ស្រោមមុខតារា✧

190 15 1
                                        

ភាគ៩:⁉️

មាត់ស្ដើងថើបសង្កត់លើមាត់ក្រាស់សឹងបែកបបូរមាត់ ការថើបអស់រយះពេលយ៉ាងយូរខ្យល់អ្នកខាងក្រោមក៏ជិតអស់ ជីមីនព្យាយាមចង់រុញជុងហ្គុកចេញតែអ្នកខាងលើចាប់ដៃជាប់ទាំងសងខាងចង់រើអ្វីក៏មិនកើត
រាងក្រាស់ក៏ដាច់ចិត្តដោះលែងមាត់ផ្លាំឲ្យមានសេរីភាពហើយបោះសម្ដីទៅអ្នកខាងក្រោយផាំងៗ
"នេះគ្រាន់តែជាការប្រមាន!លើកក្រោយខ្ញុំធ្វើមែនទែនហើយ ប្រាប់ទៅចុះស្រីឬប្រុសខ្ញុំ fuck មិនរើសមុខទេ ជាពិសេស..."ជុងហ្គុកនិយាយដល់ចំណុចនេះក៏សម្លឹងមើលជីមីនពីក្រោមដល់បបូរទើបតែចាប់ថើបអម្បាញ់មិញជាមួយកែវភ្នែកព្រាននារី
"ស្អាតៗដូចជីមីនបែបនេះ~ខ្ញុំមិនធានានោះទេថាលើកក្រោយអាចនិងរួចខ្លួនទៀតហើ-"
ជីមីនលឺអ្នកខាងលើហាស្ដីគួរឲ្យចង់ទះបែបនេះក៏កាត់សម្ដីជុងហ្គុកភ្លាម
"ហើយខ្ញុំយ៉ាងម៉េច!!! អូ!មួយទៀតកុំគិតថាពាក្យគំរាមរបស់ឯងអាចឲ្យខ្ញុំធ្វើតាមបាននោះកុំសង្សឹម!! ចេញ!!!"
ចប់សម្ដីជីមីនក៏រើយករួចខ្លួនរត់ទៅបន្ទប់បាត់ ឲ្យជុងហ្គុកអង្គុយសើចរហឹសតែម្នាក់ឯង ដំបូងស្មានតែខ្លាំងតាមពិត...
"អេ៎!!!រត់ធ្វើអីក្រែងថាមិនខ្លាច!!!"
"យើងមិនខ្លាចឯងទេ តែយើងខ្ពើមមុខឯង!!!"
មិនឲ្យចាញ់អ្នកខាងក្នុងឆ្លៀតស្រែកតបមកវិញទៀត រឹតតែធ្វើឲ្យអ្នកអង្គុយលើសារឡុងសើចរអឹសបន្ថែមទៀត។
"គិតសព្វៗទៅពេលគេខឹងគួរឲ្យស្រលាញ់ដែរតើ"
នាយកម្លោះអង្គុយញញឹមញញែមនិយាយតិចៗតែម្នាក់ឯងដៃអង្អែលបបូរមាត់ថ្នមៗ ភ្នែកសម្លឹងទៅបន្ទប់ដែរមានមនុស្សដែរទើបឈ្លោះជាមួយអម្បាញ់មិញនៅក្នុងនោះ។
.......
ចូលមកដល់ក្នុងបន្ទប់ជីមីនប្រញាប់ចាក់សោទ្វាយ៉ាងលឿនជៀសវាងមានអ្នកតាមមកយីយាដល់ខាងក្នុង
"ហឹស!អាមនុស្សឆ្លៀតឧកាស!!"
នាយតូចក្ដៅឡើងដូចបាយពោះទៅហើយនេះនៅក្បែរជុងហ្គុកមិនទាន់បាន១ម៉ោងស្រួលបួលផងថើបនាយអស់មួយខ្សឺតប៉ុណ្នឹងហើយ ចុះទំរាំធ្វើការជាមួយគ្នាទៅមុខទៀត អាក្មេងនិងកេចចំណេញពីរូបគេប៉ុណ្ណារទៅ?
"អត់ទេៗខ្ញុំត្រូវតែប្រុងប្រយ័ត្នពេលដែរនៅជិតគេនោះទើបបាន!!"
ជីមីនទះមុខខ្លួនឯងៗថ្នមៗកុំឲ្យគិតអីផ្ដេសផ្ដាសបន្តទៀត។ អង្គុយបានបន្តិចនាយតូចក៏ទៅងូតទឹក ព្រោះយប់ទៅហើយគេក៏មិនទាន់ញាំអីផងក៏គិតថាងូតទឹកហើយទៅញាំអីតាមក្រោយទំរាំគេរួចរាល់ជុងហ្គុកទៅផ្ទះវិញបាត់ហើយ នាយមិនជឿថាអ្នកកម្លោះនោះហ៊ានដេកមែននោះទេ បានតែបន្លាចខ្លួនលេងតែប៉ុណ្ណោះ!!។
......
ងាកមកមើលជុងហ្គុកឯណេះវិញនាយពិតជាដេកនៅអាផាតមិនរបស់ជីមីនពិតមែន តាមពិតទៅការងាររបស់នាយចង់ទៅធ្វើនៅផ្ទះក៏បានដែរ តែអ្នកកម្លោះមិនចង់ ជ្រុលជាញោះជីមីនប៉ុណ្នឹងហើយ ញោះឲ្យណាណីតែម្ដង់ទៅ មិនទៅខាតអីថាមិនត្រូវចំណេញទៀតនៀក
ក្រាក~
កំពុងតែបង្ហើយការងារខ្លះ សំឡេងទ្វាបន្លឺទាក់ទាញត្រចៀកអ្នកដែរកំពុងផ្ចង់ការរបស់ខ្លួនឲ្យងាកទៅមើលភ្លាម ហើយអ្នកបើទ្វានោះគ្មាននរណាក្រៅពីជីមីនទេ

ជីមីនចងចិញ្ចើមឆ្ងល់?ពេលដែរក្រលេកឃើញរាងកាយក្រាស់គេងផ្អែកនៅលើសាឡុងចុចកុំព្យូទ័រធ្វើប្រងើយដោយអាក្រាតកាយមួយកំណាត់លើមានត្រឹមខោសាច់ក្រណាត់ជើងវែង មួយសន្ទុះទៅហើយជុងហ្គុកនៅមិនទាន់ទៅផ្ទះវិញទៀត? ឬក៏គេចង់ដេកនៅទីនេះមែន!

"ឯងចង់ដេកនៅទីនេះប្រាកដមែន?"
ខ្ចិលឈ្លោះវែងឆ្ងាយខ្លាចអ្នកខាងមុខធ្វើអីផ្ដេសផ្ដាសទៀត ក៏បោះសម្ដីបែបនេះទៅ
"ត្រូវហើយ...ឯងគិតថាខ្ញុំនិយាយលេង?"
ជីមីនមិនមាត់ក៏ដើរហួសនាយទៅផ្ទះបាយ ជុងហ្គុកឃើញបែបនេះក៏ទុកកុំព្យូទ័រលើតុហើយដើរទៅតាម
"ធ្វើអីហ្នឹង?"
ឃើញថាជីមីនកំពុងតែបើមើលទូយកបន្លែសាច់ចេញមកមិនប្រាប់ក៏ដឹងថាចង់ធ្វើអីដែរ
"ធ្វើម្ហូបហ្នឹងហើយ!!"
"ចេះធ្វើដែលហ៎?ស្មានតែចេះធ្វើតែខ្លួនតើស៎"
"ខ្ញុំមិនមែនដូចអ្នកខ្លះទេ!!ដើរដេកផ្ទះគេទាំងម្ចាស់គេមិនអនុញ្ញាត"
ជុងហ្គុកលឺបែបនេះយកអណ្ដាតទល់ថ្ពាស់នេះឆ្លៀតដៀមដាមគេទៀតទាំងដែរប្រធានបទមិនសុីគ្នាសោះ ហឹស~ប្រយ័ត្នតែទ្រាំមិនបានដូចល្ងាចមិញទៀតឥឡូវហើយ!!!

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now