ភាគ៣៧:លែងចង់លាក់បាំង
យប់យន់ក៏ចូលមកដល់អ្នកទាំងបួនក៏រៀបចំអាំងសាច់ជាអាហារពេលល្ងាចសម្រាប់ញាំជុំគ្នា រួមមានបៀរជាភេសជ្ជៈសម្រាប់កំដរអារម្មណ៍ផងដែរ។
ផឹកអស់ជាច្រើនដបម្នាក់ៗទន់ករអស់រលីងលើកលែងតែជីមីនដែលមើលទៅហាក់ជាធម្មតា ដឹងស្រាប់ហើយរឿងផឹកនេះជីមីនផឹកមួយកះម្នាក់ឯងក៏អត់បញ្ហារអ្វីដែល។
ជុងហ្គុកនិងថេយ៉ុងពីនាក់បងប្អូននាំគ្នារត់ទៅក្អួតនៅបន្ទប់ទឹកបាត់ដោយទុកឲ្យជីមីននិងហូសុកនៅតែពីរនាក់។
"ហូសុក!!"
"បា-បាទ"សម្លេងក្រងួរនិងត្រដិតរបស់ហូសុកនិយាយឡើងសឹងតែមិនច្បាស់
"ឯងចង់ដឹងការពិតរបស់ខ្ញុំទេ??"ជីមីននិយាយតែមិនបានងាកទៅមើលមុខហូសុកវិញនោះទេ តែមុខដ៏ស្រពោនរបស់ជីមីនធ្វើហូសុកលើកចិញ្ចើមឆ្ងល់។
"កាពិត??កាពិតអីទៅ"ហូសុកសួរឡើងរឹតតែឆ្ងល់នូវសំណួរនេះមួយតង់ទៀត
"ឆ្លើយសិនមក!!"
"ខ្ញុំចង់ដឹង!!!"ហូសុកឆ្លើយទាំងមិនទាក់ទើរបើជីមីនចង់ប្រាប់ទៅហើយនាយក៏មិនស្ទាក់ស្ទើដែរគ្រាន់តែស្ដាប់គេនិយាយសោះ។
"ការពិតរបស់ខ្ញុំ..."ជីមីនងាកទៅមើលមុខរបស់ហូសុកវិញចំណែកអ្នកម្ខាងទៀតក៏ព្យាយាមចាំស្ដាប់!!!
"ខ្ញុំគឺជាបុរសទេ!!!"
*គាំង!!!!
សម្ដីរបស់ជីមីនធ្វើឲ្យហូសុកគាំងនិយាយមិនចេញ នេះនាងនិយាយអ្វីនិងលេងសើចទេដឹង???
"ជីមីនអ្នកនាង Prank ខ្ញុំតើអ្ហី??"ហូសុកនិយាយទាំងមិនជឿជីមីន ទឹកមុខក្រឡាប់ចាក់បញ្ចេញលើផ្ទៃមុខរបស់ហូសុក។
រាងតូចជីមីនមិនតបតរប៉ុន្តែបែបជាយកដៃរបស់ហូសុកមកច្របាច់ដើមទ្រូងក្លែងក្លាយរបស់ខ្លួនខ្លាំងៗ ហូសុកវិញដកដៃចេញយ៉ាងលឿនទាំងទឹកមុខស្លន់ស្លោ!!
"អ្នកនាងធ្វើផ្ដេសផ្ដាសអីនិង!!!"ហូសុកថយចេញឲ្យឆ្ងាយពីជីមីន ភាពស្រវឹងក៏ស្វាងចែសដូចគេជះទឹកជាច្រើនផ្តិល។
ជីមីនមិនតបទៀតតែបែបជាដោះសក់ក្រវត្តចោល ដោះសប្បនិម្មិតនោះចេញរហូតដល់រាងស្មើរ ហូសុកវិញកាន់តែគាំងលើសដើមនូវអ្វីដែរខ្លួនបានឃើញ។
YOU ARE READING
ស្រោមមុខតារា✧(Ended 🔚)
Short Story+ប្រភេទ:មនោសញ្ចេតនា,អាថ៌កំបាំង _ការប្រកួតប្រជែងដណ្ដើមភាគល្បីល្បាយរវាងតារាសម្ដែង _អាថកំបាំងខ្មៅងងឹតតារាមួយចំនួន _ភាពកំភ្លុកកំប្លែងរបស់តួរអង្គនៅក្នុងសាច់រឿង _ស្នេហាផ្អែមល្ហែម,ល្វីងជូរចត់...។
