ស្រោមមុខតារា✧

135 11 0
                                        


ភាគ៤១+៤២:ប្រឈមមុខជាមួយការពិត

សន្និសីទសារព័ត៌មានបានធ្វើឡើងនៅថ្ងៃនេះបន្ទាប់ទទួលបានដំណឹងពី Gold-Entertainment ថាជីមីនហ្នឹងធ្វើបទសម្ភាសន៍ចេញមុខបកស្រាយពីបញ្ហារដែរបានកើតឡើងថ្មីៗនេះដោយផ្ទាល់។

ជីមីនអង្គុយលើឡានជាមួយទឹកមុខភិតភ័យទោះជារាងតូចបានប្រាប់ខ្លួនឯងជាច្រើនដងថា វាមិនអីនោះទេ!!! ក៏ដោយតែភាពភ័យខ្លាចនៅតែមានក្នុងខ្លួនជីមីនដដែល។

តឹង!!!!!!

"អូនធ្វើវាបានជីមីន!!មនុស្សពូកែរបស់បង🤍"ជីមីនអានសាររបស់ជុងហ្គុក ភាពក្លាហានក៏ផុតឡើងបន្តិចស្នាមញញឹមលេចចេញមកទោះមិនពេញលេញតែក៏មិនអត់សោះដូចអម្បាញ់មិញ។

"ដល់ម៉ោងហើយជីមីន!!!"Bada ងាកទៅប្រាប់ជីមីន នាយងក់ក្បាលត្រៀមខ្លួនរួចជាស្រេចជាមួយសំណួរជាច្រើនដែលត្រូវឆ្លើយបន្តិចទៀតនេះ។

ទ្វាឡានពណ៍ខ្មៅបានបើកឡើងដោយដៃអង្គរក្សម្នាក់ អ្នកកាសែតជាច្រើននាំគ្នាបំបែងកាមេរ៉ាព្រៀតតម្រង់មកកាន់ឡានពណ៌ខ្មៅនោះ។ អ្នកដែលចេញមកដំបូងគេនោះគឺ Bada ហើយមនុស្សដែរគ្រប់គ្នាទន្ទឹមរង់ចាំអស់រយះពេលជាយូរម៉ោងក៏ចេញមកតាមក្រោយ សម្លេងកាមេរ៉ាលឺរន្ធឺក្រេបក្រឹប!! តាមថតសកម្មភាពរបស់ជីមីនដែលដើរចុះពីលើឡានរហូតដល់អង្គវេទិកាខាងលើ ជីមីនអង្គុយចុះនៅចំពីមុខអ្នកកាសែតជាច្រើន មាត់បម្រុងនឹងនិយាយប៉ុន្តែត្រូវឈប់ទៅវិញ...

"អ្នកនាងជីមីនឆាប់ឆ្លើយប្រាប់ពួកយើងនិងអ្នកគាំទ្ររបស់អ្នកមកថារឿងដែរចុះផ្សាយកាលពីម្សិលម្ងៃជាការពិតដែរឬទេ???"សំណួរចេញពីមាត់របស់អ្នកសារព័ត៌មានម្នាក់សួរភ្លាមៗមិនចាំឲ្យជីមីននិយាយបានបន្តិចអ្វីសោះ។

"ជាដំបូងខ្ញុំគឺ ផាក ជីមីន!! ខ្ញុំមកថ្ងៃនេះគឺមកនិយាយការពិតដល់អ្នកទាំងអស់គ្នាឲ្យបានដឹង!!!"

"ចំពោះរឿងកាលពី ពីរថ្ងៃមុនដែលបានកើតមានមកនេះគឺជាការ...ជាការពិត!!! "មនុស្សនៅទីនោះបញ្ចេញសម្លេងភ្ញាក់ផ្អើលជាខ្លាំង ម្នាក់ៗនាំគ្នាមើលមុខគ្នាហើយនិយាយខ្សឹបខ្សាវឡើយត្រហឹង ជីមីនសម្លឹងមើលទៅមនុស្សជាច្រើននោះទឹកមុខគ្រប់គ្នាបង្ហាញដោយភាពអស់សង្ឃឹមយ៉ាងច្បាស់ចំពោះខ្លួននាយ ជីមីនបានត្រឹមមិនមាត់ខំប្រឹងទប់ទឹកភ្នែកដែរចង់ស្រក់ចុះមក!!!

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now