ភាគ១៦:‼️
ផ្ទះវិឡាដ៏ធំស្គឹមស្កៃស្ថិតនៅក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង ជុំវិញព័ន្ធទៅដោយដើមផ្កាធម្មជាតិដែលមានពណ៌បៃតងខ្ចីគួរឲ្យចង់គយគន់។
ក្នុងផ្ទះដ៏ធំត្រកាលបង្ហាញឲ្យឃើញនារីវ័យជំទង់អង្គុយស្រស់ស្រូបអាហារបស់ខ្លួនដោយភាពស្ងប់ស្ងាត់ក៏មានអមអ្នកបម្រើ១-២នៅក្បែរនោះផងដែរ
ស្រី្តវ័យចំណាស់អាយុល្បាក់ហាសិប ដើរកាត់ចូលទៅកាន់តុអាហាដែរមានអ្នកជាកូនស្រីរបស់គាត់កំពុងតែញាំនោះ
"ថ្ងៃនេះមិនទៅធ្វើការទេ?"អ្នកស្រីស៊ូជីលាន់មាត់ទៅកាន់កូន
"ទៅ!!"
សម្ដីគម្រុះគម្រើយរបស់អ្នកជាកូនឆ្លើយតបទៅវិញ តែអ្នកជាម្ដាយក៏មិនបានទៅថាស្ដីឲ្យអីដែរ!!
"អឹម...និយាយអញ្ចឹងបាញ់លុយឲ្យម៉ាក់ទៀតមក ម៉ាក់អស់ហើយ!!"
"អស់ទៀតហើយ?ក្រែងខ្ញុំទើបតែបាញ់ឲ្យម៉ាក់កាលពីម្សិលមិញ!"
"អើ!!បើយើងនេះត្រូវការចំណាលជាចាំបាច់មិនអស់!!!"
អ្នកស្រីស៊ូជី ស្រែកដាក់កូនទាំងកែវភ្នែកមិនពេញចិត្ត
"ចំណាលចាំបាច់របស់ម៉ាក់យកទៅលេងល្បែងមែនទេ!!!!!"
នាងក៏ស្រែកដាក់ឲ្យតឹងសរសៃករវិញ មិនអន់ជាងអ្នកជាម្ដាយប៉ុន្មានដែល
"ហើយយើងចង់យកទៅធ្វើអីជារឿងរបស់យើងតើ នាងឯងជាកូនកុំមកខ្លាំងដាក់អញជាម្ដាយពេក!!!!"
"ហឹស..."
នាងក៏ឈប់តសម្ដីទៅទាញទូរស័ព្ទបាញ់លុយទៅម្ដាយខ្លួនទាំងភ្នែកក្រហមដកទឹកដូចជាចង់យំ។លុយ30000$ចូលទៅក្នុងកុងអ្នកស្រីស៊ូជីមុខគាត់ញញឹមពព្រាយសប្បាយអរមិនខ្វល់ពីកូនដែលអន់ចិត្តនោះ
"អើរ!! Ellisហើយចុះថាឯងទាក់ទង់ជាមួយស្អី!អាអគ្គនាយកថ្មីស្អីរបស់ឯងនិងទាក់បានហើយឬនៅ??"
អ្នកស្រីស៊ូជីនិយាយអំពីជុងហ្គុក ដែរ Ellis ធ្លាប់និយាយប្រាប់មកកាន់ខ្លួន
"នៅទេ!!!គាត់មិនទាន់ក្លាយជាអគ្គនាយកឡើយ ហើយម៉ាក់កុំហៅគាត់ដាច់សាច់ពេកមិនល្អទេ!!"
Ellis ប្រាប់ទៅម្ដាយដែរហៅមនុស្សដែរខ្លួនលួចស្រលាញ់អាក្រក់យ៉ាងនេះ
"យើងចង់ហៅល្មិចក៏បាន!!!ហើយឯងទាក់វាបានកាលណា?"
"លោកជុងហ្គុកគាត់មិនមែនចេះតែចូលទៅជិតបានទេ!!បើគ្មានការងារអ្វីចាំបាច់គាត់មិនសូវចង់និយាយជាមួយខ្ញុំប៉ុន្មានឡើយ... ណាមួយប៉ុន្មានថ្ងៃមកនេះមិនដែរឃើញគាត់ទៅធ្វើការនៅក្រុមហ៊ុនផង!!"
"អ្ហើយ!!នាងឯងនេះក៏ល្ងង់ម្លេះបើមិនឃើញវាម៉េចមិនព្រមទៅរកដល់កន្លែងវានៅទៅនិងឆាប់បានលុយសុទ្ធ!!!!"
អ្នកស្រីស៊ូជីចង្អុលក្បាលកូនខ្លួនដែរភ្លើរមិនឆ្លាតដូចជាគាត់សោះ
"អួយម៉ាក់!!មិនងាយដូចម៉ាក់និយាយទេណា!!!"
Ellis ស្រែក
"អើ!!បើពិបាកខ្លាំងចាំយើងរកអ្នកមានផ្សេងឲ្យឯងវិញ ចាំអាCEOថ្មីនោះមិនដឹងស្មើណាបានលុយចាយទេ!!!"
Ellis សម្លឹងទៅម្ដាយទាំងហួសចិត្តរាល់ថ្ងៃមិនដឹងថាគាត់ចាប់ទុកនាងជាកូនដែរឬអត់? ក្រៅពីសុំលុយនិងបញ្ជាឲ្យគេទៅជួបអ្នកនេះអ្នកនោះតាមតែអំពើចិត្តរបស់គាត់។ចាប់តាំងពីឪពុករបស់នាងបានលែងលះជាមួយម្ដាយនាងមកជីវិតរបស់នាងទាំងស្រុងប្រៀបដូចជាឧបករណ៍រកលុយឲ្យម្ដាយខ្លួនអញ្ចឹងឲ្យតែបានលុយគាត់បញ្ជាឲ្យធ្វើទាំងអស់មិនអាណិតអាសូរទ្រូងខ្លួនអ្នកជាកូនសោះ គិតដល់ត្រឹមនេះ Ellis មិនអាចទប់ទឹកភ្នែកបានទៀតទេ ក៏ងើបដើរសំដៅទៅបន្ទប់យ៉ាងលឿនមិនចង់ឲ្យម្ដាយឃើញនូវភាពទន់ជ្រាយរបស់នាងនាំតែគាត់ស្ដីឲ្យបន្ថែម អ្នកស្រីស៊ូជីមិនបានទៅចាប់អារម្មណ៍ច្រើនគាត់ប្រញាប់បរិភោគអាហារឆាប់ចេញទៅបំពេញក្ដីសុខរបស់គាត់នៅបនល្បែង។
-----------------------
ជុងហ្គុកត្រលប់មកផ្ទះរបស់ខ្លួនវិញបន្ទាប់ពីដេកផ្ទះជីមីន៣-៤ថ្ងៃមកនេះ មោដល់ក៏ប្រទះនិងបងប្រុសទីពីរកំពុងតែអង្គុយផឹកកាហ្វានូវបន្ទប់ទទួលភ្ញៀវដោយមានកំព្យូទ័រនៅពីមុខ
"បងប្រុស!!"
សំឡេងហៅរបស់ជុងហ្គុកបានដាស់សតិថេយ៉ុងឲ្យងើបមុខចេញពីការងារឲ្យសម្លឹងទៅអ្នកជាប្អូន
"អីយ៉ា!!ប្រុសពៅបាត់មុខប៉ុន្មានថ្ងៃទៅណា សង្ស័យទៅគេងលេងជាមួយសង្សាមែនទេ?"
សម្ដីញោះញង់របស់អ្នកជាបងប្រុសធ្វើឲ្យជុងហ្គុកសើច មុននិងដាក់បង្គុយជិតអ្នកជាបង
"អត់ទេខ្ញុំស្នាក់នៅអាផាតមិនរបស់ជីមីន!!"
ថេយ៉ុងលឺហើយភ្ញាក់ផ្អើលជាខ្លាំងព្រោះពីមុនក្រែងរអ៊ូប្រាប់ខ្លួនថាមិនចូលចិត្តហីអីឡូវមកប្រាប់ថាទៅស្នាក់នៅផ្ទះគេដូចមិនសូវជាចង់ជឿនៀក
"ឯងនិងជីមីនទាក់ទងគ្នាមែនទេ?"
"អត់ទេ!!!នេះបងមិនដឹងទេថាប៉ាឲ្យខ្ញុំទៅធ្វើ manager របស់ជីមីន??"
"អៅ!បងម្ដេចនិងដឹងបើប៉ាមិនប្រាប់បងផងនិង"
"ក្រែងឯងជាអនាគត CEO Gold-Entertainment ម៉េចបានជាទៅធ្វើ manager ជីមីនវិញ?"
ដោយឆ្ងល់ក៏សួរទៅជុងហ្គុក ហើយអ្នកជាប្អូនលើកស្មាក្រវីក្បាល
"ខ្ញុំមិនដឹងដែរ!!"
មិនបញ្ចប់ត្រឹមហ្នឹងទេថេយ៉ុងសួរជីកឬសជីកគល់ជុងហ្គុកគ្រប់យ៉ាងហើយជុងហ្គុកក៏មិនលាក់ឆ្លើយប្រាប់តាមដំណើរទៅថាកើតមានអ្វីខ្លះបានជាដល់ថ្នាក់នេះ!!!!!!!
YOU ARE READING
ស្រោមមុខតារា✧(Ended 🔚)
Short Story+ប្រភេទ:មនោសញ្ចេតនា,អាថ៌កំបាំង _ការប្រកួតប្រជែងដណ្ដើមភាគល្បីល្បាយរវាងតារាសម្ដែង _អាថកំបាំងខ្មៅងងឹតតារាមួយចំនួន _ភាពកំភ្លុកកំប្លែងរបស់តួរអង្គនៅក្នុងសាច់រឿង _ស្នេហាផ្អែមល្ហែម,ល្វីងជូរចត់...។
