ស្រោមមុខតារា✧

145 14 5
                                        

ភាគ៤៧:

៤ឆ្នាំកន្លង់ទៅអ្វីៗគ្រប់យ៉ាងចាប់ផ្ដើមប្រែប្រួលទៅតាមពេលវេលា ម្សិលមិញគ្រាន់តែជាអតីត ថ្ងៃនេះជាបច្ចុប្បន្ន ហើយថ្ងៃស្អែកជាអនាគត រឿងរ៉ាវអតីតត្រូវបានបំភ្លេចទៅតាមពេលវេលា តែចំណែកអតីតកាលខ្លះវិញតែងតែលង់បន្លាចយើងរហូតទោះជាយើងព្យាយាមប្រាប់ខ្លួនឯងឲ្យឈប់គិតពីវាក៏ដោយ តើយើងត្រូវធ្វើយ៉ាងណាឲ្យបំភ្លេចអតីតកាលអាក្រក់ទាំងនោះបានទៅ? ងាយៗអ្នកគ្រាន់តែកុំយល់ចិត្តទុកដាក់អំពីវាកុំខ្វល់ខ្វាយខ្លាំងពេក ទទួលយករឿងគ្រប់យ៉ាងគឺជារឿងធម្មតាមិនថាទុក្ខ ឬ សុខ នោះអ្នកនិងរស់នៅយ៉ាងសុខស្រួលផ្លូវចិត្តជាក់ជាមិនខាន។

ក្រុមហ៊ុន Hwiya Beauty ចុងក្រោយជីមីនសម្រេចចិត្តមកធ្វើជាអ្នកគ្រប់គ្រងហាងទាំងមូលជំនួសអ្នកស្រី ចន អ៊ុនឆេហ្វីយ៉ា ដោយការស្នើសុំរបស់អ្នកស្រីហ្វីយ៉ាដោយផ្ទាល់ មិនមែនគាត់គិតថាជីមីនជាគូស្នេហ៍របស់កូនគាត់នោះទេប៉ុន្តែគាត់បានមើលឃើញពីសមត្ថភាពដ៏ខ្លាំងហើយឆាប់យល់ពីការងាររបស់ជីមីនទើបគាត់មិនក្លក់ក្លាចក្នុងការឡើងដំណែងរបស់រាងតូចមីននីនេះដោយមិនស្ដាយ។

"សួរស្ដី!!!លោកជីមីននេះជាម៉ូដែលដែរត្រូវប្រម៉ូតផលិតផលរបស់យើងក្នុងពេលឆាប់ៗនេះសូមអញ្ជើញពិនិត្យមើលផងបាទ~"

ជីមីនដកភ្នែកពីកុំព្យូទ័រទទួលឯកសារពី សុកជីន ដែររាល់ថ្ងៃកាន់ផ្នែកទីផ្សា ជីមីនសម្លឹងមើលយ៉ាងស្ងៀមស្ងាត់មុននិងនិយាយ...

"ហេតុអ្វីបានជាជ្រើសយកនាង!!!"

"បាទ!!!ដោយសារតែភាពល្បីល្បាញរបស់នាងពិតជាមានសន្ទុះខ្លាំងណាស់!!!មិនថាក្នុងប្រទេសកូរ៉េផ្ទាល់និងក្រៅប្រទេសនោះទេ"ជីមីនងក់ក្បាលតិចៗមុននិងសញ្ញេរឲ្យសុកជីន រឿងទាំងនេះពួកគេបានប្រជុំរួចម្ដង់ហើយអំពីការរើសតារាស្រីណាម្នាក់ក្នុងការប្រម៉ូតផលិតផលឲ្យក្រុមហ៊ុន។

សុកជីនអោនគោរពមុននិងដើរចាកចេញពីបន្ទប់ការិយាល័យរបស់ជីមីន ហើយក៏គាប់ជួនជុងហ្គុកដើរចូលមកល្មម ជីនអោនគោរពជុងហ្គុកនាយក៏ញញឹមរាក់ទាក់ទៅវិញហើយម្នាក់ៗក៏ដើរទៅផ្លូវផ្ទុយគ្នារៀងខ្លួនតាមគោលបំណងរបស់ពួកគេ។

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now