ស្រោមមុខតារា✧

141 11 0
                                        

ភាគ៣៩:

កង់ឡានវិលទៅរហូតដល់ក្រុងសេអ៊ូល មកដល់មុខ Apartment របស់ជីមីនមានមនុស្សម្នាជាច្រើនភាគច្រើនគឺជាអ្នកសារព័ត៌មានដែលរង់ចាំជីមីនសម្ភាសន៍ទាក់ទងពីព្រឹកមិញនេះ។ ឡានរបស់ជុងហ្គុកឈប់បន្តិចភ្នែកសម្លឹងទៅមើលមនុស្សជាច្រើនហើយក៏សម្លឹងមកជីមីនដែលមានទឹកមុខភ័យខ្លាចមិនហ៊ានងើបមុខឡើង ជុងហ្គុកបត់ឡានទៅក្រោយដោយគ្មានអ្នកចាប់អារម្មណ៍។ កង់ឡានបរទៅភូមិគ្រឹះរបស់ Mingyu ព្រោះមានតែទីនោះទេដែលមានសុវត្ថិភាពសម្រាប់ជីមីន។

ទំរាំមកដល់ភូមិគ្រឹះMingyu មេឃគឺរសៀលបាត់ទៅហើយ។ ឡានត្រូវបានឈប់ចតមនុស្សពីរនាក់ចុះពីលើឡានដោយទឹកមុខតានតឹង Mingyu និង Minhoចុះមកទទួលដោយភាពស្វាគមន៍។

"លោកពូ! លោកពូមកលេងមីនៗមែនទេ??"ក្មេងរត់ទៅអោបលោកពូសំណព្វចិត្តទាំងសប្បាយរីករាយ។

"បាទ~ពូមកលេងមីនហូ!!"ម្រាមដៃអង្អែលសក់ក្មួយ សំឡេងស្រទន់ឆ្លើយតបជាមួយក្មួយដោយស្នាមញញឹមលាក់បាំងនូវទុក្ខកំពុងមាន។

"តោះចូលក្នុងទៅ!!!" Mingyu ហៅមនុស្សបីនាក់ឲ្យចូលក្នុង នាយដឹងថាជីមីនមកទីនេះគឺមិនមែនមកលេងធម្មតាដូចរាល់ដងនោះទេ ហើយនាយក៏ដឹងច្បាស់ដែរតែមិននិយាយខ្លាចមីនហូរសួរនាំច្រើនអំពីរឿងមនុស្សធំ។

ចូលមកក្នុងបន្ទប់ទទួលភ្ញៀវMingyuដេញMinhoឲ្យទៅរៀននៅខាងលើជាមួយម៉ែដោះ បន្ទាប់ពីមីនហូឡើងទៅលើបាត់ Mingyu ផ្ដេកខ្លួននៅលើសាឡុងចិត្តនាយក៏តានតឹងមិនចាញ់ជុងហ្គុកនិងជីមីនដែរ។

"តើពួកឯងប្រុងគិតយ៉ាងម៉េចចំពោះរឿងទាំងនេះ?"

"ខ្ញុំគិតមិនទាន់ចេញទេ~"ជីមីនឲ្យតែរំលឹកពីរឿងថ្ងៃនេះគេឈឺក្បាលខ្លាំងណាស់ ខួរក្បាលទទេរស្អាតគិតអ្វីក៏មិនចេញ។

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now