ស្រោមមុខតារា✧

158 10 0
                                        

ភាគ២០:គេជានរណា?

អាហារពេលល្ងាចក៏បានបញ្ចប់ថេយ៉ុងនិងហូសុកបណ្ដើរគ្នាមកខាងក្រៅភោជនីយដ្ឋានម្នាក់ៗហាក់រីករាយជាមួយអាហារមួយពេលនេះ!!!

"ហូសុកចាំនៅទីនេះសិនហើយណា៎~ខ្ញុំទៅយកឡានមួយភ្លេត!!"
កម្លោះតូចងក់ក្បាលជាការយល់ព្រម ថេយ៉ុងញញឹមដាក់ហូសុកបន្តិចមុននិងដើរទៅចាកចេញទៅបាត់

"ហូសុក!!"
សំឡេងហៅដោយភាពភ្ញាក់ផ្អើលដៃក្រាស់មានកម្ដៅអុនៗមកចាប់កដៃតូចរបស់ហូសុកថ្មមៗ
"អ៊ុនវ៉ូ~"
សំឡេងហៅខ្សាវៗទាំងភាពភ្ញាក់ផ្អើលនិងអ្នកខាងមុខដូចគ្នាខ្លួនប្រាណហាក់គាំងកម្រើកមិនរួច
"អូនប្ដូរលេខមែនទេបានបងទាក់ទង់អូនមិនចូល~?"
សព្វនាមអូនបងហាក់ស្និទ្ធស្នាលគ្នាខ្លាំង មិនត្រឹមតែប៉ុណ្ណោះបានជួបមុខភ្លាមកម្លោះសង្ហាក៏សួរបែបនេះយ៉ាងលឿនបន្ទាប់ពីខ្លួនមិនអាចទាក់ទងមកហូសុកអស់រយះពេលធំមក
"ខ្ញុំ-ខ្ញុំ"
អ្នកកម្លោះគាំងអណ្ដាតនិយាយមិនចេញទឹកមុខហាក់ភិតភ័យនូវរឿងអ្វីមួយភ្នែកមិនហ៊ានប្រសព្វជាមួយអ្នកកម្លោះខាងមុខសោះឡើយ
"អូន-"
សម្ដីសួរនាំមិនអាចហើបសួរបន្តទៀតបាន នៅពេលមានបុរសម្នាក់ទៀតមករំខានអ្នកទាំងពីរ
"ហូសុក!!!"
សំរែកហៅរបស់ថេយ៉ុងនាំឲ្យភ្នែករបស់រាងតូចងាកទៅមើលភ្លាម មិនត្រូវតែប៉ុណ្ណោះEunwooក៏ដូចគ្នាមើលទៅថេយ៉ុងដោយភាពឆ្ងល់ទៅវិញទៅមក
"គេជានរណា??" Teayhung & Eunwoo
សំណួរដូចគ្នាចេញពីមាត់កម្លោះសង្ហាទាំងពីរម្នាក់ៗសំឡេងគ្នាដោយក្រសែរភ្នែកពិឃារៀងខ្លួន
"ខ្ញុំគឺអ៊ុនវ៉ូ សង្សារបស់ហូសុក!!!"
ដោយរង់ចាំអ្នកនៅចំណុចកណ្ដាលនិយាយយូរពេកកម្លោះសង្ហាអ៊ុនវ៉ូក៏ណែននាំដោយខ្លួនឯងមិនភ្លេចទាញហូសុកមកជិតខ្លួន។ ថេយ៉ុងលេបទឹកមាត់ក្អឹកសំឡឹងមើលទៅហូសុកកែវភ្នែកទាមទាររកចម្លើយប៉ុន្តែហូសុកនាយបែបជាអោនមុខចុះក្រោមមិនសូម្បីសម្លឹងមើលមុខពួកគេ

"ហើយលោកត្រូវជាអ្វីនិងហូសុក!!!!"
សំណួរនេះគេមិនដឹងប្រាប់យ៉ាងម៉េចឲ្យសម ប្រាប់ថាគេស្រលាញ់ហូសុក តែកម្លោះតូចម្នាក់នេះមិនទាន់ព្រមអញ្ចឹងឬ??

"ខ្ញុំក៏ជាសង្សាហូសុកដូចគ្នា!!"
ថេយ៉ុងឆ្លើយយ៉ាងជឿជាក់ គេមិនជឿសម្ដីប្រុសម្នាក់នេះទេដរាបណាហូសុកមិនទាន់បញ្ជាក់គេមិនជឿដាច់ខាត!!គេខំញ៉ែទាំងយប់ទាំងថ្ងៃទំរាំបានdateជាមួយហូសុកមិនងាយទេណាហើយប្រុសម្នាក់នេះមិនដឹងចេញមកពីកន្លៀតណាមកអះអាងថាសង្សាហូសុក??គេក៏អាចនិយាយបានដូចគ្នា!!។ ហូសុកងើបមើលមុខថេយ៉ុងយ៉ាងលឿន ក្នុងចិត្តគិតថាគេទៅយល់ព្រមជាមួយថេយ៉ុងពីពេលណា??

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now