ញុំងាកខ្លួនបែបទៅមើលអ្នកគេងអោបខ្ញុំពេញមួយយប់នេះពេលនៅមិនទាន់ភ្ញាក់នៅឡើយ ពេលដែរជុងហ្គុកគេងបែបនេះទៅរឹតតែបង្ហាញភាពសង្ហារបស់គេបានមួយកម្រិតទៀត ខ្ញុំមិនអាចប្រកែកនិងខ្លួនឯងបានទេថាគេសង្ហាខ្លាំងប៉ុណ្ណានោះ ខ្ញុំលើកដៃរបស់ខ្ញុំទៅអង្អែលផ្ទៃមុខសរម៉ដ្ឋរបស់ជុងហ្គុក ខ្ញុំអូសចង្អុលដៃមកច្រមុះដែលមានខ្ទង់ស្រួចដូចកូនកាត់អឺរ៉ុបនោះ ម្រាមដៃរបស់ខ្ញុំច្បិចបន្តិចដោយក្នាញ់ ស្នាមញញឹមនៅលើផ្ទៃមុខរបស់ខ្ញុំក៏ផុសឡើយមកអូតូ បន្ទាប់មកគឺបបូរមាត់បេះដូងរបស់ជុងហ្គុកនេះពិតជាទាក់ទាញខ្លាំងណាស់ខ្ញុំនៅចាំយ៉ាងច្បាស់នៅពេលដែរមាត់មួយនេះបានថើបខ្ញុំស្ទើរគ្រប់កន្លែងនៃរាងកាយរបស់ខ្ញុំ ម្រាមដៃខ្ញុំអូសចុះមកក្រោមបបូរមាត់ជុងហ្គុកបន្តិចក៏ឃើញប្រជ្រុយតូចនៅជិតមាត់នាយ ភ្នែករបស់ខ្ញុំក្រវៀសចំសាច់ដុំទ្រូងនិងដៃរបស់នាយធ្វើឲ្យបំពង់ករខ្ញុំស្ងួតចែសត្រូវការទឹកមាត់មកជំនួយដើម្បីបន្សើមករ ដៃរបស់ខ្ញុំប្ដូទិសដៅមកប៉ះរាងកាយដែរពោពេញទៅដោយសាច់ដុំរបស់ជុងហ្គុកវិញខ្ញុំស្ទាប់អង្អែលដើមដៃជុងហ្គុកចុះឡើងដោយមិនដឹងខ្លួន អាចថាអារម្មណ៍របស់ខ្ញុំជាអ្នកបញ្ជារហើយមើលទៅទើបធ្វើឲ្យខ្ញុំមានភាពក្លាហានប៉ះពាល់រាងកាយរបស់គេទាំងម្ចាស់គេកំពុងតែគេងមិនដឹងខ្លួននោះ....
"អង្អែលអស់ចិត្តឬនៅ!!"
សម្លេងក្រលរក្បែរត្រចៀក ធ្វើឲ្យខ្ញុំភ្ញាក់ព្រើតប្រញាប់ដកដៃពីដើមដៃជុងហ្គុកយ៉ាងលឿន
"ខ្ញុំមិនបានអង្អែលស្អីទេ!!"
អារឿងប្រកែកមិនចេះខុសទោះជាគេចាប់បានក៏ដោយខ្ញុំឲ្យខ្លួនលេខមួយជាពិសេសជាមួយជុងហ្គុកនេះតែម្ដង់ មិនដឹងល្មិចខ្ញុំចេះតែចង់ឈ្នះទោះជាដឹងថាពេលខ្លះខ្ញុំប្រកែកមិនឈ្នះក៏ដោយ

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now