ស្រោមមុខតារា✧

163 15 3
                                        

ភាគ៣១:បេះដូងរត់រកគ្នា💞

សំឡេងឡានលឺង៉ោងៗ ចូលទៅកាន់បរិវេណភូមិគ្រឹះរបស់ Mingyu។ ម្ចាស់ឡានបន្ទាប់ពីទុកចតបានស្រួលបួលហើយនាយដើរតម្រង់ទៅខាងក្នុងយ៉ាងលឿន ចូលទៅដល់អ្នកកម្លោះមិនបង្អង់យូរប្រញាប់សំដៅទៅរកបន្ទប់របស់ជីមីនភ្លាម មកដល់មុខបន្ទប់អ្នកកម្លោះគោះទ្វាគ្រាំងៗ ប៉ុន្តែមិនមាននរណាបើកទ្វាឲ្យនាយឡើយ...

ភស់!!

សោមួយបោះមកចំក្បាលនាយកម្លោះមួយទំហឹង ជុងហ្គុកសម្លឹងមុខអ្នកដែរបោះសោរមកទើបដឹងថាជា Mingyu សោះ ដែរកំពុងតែឈរសម្លក់នាយដូចគ្នា ជុងហ្គុកខឹងបន្តិចដែលតែក៏មិនចង់ឈ្លោះព្រោះពេលនេះរឿងដែលសំខាន់គឺនាយចង់ជួបជីមីនមិនមែនមកឈ្លោះគ្នាជាមួយMingyuនោះទេ។ ជុងហ្គុករើសសោដែរ Mingyu គុបមកអម្បាញ់មិញយកមកចាក់ ដៃមានសរសៃរបើកចូលទៅក្នុងយឺតៗ បន្ទប់ជីមីនពេលនេះងងឹតឈឹងគ្មានសូម្បីពន្លឺភ្លឺជាជំនួយ មានត្រឹមពន្លឺព្រះចន្ទបំភ្លឺតិចៗជះចូលមកកាន់បង្អួត។ ជុងហ្គុកដើរទៅបើកភ្លើងដើម្បីឲ្យមានពន្លឺ ភ្លើងភ្លឺរន្ទាលពេញផ្ទៃបន្ទប់ ប៉ុន្តែអ្វីដែរនាយចង់រកបែបជាមិនឃើញទៅវិញ។ ពូកទទេរស្អាតមានរបៀបនៅឡើយ ហើយចុះជីមីននៅឯណា?? សំឡេងដកដង្ហើមបន្លឺឡើងប៉ុន្តែមិនមែនជាសម្លេងជុងហ្គុកតែម្នាក់នោះទេគឺមានសម្លេងមួយទៀតគ្រាន់តែមិនដឹងថាសម្លេងនោះចេញពីប្រណោះណា។

ជុងហ្គុកដើររកអ្វីដែរលឺនោះមិនថាបន្ទប់ទឹក វេរ៉ងដាខាងក្រៅនិងក្បែរគ្រែនោះក៏នៅតែមិនឃើញ នាយសង្ហាដាក់បង្គុយលើពូកទាំងខួរក្បាលតានតឹងព្រោះតែបាត់ម្ចាស់ស្នេហ៍ ចិត្តមួយចង់ទៅសួរ Minguy ប៉ុន្តែនៅខ្មាស់នាយពីរឿងថ្ងៃមិញនៅឡើយ តែណ្ហើយ!!ថោកក៏ថោកទៅឲ្យតែបានជួបជីមីនសិន។

នាយកម្លោះបង្រុងនិងចាកចេញពីបន្ទប់ទៅហើយប៉ុន្តែសម្លេងស្រម៉ុកយ៉ាងខ្លាំងមួយទាក់ទាញឲ្យនាយបញ្ឈប់ដំណើរឲ្យបន្តទៀត មុខសង្ហាងាកទៅទូរខោអាវខ្នាតមធ្យមនៅជិតខ្លួន មុននិងបោះជំហានទៅឈរទល់មុខនោះ។

ក្រាក~~

ក្នុងទូរសម្លៀកបំពាក់បានបើកឡើងដោយស្នាដៃជុងហ្គុក អ្វីដែលនាយបានឃើញនោះគឺវង់ភ័ក្ត្រដ៏ផូរផង់របស់ជីមីនដែលកំពុងតែគេង មុខពណ៌ផ្កាឈូកដាមដោយទឹកភ្នែក ច្រមុះនៅក្រហមតិចៗឲ្យដឹងថានាយតូចយំជាយូរម៉ោងហើយ ចំណែកដៃវិញនៅកាន់ទូរស័ព្ទជាប់ទ្រូង ជង្គង់ផ្អោបជាប់គ្នាដោយក្បាលរាងតូចផ្អែកនិងខ្នងទូរ។

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now