ស្រោមមុខតារា✧

143 10 1
                                        

ភាគ៤៥:ជីវិតថ្មីក្នុងទឹកដីUSA

ព្រឹក្សព្រលឹមស្រាលៗថ្ងៃចាំងជះចាំងមកកាន់ផែនដី វិមានដ៏ធំស្គឹមស្កៃស្ថិតនៅចំកណ្ដាលទីធ្លាដីនៃវិមានហ្វីយ៉ា ចន សួនច្បារនិងផ្កាចម្រុះពណ៍ព័ទ្ធជុំវិញវិមានមើលទៅក៏ដឹងថាម្ចាស់វិមាននេះមានអំណាចនិងទ្រព្យស្ដុកស្ដម្ភកម្រិតណា។ ទឹកបាញ់បាចពីទុយោរទៅផ្កាកំពុងរីកនាពេលព្រលឹម ដោយស្នាដៃអ្នកថែទាំថ្មីដែលជាកូនប្រសាម្ចាស់វិមានហ្វីយ៉ា ចន។

ជីមីនក្រោកពីព្រឹកតែនូវមិនទាន់សង្សាសំណព្វមិនដឹងជាក្រោកតាំងពីស្មើណាចេញទៅក្រៅបាត់ដោយទុកត្រឹមសំបុត្រឲ្យខ្លួនពេលភ្ញាក់ពីដំណេកឃើញ

ក្នុងសំបុត្រ:

"អរុណសួស្តីអូនសម្លាញ់💋ក្រោកពីគេងបើមិនឃើញបងអូនកុំភ័យឬរកបងអី បងត្រូវចេញមកក្រៅជាមួយអ្នកម៉ាក់ពីព្រលឹមខ្លាំង ទើបមិនចង់រំខានដំណេកអូន កុំភ្លេចញាំអាហារពេលព្រឹកផងណាសំណព្វចិត្តបងជួបគ្នាល្ងាចនេះ My little angel
ពី ចន ជុងហ្គុក"

ជីមីននឹកឃើញពាក្យនៅក្នុងសំបុត្រចិត្តចង់ខឹងដែលគេទុកចោលឲ្យនៅក្នុងវិមានដ៏ធំនេះតែម្នាក់ឯងនៅថ្ងៃដំបូង តែខឹងមិនបានបានត្រឹមមកធ្វើកិច្ចការខ្លះៗរំសាយការ
អប្សុករបស់ខ្លួន...

រាងតូចកាច់ផ្កាដាក់ក្នុងកន្ត្រកដើម្បីយកទៅរៀបចំបន្ទប់គេង ឃើញផ្កាល្អៗពេកធ្វើឲ្យចិត្តស្រលាញ់ចូលចិត្តតាំងពីដើមរបស់ជីមីនទប់ដៃមិនឲ្យបេះវាមិនបាន ណាមួយឃើញថាក្នុងបន្ទប់មិនមានផ្កាឬដើមឈើតូចៗលម្អរនោះទេទើបកាច់ផ្កាក្នុងសួនទៅតែម្ដង់។

"សួរស្តី!!!លោកប្រុសតូចមីននី"សំឡេងមនុស្សចាស់ហៅពីក្រោយខ្នងធ្វើឲ្យជីមីនងាកទៅមើលទាំងឆ្ងល់

"បាទសួស្ដី~"

"ខ្ញុំឈ្មោះឡេប៊ីស៍ ជាអ្នកមើលការខុសត្រូវក្នុងវិមានហ្វីយ៉ា ចននេះ!!"

"អូរ~បាទ អ៊ុំស្រីមានការអ្វីដែរ???"

"លោកប្រុសពៅឲ្យខ្ញុំនាំលោកប្រុសដើរមើលក្នុងវិមាននេះកុំឲ្យអម្សុក~"សំដីស្មើៗរបស់ឡេប៊ីស៍ធ្វើឲ្យរាងតូចចង់ខ្លាចៗតែក៏មិនប្រកែកយល់ព្រមដើរទៅតាមឡេប៊ីស៍ ណាមួយគេក៏ចង់ដឹងដែលថាក្នុងវិមានដ៏ធំនេះមានអ្វីខ្លះបានជាធំម្លេះ។

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now