ស្រោមមុខតារា✧

166 15 0
                                        

ភាគ៣៣:គ្រប់យ៉ាងគឺអូនអ្នកផ្ដើម🔥

"ផាក ជីមីន!!!"សម្រែកខ្លាំងស្រែកហៅឈ្មោះអ្នកជាសង្សាដែរទុកខ្លួនចោលឲ្យនៅត្រាំត្រែនជាមួយភាពរសាប់រសល់ដែលផ្ដល់ឲ្យហើយក៏ចាកចេញបាត់ទាំងនៅកណ្ដាលទីបែបនេះ។

ក្រាំង! ក្រាំង!

"បើកទ្វាឲ្យបងភ្លាម!!"សម្លេងវាយទ្វាគ្រាំងៗស្ទើររបើកប៉ុន្តែត្រូវបានទប់ជាប់ជាមួយអំបោសនិងខ្នង់ជីមីន។

"បើបើកទ្វាឲ្យបងដូចជានាំខ្លាចូលរូងពពែរអញ្ចឹង!!"ជីមីនតបវិញទាំងព្យាយាមទប់ទ្វានិងសំណើចខ្លួនឯង នៅពេលដែរបានញោះជុងហ្គុកបានសម្រេចគ្រាន់តែថាគេលេងធ្ងន់ដៃបន្តិច។

"កុំឲ្យបងចេញបានឲ្យសោះ!! នោះអូនច្បាស់ជាមិនរួចខ្លួនទេ!!"សម្លេងស្រែកទាំងគ្រលរណ្ដំនិងខ្ទង់ចេញមកក្រៅខ្លាំងៗ តែរាងតូចបែបជាផ្ទុះសំណើចទៅវិញ។

បានមួយស្របក់សំឡេងគ្រប់យ៉ាងក៏ស្ងាត់លែងលឺសម្រែកអ្វីទាំងអស់ប្រៀបដូចជាគ្រប់យ៉ាងរសាប់ទៅធម្មតាវិញ។ ជីមីនដែលកំពុងតែទប់ខ្នង់ជាមួយនិងទ្វានៅពេលដែលមិនលឺអ្វីបន្តទៀតរាងតូចថយក្រោយបន្តិចសម្លឹងទៅទ្វាបន្ទប់ទឹកនោះ។

"ជុងហ្គុក!!"

"......"

"ជុងហ្គុកមានលឺអូនហៅឬអត់?"ការហៅជាម្ដង់ទៅពីរដង់នៅតែគ្មានការឆ្លើយតប ជីមីនចាប់ផ្ដើមភ័យបុកពោះក្នុងចិត្តខ្លាចថាអ្នកខាងក្នុងនិងមានរឿងមិនស្រួលកើតឡើងដៃតូចៗបម្រុងនិងបើកទ្វាមើលទៅហើយស្រាប់តែរឿងដ៏ភ្ញាក់ផ្អើលបានកើតឡើង...

ផាំង!

ផាំង!

ផាំង!

ជីមីនដើរថយក្រោយអុកគូទនិងពូកទាំងភ័យបុកពោះពេលដែរអ្នកខាងក្នុងនោះព្យាយាមទម្លុះទ្វាដោយអ្វីក៏មិនដឹង ឃើញថាទ្វាដែរមាំពេលនេះកំពុងតែរបើកបន្តិចម្ដង់ៗរហូត...ដល់បាក់ចេញពីជញ្ជាំង។

"ហាស៎~ជុងហ្គុកនេះបង-"ជីមីនពេលនេះភ្នែកសរដល់ចង្អឹងករពេលដែរប្រទះមើលទៅអ្នកកម្លោះប្រៀបដូចជាដំរីចុះព្រេងអ៊ីចឹង ភ្នែករបស់ជុងហ្គុកឡើងក្រហមសម្លឹងជីមីនជាប់ ខ្លួនប្រាណសុទ្ធតែដំណក់ទឹកកំពុងតែស្រក់ចូលមកខ្លួននាយទាំងននោលគោកហើយកំពុងតែដើរសំដៅទៅរកជីមីនដែរអង្គុយលើពូកនោះ។

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now