ភាគ៣៨:ពត៌មាន⚫
ក្នុងដំណើរបើកបរត្រឡប់ទៅទីក្រុងសេអ៊ូលវិញរបស់ថេយ៉ុងនិងហូសុក ចំណែកជុងហ្គុកជិះឡានផ្សេងមកតាមក្រោយប៉ុន្តែជីមីនមិនទាន់ត្រឡប់ទៅវិញនោះទេគឺត្រូវបង្ហើយការងាររបស់នាយបន្តទៀត។
"និយាយអញ្ចឹងបងថាបងចង់បានសំណើរអីពីអូន"សុខៗហូសុកក៏សួរបន្ទាប់និយាយរឿងពីយប់ឲ្យថេយ៉ុងស្ដាប់រួចមក។
"សំណើររបស់បងមែនទេ?...គឺចង់ឃើញអូនរីករាយគ្រប់ពេលវេលា!!"ថេយ៉ុងនិយាយទាំងសើចលក្ខណះមានក្ដីសុខជាខ្លាំងហើយហូសុកក៏លេចឡើងនូវស្នាមញញឹមមកដូចគ្នា។
"ឆ្គួត!!!បើមនុស្សគ្រប់គ្នាមានភាពសប្បាយគ្រប់តែពេលអ៊ីចឹងមិនហៅថាមនុស្សសតិមិនគ្រប់ទេអ្ហី??"
"អឹម!!អ៊ីចឹងថើបដៃបងមក!!"ថេយ៉ុងលឺបែបនេះក៏ប្ដូរសំណើរវិញ ហូសុកមើលមុខថេយ៉ុងបន្តិចមុននិងនិយាយ។
"ហេតុអ្វីបងឲ្យអូនថើបដៃបងទៅវិញ??"ហូសុកសួរដោយចម្ងល់ភ្នែកសម្លឹងមើលដៃដែលថេយ៉ុងហុចឲ្យ។
"បងក៏ចង់ឲ្យអូនថើបមុខបងដែរតែបងត្រូវបើកឡាន មិនហ៊ានខិតទៅជិតអូនពេកខ្លាចបង្ករគ្រោះថ្នាក់~"
"បងមិនបាច់ខិតមុខមកទេ~"បញ្ចប់សម្ដីហូសុកងើបខ្លួនបន្តិចទៅថើបថ្ពាល់ថេយ៉ុងមួយខ្សឺត ធ្វើឲ្យផ្ទៃមុខសង្ហាញញឹមយ៉ាងស្រស់ដោយរីករាយក្នុងចិត្តជាពន់ពេក។
"សប្បាយចិត្តឬនៅ!!"ហូសុកមកអង្គុយស្រួលបួលវិញហើយក៏ងាកទៅសួរថេយ៉ុង។
"បងមិនប្រាប់ក៏អូនដឹងច្បាស់១០០%ដែល"
ហូសុកសើចនូវសម្ដីអ្នកជាសង្សា គេមិនស្រដីអ្វីទៀតក៏ទាញទូរស័ព្ទដើម្បីផ្ញើរសារទៅ Liaថានាយជិតទៅដល់សេអ៊ូលហើយ ប៉ុន្តែមិនទាន់និងផ្ញើរសារទៅLiaផងពត៌មានមួយលោតលើទូរស័ព្ទរបស់នាយដែលទាក់ទាញឲ្យហូសុកចុចមើលយ៉ាងលឿន ទឹកមុខដែលរីករាយអម្បាញ់មិញប្រែជាតក់ស្លុតមួយរំពេចដោយនៅក្នុងចំណងជើងពត៌មាននោះបានសរសេរថា < តារាស្រីជួរមុខប្រចាំ Gold-Entertainment គឺ ផាក ជីមីនតាមពិតជាបុរសបន្លំខ្លួនសោះ>។ ថេយ៉ុងឃើញហូសុកប្រែប្រួលទឹកមុខបែបនេះនាយក៏សួរទៅអ្នកជាសង្សាភ្លាម...
YOU ARE READING
ស្រោមមុខតារា✧(Ended 🔚)
Short Story+ប្រភេទ:មនោសញ្ចេតនា,អាថ៌កំបាំង _ការប្រកួតប្រជែងដណ្ដើមភាគល្បីល្បាយរវាងតារាសម្ដែង _អាថកំបាំងខ្មៅងងឹតតារាមួយចំនួន _ភាពកំភ្លុកកំប្លែងរបស់តួរអង្គនៅក្នុងសាច់រឿង _ស្នេហាផ្អែមល្ហែម,ល្វីងជូរចត់...។
