ភាគ៦
ការថតស្បត់របស់ជីមីនរយះពេល៣ថ្ងៃក៏ត្រូវបញ្ចប់យ៉ាងរលូន ទោះជាពេលខ្លះនាងក្រមុំទើសចិត្តនិងកម្លោះក្បែរខ្លួនដែរតាមមើលស្ទើរតែគ្រប់សកម្មភាពនាងធ្វើការក៏ដោយតែបានត្រឹមមិនមាត់មិនករ ណាមួយមិនចង់ឲ្យគ្រប់គ្នាមើលមកខ្លួនមិនល្អនោះទេ...
"ណេះទឹកដូង"bada ហុតទឹកដូងឲ្យជីមីនដែរកំពុងតែហត់ក្នុងការដើរ ស៊ែហ្វីតាមឆ្នេរសមុទ្រដើម្បី update រូបក្នុង Instagram
"អរគុណ"
"នោះលោកជុងគុកទេតើ?"សំដីរបស់badaធ្វើឲ្យជីមីនងាកមើលតាមយ៉ាងរហ័ស ចិញ្ចើមស្រីស្រស់ជ្រួតចូលគ្នាព្រមទាំងកែវភ្នែកមិនពេញចិត្តនិងវត្តមានអ្នកខ្លះដែរកំពុងដើរតម្រង់មករកពួកគេ
"សួស្តី អ្នកនាងbada និង ជី.ជីមីន"jk ដើរមកដល់ក៏រាក់ទាក់ដាក់អ្នកទាំងពីរព្រមនិងស្នាមញញឹម?
"នេះជុងគុកមិនទាន់ទៅសេអ៊ូលវិញទៀតឬ?"ជីមីន ញញឹមតបតរួចក៏បោះសំណួរបន្តពីក្រោយ
"អឹម...ខ្ញុំចង់ត្រឡប់ទៅវិញស្មើរណាក៏បានជារឿង របស់ខ្ញុំ...គិតតែពីកញ្ញាវិញម្ដេចចប់ការងារហើយមិនទាន់ទៅវិញទៀត? ឬក៏ចង់គេចវេសពីការងារបន្ទាប់?"jk
"ខ្ញុំក៏ដូចលោកដែល ចង់ទៅឬនៅជារឿងរបស់ខ្ញុំ ចំពោះជុងគុកវិញខ្លួនជិតក្លាយជាអ្នកគ្រប់គ្រងក្រុមហ៊ុនមួយទាំងមូលទៅហើយ ម៉េចមិនព្រមទៅៗ ឬក៏ចង់គេចវេសពីការងារ?"
ជុងគុកសង្គៀរធ្មេញគ្រឹតៗទាំងរកពាក្យអ្វីតបមិនចេញ នេះហ៊ានស៊ក់គេវិញផងពិតជាខឹងណាស់!!!
"អ្នកទាំងពីរចង់ញាំ... អឺម ការ៉េមទេ?នោះ..នោះការ៉េម"badaឃើញស្ថានភាពមិនស្រួលក៏រកនឹកបំបែកស្ថានការមុននិងគ្រប់យ៉ាងយ៉ាប់ជាងនេះ ហើយនាងក៏អូសទាញអ្នកទាំងពីរមកកាន់តូបការ៉េមតូចមួយនៅជិតឆ្នេរនោះតែម្ដង់ទៅ
ជីមីននិងជុងគុកភ្ញាក់បន្តិចដែល អម្បាញ់មិញកំពុងតែសម្លក់សម្លឹងគ្នាសោះមកអូសទៅភ្លាមអី នរណាទប់ស្មារតីទាន់។
"ការ៉េមវ៉ាន់នីឡាឲ្យខ្ញុំបីមក"bada
3នាទីក្រោយមកការ៉េមក៏បាននៅក្នុងដៃគ្រប់គ្នា badaញាំទាំងសប្បាយចិត្តព្រោះនេះជារបស់ដែរនាងចូលចិត្តញាំ តែមើលមកអ្នកសង្ខាងនាងវិញមុខដូចយ៉ាងមិចៗទេ
"មិនដឹងការ៉េមលំបល់យកស្អីផ្អែមនោះផ្អែម ហូបមិនកើត 5/10"jk pov
"ឲ្យតែនៅជិតអាបុិនិងស្អីក៏អញសុីមិនឆ្ងាញ់ដែរ!!"jm pov
"យ៉ាងម៉េចដែររសជាតិឆ្ងាញ់ទេ?"bada
"ឆ្ងាញ់"jk
"គួរសម"jm
"🤭"Bada
"និយាយអញ្ចឹងលោកជុងគុក ទៅសេអ៊ូលវិញពេលណាដែរ?"bada ស្ងាត់ពេកនាងក៏សួរទៅjk ចំណែក jm វិញងាកទៅកាន់សមុទ្រមិនខ្វល់ពីអ្នកសន្ទនាគ្នា
"ខ្ញុំនៅបង្ហើយការងារខ្លះៗសិន ប្រហែលជាថ្ងៃស្អែក"
"ចុះអ្នកដែរពីរ?"
"គឺល្ងាចនេះហើយ"bada
ស្ងាត់បន្តិចជុងគុកក៏លើកនាឡិការមើលម៉ោងហើយក៏និយាយទៅកាន់bada
"អ៊ឹម អញ្ចឹងខ្ញុំលាសិនហើយព្រោះមានការរវល់បន្តិចទៀតនេះ អរគុណសម្រាប់ការ៉េម១ដើមនេះ"ជុងគុកចាកចេញទៅយ៉ាងលឿនមិនចាំក៏ឆ្លើយតបមកវិញ badaក៏មិនបានគិតអ្វីច្រើន ក៏ងាកទៅជីមីនវិញ
"នាងតូចគិតដល់ណាហើយហ្នឹង!"
"មិនបានគិតអ្វីទេ គឺចាំឯងនិងអ្នកខ្លះសាសងគ្នានិងណា"
"អេ ចេះតែហើបមាត់និយាយហើយ ខ្ញុំនិយាយគ្នាធម្មតាៗទេ"
"ដូចជាស្ដាប់ទៅគ្មានលឺធម្មតាផង ដូចសាសងគ្នាច្រើនជាង"
"នេះប្រចណ្ឌខ្ញុំនិងជុងគុក?"
"នែក៎ គិតអីនិងមាសស្នេហ៍"ជីមីនសម្លឹងទៅ badaបែបហួសចិត្ត មនុស្សនៅជិតគ្នាមិនបានផងទៅមានចិត្តស្រលាញ់យ៉ាង គ្មានថ្ងៃទេ!!!
"តោះត្រលប់ទៅបន្ទប់វិញល្ងាចនេះយើងចេញទៅសេអ៊ូលផង"
ជីមីនងក់ក្បាលពួកគេទាំងពីរក៏ត្រឡប់ទៅអូតែលវិញ ល្ងាចឡើងក៏ចេញដំណើរចាកចេញពីទឹកដីប៊ូសានត្រឡប់ទៅទីក្រិងឆើតឆាយសេអ៊ូលវិញ។
....
New day
ពីព្រឹកទល់ល្ងាចការងារនៅរបស់ជីមីនមិនទាន់បញ្ចប់នៅឡើយ តែយ៉ាងណាក៏ទ្រាំព្រោះនេះជាការងារហើយជាការងារដែរយើងស្រលាញ់
"បងស្រីជីមីន!!"yoonna
"សួរស្តី yoonna"
"ចាស សួស្ដីនេះបងមិនទាន់ចប់ការថតទៀតឬ"នាងសួរព្រោះឃើញជីមីននៅមិនទាន់ផ្លាស់ប្ដូរសម្លៀកបំពាក់
"នៅថតជារូបសន្លឹក yoonna ត្រូវទៅវិញហើយមែន"
"ចាស ចឹងខ្ញុំសុំលារសិនហើយ"ជីមីនញញឹមហើយ yoonnaក៏ដើរចេញទៅបាត់ ក៏ប៉ុន្តែមានសំឡេងមួយទៀតបន្លឺឡើងដែរលឺម្ដង់ណាហើយធ្វើឲ្យនាងចង់តែទះមាត់ម្ចាស់សំឡេង
"រាក់ទាក់សម្បើមណាស់តាមពិតលាក់មុខ!!"Ellie
"...."ស្ងាត់
"អេ៎លឺព័ត៌មានថាបងស្រីនេះមានទំនាក់ទំនងជាមួយលោកដុងហ្វាពិតមែនឬអត់?" ទោះគេមិនតបក៏នាងនៅមិនចុះចាញ់ឈ្លៀតរករឿងផ្សេងមកនិយាយមិនភ្លេចនិងញញឹមបញ្ឈឺទៅកាន់ជីមីនទាំងសមចិត្ត ប៉ុន្តែវាមិនអាចសមតាមបំណងនាងនោះទេ...
"នាងកំពុងនិយាយជាមួយនរណា?"
"ខ្ញុំ?ខ្ញុំនិយាយជាមួយបងនិង!!"
ស្អី!!!ខំដៀមដាមម៉ាថ្ងៃហើយធ្វើជាសួរថាគេនិយាយជាមួយអ្នកណាចំមែន!!!
"ឬមិនហ៊ានឆ្លើយដោយសារតែជាការពិតមែនទេ?"😏
"ឯងគួរតែមានការគិតនិងពិចារណាឲ្យបានល្អជាងនេះ!!!"
"នេះ-នេះបងមានន័យថាយ៉ាងម៉េច"
"ក៏ចង់បានន័យថាមានតែមនុស្សមិនចេះគិតនោះទេដែលមកសួរគេអត់របៀបបែបនេះ!!"បញ្ចប់សំដីជីមីនក៏ចាកចេញទៅបាត់ទុកឲ្យកញ្ញាកូនកាត់ក្ដៅឆាវតែម្នាក់ឯង
"ផាក ជីមីនកុំឲ្យយើងមានឪកាសឲ្យសោះ...ព្រោះយើងនិងជាន់ ជាន់នាងឯងឲ្យកប់ងើបមុខមិនរួច!!!"កែវភ្នែកកំហឹងបញ្ជាក់ពីភាពខឹងសម្បារបស់នាងមិនដឹងតាំងពីពេលណា ដឹងត្រឹមថានាងស្អប់ផាក ជីមីន ស្អប់!!!ស្អប់ខ្លាំងបំផុត!!!!
_______________________
Admin មកវិញហើយ🤗🤍
Thanks you for reading 😘🤍
#RIMO🪐
YOU ARE READING
ស្រោមមុខតារា✧(Ended 🔚)
Cerita Pendek+ប្រភេទ:មនោសញ្ចេតនា,អាថ៌កំបាំង _ការប្រកួតប្រជែងដណ្ដើមភាគល្បីល្បាយរវាងតារាសម្ដែង _អាថកំបាំងខ្មៅងងឹតតារាមួយចំនួន _ភាពកំភ្លុកកំប្លែងរបស់តួរអង្គនៅក្នុងសាច់រឿង _ស្នេហាផ្អែមល្ហែម,ល្វីងជូរចត់...។
