ស្រោមមុខតារា✧

137 9 0
                                        

ភាគ៣៦:ដើម្បីអូន🤍✨

ខ្យល់បក់រំភើយនាពេលព្រលឹម ស្លឹកឈើរេរាចុះឡើងទៅតាមទំនោរនៃផែនដី កងឡានទំនើបវិលរវិចទៅមុខយ៉ាងសកម្ម ការបើកបរដោយលោក ចន ថេយ៉ុងជាតៃកុងឡានអ្នកនៅកាប៊ីនខាងស្ដាំគឺជាសង្សា អ្នកទាំងពីរចេញដំណើរទៅខេត្ត Gyeonggi-do ជាខេត្តដែរមានទេសភាពយ៉ាងស្រស់ស្អាតគួរជាទីគាប់ចិត្ត ដើមឈើជាច្រើនដាំក្រព័ន្ធតាមដងផ្លូវជា ទស្សនីយភាព ទាក់ចក្ខុវិស័យសម្រាប់ភ្ញៀវដែរកំពុងតែធ្វើមធ្យោបាយដំណើរតាមដងវិថីនោះ។ អស់រយះពេល២ម៉ោង៤៥នាទី កម្លោះសង្ហាទាំងពីបានមកដល់ទឹកដី Gyeonggi-do បានសម្រេចវេលានេះដល់ពេលសម្រាប់ស្រស់ស្រូបអាហារថ្ងៃត្រង់ទៅហើយអ្នកទាំងពីររកភោជនីយដ្ឋានមួយដើម្បីពិសារអាចម្អែតក្រពះជាមុនសិន។

*Do-Re Korean Restaurant✓

ចូលមកដល់ភោជនីយដ្ឋានមួយកន្លែងមានភ្លៀវគួរសម ពួកគេទាំងពីរក៏ចាប់ផ្ដើមកម្មង់អាហាតាមអ្វីដែរក្នុងហាងមាន បន្ទាប់ពីមើល Menus និងកម្មង់រួចរាល់អស់ហើយបានប្រហែល១៥នាទីម្ហូបទាំងនោះក៏លើកមកដាក់លើតុតម្រាមគ្នា។

"បងគិតឃើញអីនាំអូនមក Gyeonggi-do ទាំងព្រលឹមបែបនេះ?"ស្រស់ស្រូបអាហាបណ្ដាលក៏ឈ្លាតសួរថេយ៉ុងផង សុខៗនាំខ្លួនមក Gyeonggi-do!!! ក្រែងម្សិលមិញថានាំខ្លួនទៅជួបជីមីនអ្ហី?

"បងនាំអូនមកជួប Idol អូននោះអី!!"ឆ្លើយផងញាំផងទាំងមិនបានមើលមុខអ្នកជាសង្សាដែលកំពុងឆ្ងល់។

"បងម៉េចបានដឹងថានាងមកទីនេះ??"

"កុំទាន់ចង់ដឹងអី!!!ឆាប់ញាំបាយសិនទៅយើងត្រូវបន្តទៅមុខទៀត"ហូសុកក៏លែងមាត់សួរនាំបន្ត នាយចាប់ផ្ដើមញាំអាហាររបស់ខ្លួនវិញ កន្លះម៉ោងក្រោយមកអាហារនៅលើតុអស់រលីងម្នាក់ៗមិននៅឲ្យស្រក់ក្រពះសិនប្រញាប់គិតលុយរួចក៏ចេញដំណើរទៅមុខទៀត។

ថេយ៉ុងនិងហូសុកមកដល់ភូមិមួយមានទេសភាពវាយស្រែវាយស្រូវពណ៌បៃតង លឿងទុំ ដែរជាកន្លែងធម្មជាតិយ៉ាងកម្រងនិងបានឃើញសម្រាប់អ្នកទីក្រុងដូចជាពួកគេ ឡានទំនើបបត់ចូលអូតែលមួយមានលក្ខណៈនៅតាមចង្កេះភ្នំទេសភាពពិតជាស្រស់ស្អាតកម្រងនិងប្រទះ ឡានបើកទៅដល់មុខអូតែលភ្លាម ហូសុកចុះពីលើឡានយ៉ាងរំភើបភ្នែកសម្លឹងទៅមើលថ្ងៃដែររះយ៉ាងស្អាតពេលដែលមើលពីចំណុចខ្ពស់បែបនេះកាន់តែស្អាតថែមមួយកម្រិតទៀត...

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now