ស្រោមមុខតារា✧

194 13 2
                                        

ភាគ៨: manager ថ្មី✨

ក្នុងបន្ទប់ទទួលភ្ញៀវរបស់ផាក ជីមីនពេលនេះគឺមានសភាពស្ងប់ស្ងាត់ម្នាក់ៗគឺធម្មតាខុសតែជុងហ្គុកដែរតានតឹងជាងគេជាងឯង ខួរក្បាលវិលវល់នឹកស្មានមិនដល់អំពីរឿងរ៉ាវនៅថ្ងៃនេះ
"លោកកុំធ្វើមុខដូចពិបាកទទួលពេក! អាក្រក់មើលណាស់"ជីមីនស្ដីឲ្យជុងហ្គុកទាំងសម្លក់ មកពិបាកចិត្តស្អីណាស់ណាហ្នឹងគេខ្លួនឯងមិនទាំងភ័យអីផង
"មិនឲ្យខ្ញុំពិបាកចិត្តយ៉ាងមិចចាប់ពីស្អែកទៅខ្ញុំត្រូវតាមបម្រើនាងណា!!"
"បម្រើស្អីលោកឯងគ្រាន់តែរឿងប៉ុណ្នឹងសោះ"ជីមីនមិនយល់ពីអ្វីដែរជុងហ្គុកនិយាយក៏ដាក់ទៅវិញផាំងៗទៅ
"ម៉េចកូនហៅជីមីនស្មើៗបែបនេះមិនល្អទេ"លោកដុងហ្វាស្ដីឲ្យកូនប្រុសដែរប្រើពាក្យពេជ្រមិនសមរម្យឈ្លើយខុសពីធម្មតា
"ខ្ញុំមិនប្រកាន់នោះទេ"ជីមីន
"ឆឹស!ទោះប្រកាន់ក៏ខ្ញុំមិនខ្វល់ដែរ!"
ជីមីនសម្លក់អ្នកកម្លោះដែរសំដីថ្លោះដាក់ខ្លួនរហូតបែបនេះមិនឈប់ទាន់តែសោះ

បកមកក្រោយបន្តិច❕

ក្រោយពីមានរឿងបែបនេះហើយជីមីននៅតែប្រកែកមិននិយាយផងនោះជុងហ្គុកក៏ខលហៅលោកឪពុកខ្លួនមកតែម្ដង់ទៅ លោកដុងហ្វាក៏មកពិតមែនគាត់ក៏បកស្រាយប្រាប់ជុងហ្គុកតែម្ដង់ទៅថារឿងរ៉ាវវាយ៉ាងម៉េចដោយ កាលពី១០ឆ្នាំមុនគាត់ពិតជាក្ស័យធនខ្លាំងណាស់ជំពាក់គេរំទិសក្រុមហុ៊នជិតគេមករឹតអូសយកម្ដង់ជាពីរដងជំនាន់នោះម្នាក់ៗគាំទ្រខ្លាំងតែតារាស្រីៗតែប៉ុណ្ណោះតារាប្រុសដែរគាត់បានដឹកនាំត្រូវបរាជ័យទាំងអស់ហើយខាតលើសដើមទៀត ពេលនោះជីមីនក៏ដាក់ពាក្យទៅធ្វើជាតារានៅផលិតកម្ម Gold_Entertainment របស់គាត់តែជីមីនមិនដឹងទេផលិតកម្មលោកដុងហ្វាបានក្ស័យធននោះ លោកដុងហ្វាមើលទៅជីមីនរៀងស្រដៀងស្រីដែរ រួចក៏បែបគំនិតឲ្យជីមីនតែងខ្លួនបន្លំជាមនុស្សស្រីតែម្ដង់ទៅ ដំបូងជីមីនក៏មិនព្រមទេតែលោកដុងហ្វាអង្វផង សន្យាផងថាឲ្យជីមីនធ្វើតែមួយរយះពេលទេគាត់ដោះបំណុលនិង ស្រោចស្រង់ផលិតកម្មមកវិញបានពេលណាគាត់និងឲ្យជីមីនតែងជាបុរសវិញហើយ។ តែអ្នកណាទៅដឹងថាសន្ទុះការគាំទ្ររបស់ជីមីនខ្លាំងលើសលប់ដល់ថ្នាក់នេះនោះ រហូតមកដល់ពេលនេះភាពល្បីល្បាញរបស់ជីមីននៅតែខ្លាំងដដែល ទោះជាចង់បកក្រោយក៏មិនកើតដែល មានតែបន្តទៅមុខបែបនេះទាំងប្រថុយប្រថាន!

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now