ភាគ១២:⁉️
ព្រឹកថ្មីក៏ចូលមកដល់បុរសសង្ហាកម្ពស់ខ្ពស់ពាក់អាវហូឌីពណ៌សរខោសាច់ក្រណាត់ជើងធំពណ៌ប្រផេះ បានបោះជំហានចូលទៅក្នុងហាងកាហ្វេរទាំងមានស្នាមញញឹមពព្រាយដូចសព្វដង។ នាយសង្ហាដើរមកឈប់ទល់មុខកន្លែងកម្មង់មុននិងមានសំឡេងស្រួចស្រឹបដែលនាយចូលចិត្តបន្លឺឡើង
"ត្រូវការកម្មង់អ្វីដែរ?"
ទឹកមុខស្មើសួរទៅកាន់ថេយ៉ុងទាំងគ្មានជាតិចូវ
"ចង់ទិញបេះដូងអ្នកលក់~(◠‿◕)"
សម្ដីលេបខាបលេចចេញពីបបូរមាត់អ្នកកម្លោះ ធ្វើឲ្យចិញ្ចើមក្រាស់របស់ហូសុកជ្រួញឡើងទាំងមិនពេញចិត្ត
"ទីនេះមិនមែនកន្លែងជួញដូរគ្រឿងក្នុងមនុស្សទេ~លោកមកខុសកន្លែងហើយ!"
ទឹកដមនិយាយឌឺដងរបស់ហូសុកធ្វើឲ្យមុខសង្ហាបាកស្នាមញញឹមបន្តិចនៅលើផ្ទៃមុខ
"ខ្ញុំនិយាយលេងទេតើ~ដាក់ coconut cafe ខ្ញុំមួយកែវមក"
ថេយ៉ុងនៅរក្សាស្នាមញញឹមដដែលគ្រាន់តែមិនល្អដូចកាលពីឈានជើងចូលមកដំបូង
"សូមចាំបន្តិច...អ្នកបន្ទាប់!!"
សំឡេងហៅអ្នកខាងក្រោយខ្នង់ថេមកប្រៀបដូចជាការដេញនាយកម្លោះចេញដោយប្រយោល ថេយ៉ុងមករកកន្លែងអង្គុយដើម្បីរង់ចាំក្នុងចិត្តនឹកគិត ទោះជាហូសុកចិត្តរឹងជាងថ្មយ៉ាងណាក៏ដោយគេនិងបំបែកយកមកថ្នាក់ថ្នាក់ឲ្យទាល់តែបាន!!!
ខួរក្បាលគិតមិនបានប៉ុន្មានផងអ្នករត់តុក៏លើក coconut cafe មកឲ្យ អ្នកកម្លោះក៏មិនបាននៅគយគន់សម្រស់ហូសុកបានយូរព្រោះមានការងាររវល់ដូចគ្នា នាយទទួលរបស់ដែរខ្លួនត្រូវការហើយក៏ចាកចេញទៅបាត់ទៅ។ កែវភ្នែកមានពន្លឺបានសម្លឹងផែនខ្នង់មនុស្សម្នាក់ដែរចាកចេញពីហាងខ្លួននោះទាំងក្នុងចិត្តកំពុងតែលាក់ទុកនូវរឿងអ្វីមួយដែរមិនអាចបញ្ចេញមកបាន...
..........
កង់ឡានរំកិលលើថ្នល់កៅស៊ូទៅមុខសំដៅចូលទៅក្នុងក្រុងបន្ទប់ពីចាកចេញពីទីក្រុងឆើតឆាយបាន១ថ្ងៃមក ដោយមានអ្នកបើកជាជុងហ្គុកហើយអ្នករួមដំណើរក្នុងឡានម្នាក់ទៀតជាជីមីន។ ក្នុងឡានមានសភាពស្ងាត់មិនដូចពេលទៅម្នាក់ៗមិនមាត់កអីមួយម៉ាត់ជាពិសេសនោះគឺជុងហ្គុកតែងាកមកមើលអ្នកក្បែរខ្លួនក៏មិនខ្ចីងាកមកផងគិតតែពីសម្លឹងមើលផ្លូវដោយទឹកមុខស្មើរ ជីមីនវិញក្នុងចិត្តក៏លួចគិតឆ្ងល់តែនាយក៏មិនចាប់អារម្មណ៍ចង់សួរបានត្រឹមគិតក្នុងចិត្តតែម្នាក់ឯង ណាមួយគេគិតថាគ្មានរឿងអ្វីដែរត្រូវសួរទេ!!!។ ឡានក៏បើកមកដល់ក្នុងក្រុងមិនយូរក៏ដល់អាផាតមិនរបស់ជីមីនដូចគ្នា ឡានទំនើបឈប់ងក់ក្នុងចំណត
YOU ARE READING
ស្រោមមុខតារា✧(Ended 🔚)
Короткий рассказ+ប្រភេទ:មនោសញ្ចេតនា,អាថ៌កំបាំង _ការប្រកួតប្រជែងដណ្ដើមភាគល្បីល្បាយរវាងតារាសម្ដែង _អាថកំបាំងខ្មៅងងឹតតារាមួយចំនួន _ភាពកំភ្លុកកំប្លែងរបស់តួរអង្គនៅក្នុងសាច់រឿង _ស្នេហាផ្អែមល្ហែម,ល្វីងជូរចត់...។
