ស្រោមមុខតារា✧

138 10 0
                                        

ភាគ៤៦:

"ខ្ញុំមិនទាន់ហ៊ានទទួលនោះទេអ្នកម៉ាក់!!!ហើយឥឡូវនេះខ្ញុំក៏ចង់សម្រាកផ្លូវចិត្តសិន ចំពោះរឿងការងារខ្ញុំសូមពិចារណាសិនម៉ាក់"បន្ទាប់ពីបាញ់ក្រសែរភ្នែកជាមួយជុងហ្គុកហើយជីមីនក៏ងាកមកឆ្លើយប្រាប់បន្តជាមួយអ្នកស្រីហ្វីយ៉ាទៀត។

"ម៉ាក់ស្របតាមការសម្រេចរបស់កូន~បើធូរស្បើយនិងចង់ធ្វើការងារនេះកូនអាចមករកម៉ាក់បានម៉ាក់រង់ចាំកូនជានិច្ច"អ្នកស្រីហ្វីយ៉ាគាត់ងក់ក្បាលតិចៗយល់ស្របតាមគំនិតជីមីនទាំងញញឹម គាត់មិនបានអាក់អន់ស្រពន់ចិត្តអ្វីទេ វាជាការជ្រើសរើសរបស់ជីមីនធ្វើឬមិនធ្វើគាត់គ្មានសិទ្ធបង្ខំឡើង។

សំណេះសំណើរគ្នាបានមួយស្របក់អ្នកទាំងបីក៏បំបែកមកបន្ទប់ដើម្បីសម្អាតរាងកាយ ជីមីនដើរចូលទៅក្នុងបន្ទប់គេងមិនបានខ្វល់ពីអ្នកដើរតាមពីក្រោយ មុខនាយតូចក្រម៉ូវចូលគ្នានៅខឹងនិងជុងហ្គុកនៅឡើយ

"ជីមីន~"សំឡេងហៅឈ្មោះរង៉ូៗក្រោយខ្នង់តូចជីមីននី តែរាងតូចបែបជាមិនងាកឆ្លើយទៅវិញ។

"ជីមីនស្ដាប់បងសិនបានទេ??"រាងក្រាស់ចាប់ដៃតូចៗជីមីនជាប់ កុំឲ្យដើរគេចពីនាយទៀត

"អូនស្ដាប់បងនិយាយសិនបានទេ!!!"

"ហើយមិននិយាយមក!!!!"សម្ដីគំរោះគំរើយរបស់រាងតូចដែលខឹងតែមិនបានធ្វើឲ្យជុងហ្គុកអន់ចិត្តនិងកាយវិការនេះ ព្រោះគ្រប់យ៉ាងតាំងពីដំបូងគឺជាកំហុសខ្លួននាយ។

"បងសុំទោស~ដោយសារតែបងគិតថាអូនមិនចូលចិត្តចាយលុយរបស់បងដោយស្រួលៗនោះទេ ទើបបងសុំម៉ាក់ឲ្យអូនមកធ្វើអ្នកគ្រប់គ្រងហាង Beauty របស់គាត់ព្រោះបងចង់ឲ្យអូនមានការងារធ្វើ~"មុខស្មើៗរបស់ជីមីនស្ដាប់ការបកស្រាយរបស់ជុងហ្គុកទាំងគ្មានប្រតិកម្មអ្វី បានបន្តិចទើបមាត់ភ្លាំហើបមាត់ស្ដី។

"ហើយបងក៏ឲ្យអូនធ្វើជាអ្នកគ្រប់គ្រងហាងតែម្ដង់?"

"បាទ~"ជុងហ្គុក់ងក់ក្បាល ជីមីនរលះដៃពីការចាប់របស់ជុងហ្គុកចេញ អ្នកកម្លោះក៏មិនឲ្យការរបូតនោះបានយូរនាយរហ័សក្រសោបកាយតូចពីក្រោយដែរចង់ចាកចេញគេចពីនាយទៀតនោះ។

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now