ភាគ២៩:មិនយល់ពីគ្នា
ខ្យល់បក់រំភើយនាំយកនូវស្លឹកឈើជ្រុះងាប់ដែរធ្លាក់ពង្រាយលើដីឲ្យបើងផើតផាយនាំយកស្លឹកទាំងនោះចាកឆ្ងាយពីគល់វា។ សម្រឹមជើងដើរទៅមុខជាន់លើស្លឹកដែរងាប់លើដីនោះ គ្រោតគ្រាត បន្លឺជាសម្លេងរណ្ដំអារម្មណ៍បន្ថែមទៀត។
អ្នកកម្លោះជុងហ្គុកដើរគយគន់ទេសភាពភូមិគ្រឹះត្រគោលគីម តែម្នាក់ឯងជីមីនរវល់និយាយទូរស័ព្ទជាមួយ Bada នាយមិនចង់រំខានក៏ដើរមកលេងតាមសួនតែម្ដង់ទៅ។ ដំណើរបោះទៅមុខសុខៗ នរណាម្នាក់ហក់មកអោបករនាយមួយទំហឹងបិះផ្ងារក្រោយទាំងអស់គ្នាចេះសំណាងនាយទប់លំនឹងទាន់...
"ជីមីន??"នាយពោលហៅឈ្មោះរាងតូចតិចៗដែលកំពុងតែញញឹមមកកាន់ខ្លួន
"មកសង្ងំនៅត្រង់នេះទេ ខ្ញុំខំតែដើររក"រាងតូចនៅអោបករជុងហ្គុកជាប់ ឲ្យអ្នកកម្លោះអៀវខ្លួនតែម្ដង់
"មិនចង់រំខានអូននិយាយទូរស័ព្ទ បងក៏ដើរលេងខាងក្រៅទៅ"សម្ដីនិយាយដៃប្រឹងអោបអ្នកខាងក្រោយកុំឲ្យធ្លាក់ ជើងវិញនៅដើរទៅមុខដដែល។
"អឹម...ត្រូវហើយជុងហ្គុក Badaត្រលប់ពីដំណើរកំសាន្តពីរថ្ងៃក្រោយនេះឯង"លឺបែបនេះរាងក្រាស់ក៏ជ្រួតចិញ្ចើមបែបឆ្ងល់។
"ក្រែងគាត់ទៅដើរលេងមួយខែហើយប្រញាប់មកវិញម្លេះ??"
"មកធ្វើ Manager ខ្ញុំវិញនោះអី!!"ជុងហ្គុកលឺដូច្នេះទំលាក់កាយល្អិតចុះ មុននិងបែបខ្លួនមកសម្លឹងជីមីនទាំងមិនយល់។
"អូនបានន័យថាយ៉ាងម៉េច?"
"ខ្ញុំសុំឲ្យគាត់មកធ្វើ Manager ខ្ញុំវិញ ហើយរឿងទាំងនេះខ្ញុំក៏បាននិយាយជាមួយប៉ាលោករួចរាល់អស់ហើយដែរ គាត់គឺ Ok គ្រប់យ៉ាងដូច្នេះលោកមិនបាច់ហត់មកតាមខ្ញុំគ្រប់ពេលនោះទេ~"ជីមីនរាប់រៀបទាំងញញឹមដដែលគិតថាជុងហ្គុកក៏សប្បាយចិត្តដូចគ្នា ព្រោះដំបូងឡើយអ្នកកម្លោះក៏មិនចង់ធ្វើជា Manager ខ្លួនស្អីឡើយពេលនេះគេក៏ជួយជុងហ្គុកផងដែរ។
"អូនធ្វើបែបនេះព្រោះមិនចង់ក្បែរបងមែនទេ??"សំណួរនេះធ្វើឲ្យជីមីនគាំងស្រដីមិនចេញ មុខក៏លែងញញឹមប្រែជាស្រពោនមិនយល់ពីជុងហ្គុកនិយាយទៅវិញ។
YOU ARE READING
ស្រោមមុខតារា✧(Ended 🔚)
Conto+ប្រភេទ:មនោសញ្ចេតនា,អាថ៌កំបាំង _ការប្រកួតប្រជែងដណ្ដើមភាគល្បីល្បាយរវាងតារាសម្ដែង _អាថកំបាំងខ្មៅងងឹតតារាមួយចំនួន _ភាពកំភ្លុកកំប្លែងរបស់តួរអង្គនៅក្នុងសាច់រឿង _ស្នេហាផ្អែមល្ហែម,ល្វីងជូរចត់...។
