ស្រោមមុខតារា✧

183 11 0
                                        

ភាគ៥០:

ជុងហ្គុកអង្គុយធ្វើការយ៉ាងស្មឹកស្មាត យ៉ាងយល់ចិត្តទុកដាក់ ហើយរាល់ថ្ងៃនាយជាម្ចាស់សណ្ឋាគារ Fiya Jeon Royal Hotel  នៅរដ្ឋអាឡាស្កាដែលបន្តការគ្រប់គ្រងពីអ្នកជាម្ដាយ ភ្លាមៗនោះដែលស្រាប់តែមានអ្នកគោះទ្វាតុកៗជាការគួរសម ជុងហ្គុកងាកទៅមើលថាជាអ្នកណា...

"លោកជុងហ្គុក!!មានអ្នកមករក"លេខា

"នរណា??"មាត់សួរតែនាយអោនមុខសម្លឹងទៅឯកសារវិញ

"នាងឈ្មោះ លីលី!!!"

"ឲ្យនាងចូលមក!!"លេខាម្នាក់នោះអោនគោរពបន្តិចមុននិងដើរចេញទៅវិញ បានបន្តិចនារីរូបស្រស់ដើរចូលមកដែលម្នាក់នោះជាលីលីនោះឯង

"សូមអង្គុយចុះត្រង់នេះទៅ!!"លីលីញញឹមជាការអរគុណនិងគួរសម ហើយក៏អង្គុយទល់មុខជុងហ្គុក។

"ការងារខ្ញុំបានធ្វើរួចរាល់អស់ហើយៗ!!!"លីលីនិយាយហើយជុងហ្គុកក៏ងក់ក្បាលទទួលដឹង

"ខ្ញុំនិងឲ្យសាគុណទៅនាងឥឡូវនេះ នាងកុំភ័យអី!!!"លីលីញញឹម ហើយតាមពិតទៅជុងហ្គុកមិនបានទៅគម្រាមនាងយកទូរស័ព្ទឬតាមនាងដើម្បីធ្វើបាបនាងអីនោះទេ តែ Lyly ដោយខ្លួនឯងបានចូលខ្លួនកំចាត់ Ellis ព្រោះអ្វី?? គឺចិត្តស្អប់នោះអី នាងរង់ចាំឪកាសនេះជាយូរមកហើយគឺរង់ចាំអ្នកដែរមានអំណាចខ្លាំងមកការពារនាងពីរឿងខ្មៅងងឹតកំចាក់ Ellis ចោលហើយនាងក៏រកបានម្នាក់នោះគឺជុងហ្គុកនោះអី!!! នាងបានឲ្យពត៌មានទាំងអស់ដែរពាក់ព័ន្ធពី Ellis ទៅជុងហ្គុកហើយជុងហ្គុកក៏យកឯកសារគ្រប់យ៉ាងបញ្ចូលទៅ Mingyu ដែលនៅកូរ៉េស្រាប់ហើយអំណាចនាយក៏អស្ចារ្យឲ្យ Mingyu ចាប់ចែងរឿងពត័មានទាំងនោះឲ្យបានលឿនៗទាន់ចិត្តមែន។

"ខ្ញុំមិនចង់បានលុយទៀតទេ!!!ខ្ញុំសូមត្រឹមលោកការពារខ្ញុំពី Ellis ទៅបានហើយ ព្រោះEllis ជាមនុស្សមិនងាយចុះចាញ់នោះទេ ហើយទោះជាខ្ញុំនៅក្បែរនាងរាល់ថ្ងៃក៏ខ្ញុំមើលមិនដឹងច្បាស់ពីចិត្តគំនិតនាងសាហាវដល់កម្រិតណាដែរ!!"Lyly និយាយទាំងមុខស្មើថេង លុយនាងមានហើយអ្វីដែរនាងគ្មានគឺសុវត្ថិភាពផ្ទាល់ខ្លួន

"រឿងនេះនាងទុកចិត្តចុះ!!នាងចង់នៅទីនេះឬទៅកូរ៉េវិញ"

"ខ្ញុំនិងទៅកូរ៉េវិញសិន ព្រោះឪពុកម្ដាយខ្ញុំនៅទីនោះ!!"

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now