ភាគ២៧
*រៀបរាប់ដោយជុងហ្គុក
ខ្ញុំដើរឡើងមកលើតាមជីមីនបន្ទាប់ពីអង្គុយស្ដាប់Mingyuនិងជីមីននិយាយគ្នាយ៉ាងយូរមកទំរាំពួកគេដាច់ចិត្តបំបែកគ្នាមកគេងខ្ញុំអង្គុយស្ងាប់ជិត១លានដង។ ជីមីនដើរចូលទៅក្នុងបន្ទប់បម្រុងនិងបិទទ្វាទៅហើយប៉ុន្តែខ្ញុំរហ័សទៅទប់ទាន់ គាត់សម្លឹងមកខ្ញុំទាំងជ្រួញចិញ្ចើមចូលគ្នាមើលមកកាន់ខ្ញុំដែរទប់ទ្វាគាត់មិនឲ្យបិទ
"កើតអីឯងនិង??"
"ប្រាប់ហើយថាបងខ្លាចខ្មោចមិនហ៊ានគេងម្នាក់ឯងទេ!!"
ខ្ញុំយកលេសដដែលមកកុហកគាត់តែលើកនេះគាត់ហាក់ដូចជាមិនចង់ឲ្យចូលស្រួលៗដូចល្ងាចមិញសោះ
"ប្រសិទ្ធភាពកុហករបស់ឯងបានតែម្ដង់ទេជុងហ្គុក!!"
"ហេតុអីក៏និយាយបែបនេះ!!បងខ្លាចពិតមែនណា៎~"
ខ្ញុំដឹងថាអារឿងកុហកគេខ្ញុំទទួលស្គាល់ថាខ្ញុំអន់មែន ប៉ុន្តែរឿងទឹកមុខដ៏សង្ហារបស់ខ្ញុំ អឹក!!ខ្ញុំរៀងជឿជាក់បន្តិចហើយថាសម្រស់ខ្ញុំអាចឲ្យជីមីនចិត្តទន់បាន...
"កុំធ្វើមុខបែបនិងអាក្រក់ណាស់!!ដូចឆ្កែអង្វម្ចាស់អញ្ចឹង!!"
ខ្ញុំបាកមុខមកស្មើបន្តិច នៅពេលដែលសម្ដីដ៏ចុកចាប់របស់គាត់វាយប្រហាមកកាន់ខ្ញុំ។ ខ្ញុំទទួលស្គាល់ហើយថាជីមីនពិតជាមិនងាយស្រួលយកចិត្តមែន!!!រំលោភខ្ញុំពីរដងហើយនៅធ្វើខ្មើតដាក់ខ្ញុំទៀត!!!...តែកុំគិតថាខ្ញុំចុះចាញ់ត្រឹមនេះឲ្យសោះ...
"អេ!!អេ!!នរណាឲ្យឯងចូល!!"
ខ្ញុំតត្រុកចូលទៅដោយខ្លួនឯងមិនចាំចចារជាមួយគាត់បន្តទៀតទេព្រោះទំរាំគាត់យល់ព្រមអាចនិងទល់ភ្លឺផងមិនដឹង។ ខ្ញុំទំលាក់ខ្លួនគេងលើពូកទន់ៗគេងកើយដៃសម្លឹងទៅជីមីនដែរបិទទ្វាហើយងាកមកសម្លឹងមុខខ្ញុំទាំងក្រម៉ូវគួរឲ្យស្រលាញ់ ខ្ញុំមិនបានទៅខ្លាចទឹកមុខកាចមួយរាយៗរបស់គាត់ឡើយមានតែសើចចំអកថែមវិញ
"មុខក្រាស់!!!"
សម្លេងជេល្វើយៗចេញពីមាត់ជីមីនដោយធ្វើឲ្យមាត់កំពូលខិលរបស់ខ្ញុំអត់និងតបតពុំបាន
"មុខបងក្រាស់ក៏ដោយសារតែអូន~"
"នរណាអូនឯង!!"
"ទីនេះមានតែពីរនាក់ទេអូនគិតថាបងនិយាយបែបនេះជាមួយជីងចក់ឬ?"
"ប្រហែល!!បើឯងមើលទៅមិនសូវៗផង"
សម្ដីដៀលខ្ញុំតែទង្វើររបស់ជីមីនកំពុងតែលាប skin care ថែរសម្រស់ទៅវិញ
"បើបងមិនសូវអូនក៏មិនសូវដូចគ្នា ព្រោះគ្មានមនុស្សគ្រប់ឯណាព្រមដេកជាមួយមនុស្សមិនសូវគ្រប់ដល់ទៅពីរដងនោះទេ!!"
"ចន ជុងហ្គុក!!!"
"បាទ~អូនសម្លាញ់ ហៅប្ដីមានការអ្វីមែនទេ?"
ស្នាមញញឹមខ្ញុំរក្សាមិនឈប់ពេលដែរលឺសម្លេងក្ដៅក្រហាយរបស់ជីមីនហើយ និងភ្នែកងាកមកសម្លក់របស់ជីមីនទាំងគូនោះ
"ខ្ញុំឈប់និយាយជាមួយឯងហើយ!!!"
ជីមីនងរខ្ទើតដាក់ខ្ញុំសង្ងំលាបព្រេងម្សៅបន្តទៀត ខ្ញុំក៏ឈប់ញោះជីមីនអីទៀតដែរគេងមើលទៅអ្នកអង្គុយនៅតុសម្អាងរហូតជីមីនរួចរាល់។ ដំណើរដើរមកទាំងសណ្ដំជើង មុននិងទាញក្នើយអោបមកបោះចំកណ្ដាលបន្ទាប់មកក៏និយាយបម្រាមខ្ញុំ
"ហាមដេកហួសព្រំដែនរបស់យើងឲ្យសោះបើមិនអញ្ចឹង..."
ខ្ញុំស្ងាត់ចាំស្ដាប់សម្ដីជីមីនបន្ត
"ខ្ញុំនិងបញ្ឈប់ឯងឲ្យធ្វើ Managerហើយ!!!"
ខ្ញុំសើចរហឹសនូវសម្ដីរបស់ជីមីនទាំងហួសចិត្តរឹតតែមិនខ្លាចនូវពាក្យគំរាមកំបិកកំប៉ុករបស់គាត់
"រឿងនេះសម្រេចទៅលើប៉ាបងទៅវិញទេ!! អេ!!អម្បាញ់មិញក្រែងថាឈប់និយាយជាមួយបងហើយហី??"
"យើងមិនចង់និយាយជាមួយឯងឡើយ!!យើងនិយាយនេះទាំងបង្ខំនោះទេ!!!"
ខ្ញុំមើលមុខគាត់មិនមាត់អ្វី ជីមីនឃើញខ្ញុំសម្លឹងមើលមិនដាក់បែបនេះគាត់ក៏ដាក់ខ្លួនគេងដើម្បីគេចពីក្រសែរភ្នែករបស់ខ្ញុំ ខ្ញុំក៏ទំលាក់ខ្លួនគេងតាមដោយទាញក្នើយអោបបោះទំលាក់ទៅក្រោមមិនស្រណោះឬខ្លាចក្រែងអ្នកនៅជិតខ្លួន ហើយដៃដ៏វៃងរបស់ខ្ញុំទាញរាងកាយតូចច្រឡឹងរបស់ជីមីនមកអោបជាប់ទ្រូងដែលហាប់ណែនទៅដោយសាច់ដុំ!!
"ណែន៎!!!ឯងធ្វើស្អីនិង!!"
"គេងនិងហើយ"
"ដឹងហើយថាគេង ចុះហេតុអីបានមកអោបខ្ញុំ!!!"
"កុំមាត់ច្រើនពេកប្រយ័ត្នមិនបានដេកទាំងអស់គ្នាទៅ!!!"
សម្ដីរបស់ខ្ញុំមានប្រសិទ្ធភាពឲ្យជីមីននៅស្ងៀមបាន គាត់មិនរើអីទាំងអស់រឹតតែមិនមាត់ឡូឡាឡាំប៉ាបន្តទៀត ខ្ញុំក៏មិនមាត់អ្វីទៀតដែរបិទភ្នែកសង្ងំគេងដោយមានកំពូលមនុស្សក្បាលរឹងអោបជាប់និងទ្រូង។
YOU ARE READING
ស្រោមមុខតារា✧(Ended 🔚)
Short Story+ប្រភេទ:មនោសញ្ចេតនា,អាថ៌កំបាំង _ការប្រកួតប្រជែងដណ្ដើមភាគល្បីល្បាយរវាងតារាសម្ដែង _អាថកំបាំងខ្មៅងងឹតតារាមួយចំនួន _ភាពកំភ្លុកកំប្លែងរបស់តួរអង្គនៅក្នុងសាច់រឿង _ស្នេហាផ្អែមល្ហែម,ល្វីងជូរចត់...។
