ស្រោមមុខតារា✧

192 15 0
                                        

ភាគ៧:ការពិតរបស់នាងជា...‼️

"ចំជាអត់ប្រយោជន៍មែន!!!"សំដីជេប្រទិច លឺតែម្នាក់ឯងរបស់ជីមីនបន្ទាប់ពីដើចេញពីស្រីបិសាចនោះមក មិនដឹងជាElliaមានគំនុំរអ្វីជាមួយខ្លួននោះទេបានចូលចិត្តតែមករករឿងគេបែបនេះរហូតនោះ
"ជីមីនឆាប់ឡើងដល់ម៉ោងថតបន្តទៀតហើយ"
Badaប្រាប់មកកាន់ជីមីន កញ្ញាដើរទៅទាំងមុខក្រម៉ូវមិនមាត់ករធ្វើឲ្យអ្នកមិនដឹងសាច់រឿងអេះក្បាលទាំងមុខឆ្ងល់មិនយល់ពីអ្នកវេញទៅអម្បាញ់មិញ
......
"អម្បាញ់មិញកើតអីបានមុខមិនស្រស់សោះ"badaសួរទៅកាន់ជីមីនបន្ទាប់ពីបញ្ចប់ការងារហើយ
"អត់មានអីទេ"
"ប្រាកដទេ??"
"អឹម...គឺថាគ្មានមែន!!"
"Ok អញ្ចឹង"
ខ្ចិលវែកញែកច្រើនណាមួយមនុស្សជីមីនបើគេមិនចង់និយាយប្រាប់គឺអត់ហើយច្របាច់ករឲ្យស្លាប់ទៀតក៏មិនប្រាប់ដែល។ អ្នកទាំងក៏បណ្ដើរគ្នាឡើងឡានទៅភោជនីយដ្ឋានមួយកន្លែងដើម្បីស្រស់ស្រូបអាហារពេលល្ងាចរួចបានត្រឡប់ទៅផ្ទះវិញទាំងបរិយាយកាសធម្មតា...
.....
ពន្លឺព្រះអាទិត្យរះជះចូលបង្អួចរបស់អ្នកកម្លោះម្នាក់ដែរងើបតាំងពីប្រលឹមអុល ចេញមកហាត់ប្រាណមុននិងចេញទៅធ្វើការ។ សាច់ដុំអ្នកកម្លោះហាប់ណែនបង្អួតអស់ធម្មជាតិនៅក្បែរផ្ទះ ធ្វើឲ្យសំឡេងចាបជាសត្វបន្សីជាច្រើនស្រែកចេកចាចព្រោះចាញ់សម្រស់នាយកម្លោះសង្ហា។ ក្រោយហាត់ប្រាណបញ្ចេញញើសនិងសម្អាតខ្លួនរួចមក អ្នកកម្លោះក៏ចុះមកក្រោមដើម្បីទៅធ្វើការក៏ក្រលេកឃើញអ្នកជាឪពុកកំពុងពិសារអាហារពេលព្រឹកតែម្នាក់ឯងយ៉ាងស្រៀមស្ងាត់
"អរុណសួស្តីលោកប៉ា"jk
"អរុណសួស្តីកូនសម្លាញ់"
"ចុះបងប្រុសទៅណាអស់ហើយ?"
"បងៗឯងចេញទៅធ្វើការអស់ហើយ"
"Ohh "
"អឹម...ត្រូវហើយប៉ាមានរឿងចង់ប្រាប់ឯង"
"បាទ?"
"កូនគួរតែព្យាយាមស្និទ្ធស្នាលជាមួយជីមីនបន្តិចទៅព្រោះគេជាតារាជួរមុខរបស់ក្រុមហ៊ុនយើងផង"
"អីគេ?ឲ្យកូនទៅស្និតជាមួយអ៊ុំស្រីនិងមែនទេ? មិនអាចនោះទេលោកប៉ា!!"
Jkស្រែកចាច មនុស្សកំពុងតែស្អប់មកឲ្យទៅស្និតគេធ្វើមិនបានទេវាយឲ្យស្លាប់ក៏មិនព្រមដែល
"ហើយឯងក៏ស្រែកម្លេះគ្រាន់តែរឿងប៉ុណ្នឹងសោះ"
"រឿងប៉ុណ្នឹងក៏ពិតមែន តែវាពិបាកសម្រាប់ខ្ញុំណា៎ប៉ា!! គ្រាន់តែប៉ុន្មានថ្ងៃមុនប៉ាឲ្យខ្ញុំទៅមើលការខុសត្រូវការងាររបស់នាងធម្មតាសោះ នាងសម្លក់ខ្ញុំចង់រុះគ្រាប់ភ្នែក ទំរាំឲ្យទៅស្និតគ្នាបែបនេះទៀត គឺមិនអាចដាច់ខាត!!!!"
"បើចឹងឯងធ្វើជា manager របស់នាងតែម្ដង់ទៅក្រែងល៎នាងបើកចិត្តជាមួយឯងខ្លះ"
លោកដុងហ្វានិយាយហីៗបែបមិនខ្វល់
"ឈប់!ឈប់សិន! ប៉ាក្រែងខ្ញុំជាអនាគតCEO ហេតុអ្វីចាំបាច់ទៅអែបអបស្រីម្នាក់នោះដល់ថ្នាក់នេះ??"
"អឹម...ប៉ាមិនដឹងទេ តែប៉ាចង់ឲ្យឯងធ្វើបែបនេះ ប៉ាទៅធ្វើការហើយស្អែកត្រៀមខ្លួនទៅ!!!"លោកដុងដើរចាកចេញទៅក្រៅបាត់ ទុកឲ្យកូនកម្លោះគាត់ឈរគាំងតែម្នាក់ឯងនិយាយអ្វីក៏មិនចេញខួក្បាលគាំងដូចម៉ាសុីនខូចមិនយល់ថាឪពុកកំពុងមានគម្រោងអ្វីឲ្យប្រាកដដែរធ្វើបែបនេះចំពោះខ្លួន កាន់តែគិតកាន់តែឈឺក្បាល
"អត់!យ៉ាងណាខ្ញុំមិនទៅធ្វើជា manager ឬទៅស្និតជាមួយនាងនោះទេអត់ដាច់ខាត!!!!"នាយរអ៊ូតែឯងទាំងមុខមិនស្រស់!!!!!!!!!!!!!!!!!
"ខ្ញុំគួរតែទៅនិយាយជាមួយជីមីន ឲ្យនាងបដិសេដសំណើរនេះដែរ"គិតឃើញបែបនេះនាយក៏ទាញទូរស័ព្ទទាក់ទងទៅនរណាក៏មិនដឹងរួចក៏បិទបន្ទាប់ពីដឹងថាជីមីននៅទីណាហើយ
.....
រាងតូចស្លីបសក់ខ្លីដៃជើងស្រឡូនបញ្ចេញតាមរយះខោខ្លីត្រឹមជង្គង់និងអាវដៃខ្លី សក់ពណ៌ទឹកដោះគោខាប់មើលយូរទៅរឹតតែទាក់ទាញ ហើយម្នាក់គឺជា ផាក ជីមីនយើងនោះឯង ពេលនេះគេមិនមានការងារធ្វើទេព្រោះជាពេលវិស្សមកាលសម្រាករបស់ខ្លួនពីរអាទិត្យ
"ណែន នេះមិនពាក់សក់និងដើមទ្រូងបែបនេះប្រយ័ត្នមានគេចាប់បានណា"bada
មានន័យថាយ៉ាងម៉េចមិនពាក់សក់និងដើមទ្រូង?ក្រែងជីមីនជាមនុស្សស្រី?
"ខ្ញុំមានចេញទៅណាឯណាខ្ញុំនៅតែក្នុងអាផាតមិនទេតើ"
"ខ្ញុំគ្រាន់តែដាស់តឿន!!"
"អរគុណដែលដាស់តឿន!!!!"
តិងតុង~🔔
សំឡេងចុចកណ្ដឹងធ្វើឲ្យអ្នកទាំងពីរមើលមុខគ្នាទាំងឆ្ងល់ព្រោះដូចជាមិនបានកម្មង់អាហារទេហើយនរណាមកចុចកណ្ដឹងអីពេលនេះ
តិងតុង!តិងតុង
"ចាំខ្ញុំអ្នកទៅបើក"
Badaនិយាយហើយក៏ដើរទៅកាន់ទ្វាបន្ទាប់ពីនៅតែលឺសំឡេងកណ្ដឹងរោទ៍មិនឈប់
ក្រាក~~
"លោ-លោកជុងហ្គុក!!"
ជុងហ្គុកចងចិញ្ចើមពេលឃើញមុខbadaភ្ញាក់ផ្អើល ធ្វើមើលតែនាយនិង ជនអាណាមិក
"ខ្ញុំមករកផាក ជីមីន"
"ជីមីនមិននៅទេ!!!"
"គេទៅណា?"
"គេ-គេ-"
នាងគាំងកំពុងតែរកលេសមកដោះសារជាមួយជុងហ្គុកស្រាប់តែ...
"បងbada!!!"
"អួយ!!មកហៅអីពេលនិងលោក!!"badaនិយាយតិចៗលឺម្នាក់ឯងក្រោយជីមីនស្រែកហៅខ្លួនយ៉ាងខ្លាំងដែរច្បាស់ណាស់ថាជុងហ្គុកក៏លឺ។ ជុងហ្គុកមើលទៅbadaដោយមុខនាយបង្ហាញយ៉ាងថា"មិចបានអម្បាញ់មិញ កុហកនាយឬមានរឿងអ្វីលាក់បាំង??"មិនចាំឲ្យនាងហៅចូលនាយកម្លោះដើរចូលទៅដោយខ្លួនឯងតែម្ដង់ទៅខ្ចិលសួរនាំវែងឆ្ងាយច្រើនណាស់
....
ងាកមកជីមីនវិញរៀងភ័យដែរពេលដែរbadaទៅមួយសន្ទុះហើយមិនទាន់មកវិញទៀតទើបគេស្រែកហៅតែនៅមិនលឺនាងតបមកវិញឬក៏មានបញ្ហាអ្វី?មិនគិតយូរជីមីនប្រុងទៅហើយតែក៏គាំងស្ញេញពេលដែរជុងហ្គុកចូលមកជាមួយbadaដែរកំពុងសំឡក់រូបគេពីក្រោយខ្នង់ជុងហ្គុកនោះ។ កុំថាតែជីមីនគាំងជុងហ្គុកគាំងជាងជីមីន×2 នេះស្អីក្រែងផាក ជីមីនជាមនុស្សស្រី ហើយប្រុសម្នាក់នេះជានរណា?បងប្អូនភ្លោះជីមីនមែន?
ស្ងាត់
ស្ងាត់
ស្ងាត់
ម្នាក់ៗគឺស្តុបដូចពិភពលោកលែងដំណើរការ!! ជុងហ្គុកសម្រួលកិរិយាបទមុននិងនិយាយ
"ឯងជាអ្នកណា?"ជុងហ្គុកចង្អុលទៅជីមីនហើយសួរ
"ខ្ញុំ-ខ្ញុំអឹក.."ឆ្លើយថាយ៉ាងម៉េច?គេឆ្លើយមិនចេញទេឲ្យគេនិយាយយ៉ាងម៉េចថាគេគឺជាជីមីនពិត ប៉ុន្តែរូបគេជាមនុស្សប្រុសទេ!!!!
"ជីមីន??"ជុងហ្គុកបន្ត
"ហេតុអ្វីក៏នាងមើលទៅដូចជាមនុស្សប្រុសអញ្ចឹង?...សក់មិនវែង ទ្រូង~ទ្រូងវិញក៏អត់ហើយ-"
"ណែ!!ឈប់និយាយទៅ!!"ជីមីនស្រែកទាំងអៀនសុខៗមកសំឡឹងរាងកាយខ្លួនរួចមកនិយាយវែកញែកស្អីនិង!!!
"មិនឲ្យខ្ញុំនិយាយយ៉ាងមិចបើឯងមិនបកស្រាយប្រាប់ខ្ញុំផង!!!"
"ខ្ញុំ-ខ្ញុំមិនដឹងថាគួរប្រាប់ឯងយ៉ាងម៉េចទេ...តែឯងមករកខ្ញុំមានការអី?"ជីមីនបង្វែសំណួរព្រោះមិនចង់ឲ្យជុងហ្គុកសួរពីរូបគេបន្តទៀត
"អេ!កុំទាន់ខ្វល់ពីរឿងនិង ជីមីនប្រាប់ខ្ញុំសិនមកថាជីមីនជាប្រុសឬស្រីឲ្យប្រាកដ!!"
ជីមីនមើលទៅbadaដែរស្ងាត់មិននិយាយអ្វីហើយគាត់ក៏ងក់ក្បាលឲ្យជីមីននិយាយ
"អញ្ចឹងលោកអង្គុយសិនមក"
ជុងហ្គុកក៏យល់ព្រមអង្គុយតាមសម្រួលចាំស្ដាប់ជីមីនបកស្រាយនិងអ្វីដែរកើតមានឥឡូវនេះ
"តាមពិតទៅខ្ញុំគឺជាមនុស្សប្រុសហើយមូលហេតុដែរខ្ញុំតែងស្រីបែបនេះលោកគួរទៅសួរលោកប៉ារបស់លោកទៅដឹងហើយ!!!"
ជុងហ្គុកជ្រួតចិញ្ចើមរឹតតែឆ្ងល់ហើយទៅពាក់ព័ទ្ធអីជាមួយឪពុកខ្លួន
"ហេតុអ្វីមិននិយាយឲ្យអស់មកចាំបាច់វែងឆ្ងាយដល់លោកប៉ាខ្ញុំធ្វើអីទៀត?"
"ខ្ចិល!មិនចង់និយាយច្រើន"ជីមីនអោបដៃតបទាំងធុញមិនគួរណានាយមកដឹងអាថ៌កំបាំងខ្លួនទាល់តែសោះ។
ចំពោះជុងហ្គុកវិញនាយមិនដឹងនិយាយថាយ៉ាងម៉េចព្រោះថាឈឺក្បាលចង់ក្រញាញ់ខួរហើយ មុនដំបូងថាមករកឲ្យជីមីនជួយដោះស្រាយមានឯណាបញ្ហានិងចម្ងល់លើសដើមទៀត!!!

____________________

Enjoy your reading 😘 🤍

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now