ស្រោមមុខតារា✧

141 13 1
                                        

ភាគ៣០:ដឹងកំហុស❤️‍🩹

ឡានទំនើបGT3RS ពណ៌សរបានបោះពូយយ៉ាងលឿនបត់ចូលទៅក្នុងភូមិគ្រឹះដ៏ស្គឹមស្គៃរបស់ត្រគោល ចន បន្ទាប់ពីបើកបរយ៉ាងយូរឡានទំនើបនោះឈប់ងក់នៅចំណតមួយវឹសឲ្យកង់ហុយចេញផ្សែងត្រលោមពេញហ្នឹង។

ដំណើររហ័សរហួនចូលទៅក្នុងផ្ទះដ៏ធំសម្បើមមុខនាយមាំខុសប្លែកពីធម្មតាដែរតែងតែស្រទន់ស្ទើរគ្រប់ពេលវេលា អ្នកកម្លោះដើរយ៉ាងលឿនទៅបន្ទប់ធ្វើការរបស់ឪពុកខ្លួន។ មកដល់មុខបន្ទប់ជុងហ្គុកសម្រួលឥរិយាបថបន្តិចមុននិងលើកដៃគោះទ្វាជាសញ្ញាឲ្យអ្នកខាងក្នុងដឹងជាមុននិងបើកទ្វាចូល។ លោកដុងហ្វាងើបមើលមុខអ្នកដែរចូលមកមិនទាន់បាននិយាយទៅកាន់កូនប្រុសផងត្រូវជុងហ្គុកហាស្ដីជាមុនមិនចាំយូរ។

"ហេតុអ្វីលោកប៉ាយល់ព្រមឲ្យ Bada មកធ្វើ Manager ជីមីនវិញភ្លាមៗម្លេះ??"សម្ដីស្មើរក៏ពិតមែនប៉ុន្តែទឹកមុខនាយហាក់ដូចជាតានតឹងជាមួយរឿងនេះខ្លាចណាស់ បង្កើតជាចម្ងល់ចំពោះលោកដុងហ្វាទៅកាន់កូនប្រុសអំពីអាកប្បកិរិយានាយជាខ្លាំង។

"ជីមីនសុំប៉ាពីរ បីរដងហើយ ប៉ាក៏យល់ព្រមតាមសំណើរគេ ណាមួយឯងក៏មិនចង់ធ្វើផងអ្ហី?"លោកដុងហ្វាទំលាក់ឯសារចុះខ្លួនគាត់ផ្អែកទៅប៉ៅអុី ដៃទាំងពីរម្ដុំចូលគ្នាភ្នែកសម្លឹងទៅកូនប្រុសវិញ។

"ពីដំបូងពិតជាអញ្ចឹងមែន!! ប៉ុន្តែឥឡូវមិនដូច្នោះទេ ខ្ញុំនិងជីមីនធ្វើការជាមួយគ្នាយ៉ាងរលូនហើយទេតើស៎"

"ប៉ាម៉េចនិងដឹងទៅបើឯងតាំងពីធ្វើ Manager ជីមិនមកមិនដែរនិយាយអំពីរឿងនេះជាមួយប៉ាផងហ្នឹង អញ្ចឹងប៉ាសម្រេចក៏មិនខុសដែរ"លោកដុងហ្វានិយាយធម្មតាៗប៉ុន្តែអ្នកស្ដាប់បែបជាមិនធម្មតា។

"ដូច្នេះ!!ប៉ាក៏សម្រេចតាមតែចិត្តប៉ាចង់អញ្ចឹងឬ?? "លោកដុងហ្វាមិនមាត់ ជុងហ្គុកវិញឡើងចង់ក្រញាញ់ខួរនឹងស្ទើរច្រាឈាម។

"ដំបូងប៉ាក៏បង្ខំខ្ញុំឲ្យធ្វើជាCEO ខ្ញុំក៏យល់ព្រម! បន្ទាប់មកបង្ខំខ្ញុំឲ្យទៅស្និទ្ធស្នាលជីមីនដោយឲ្យធ្វើ Manager គេ ខ្ញុំក៏យល់ព្រមទៀត ទោះជាពេលនោះខ្ញុំមិនពេញចិត្តក៏ដោយប៉ានៅតែបង្ខំខ្ញុំ! ដល់មកឥឡូវសុខៗប៉ាក៏លែងឲ្យខ្ញុំឈប់ធ្វើ Manager របស់ជីមីនមកឲ្យរៀនគ្រប់គ្រង់ក្រុមហ៊ុនបន្តវិញ!...ហេតុអ្វីប៉ាធ្វើអ្វីមួយតែងតែចេញពីគំនិតរបស់ប៉ាទាំងអស់ម្ដេចមិនសួរខ្ញុំសិនសោះអញ្ចឹង??ខ្ញុំជាអ្វីឲ្យប្រាកដសម្រាប់ប៉ា??"លោកដុងហ្វាលឺបែបនេះគាំងបន្តិចដែល តែលោកនៅតែបកស្រាយអ្វីដែរជុងហ្គុកសួរ។

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now