ស្រោមមុខតារា✧

154 16 0
                                        

ភាគ២២:ប្រចណ្ឌ😤

កិច្ចប្រជុំត្រូវបានបញ្ចប់ហើយពេលនេះក៏ល្ងាចជិតយប់ដែរ ជីមីននិងជុងហ្គុកកំពុងនៅជណ្ដើរយន្តតែពីរនាក់ ម្នាក់ៗមិនមាត់មិនករអ្វី មុខសង្ហាតែងតែក្រលេកសម្លឹងមើលទៅជីមីនរហូតក្នុងចិត្តចង់និយាយរកតែមិនហ៊ានជាចុងក្រោយក៏ដាច់ចិត្តហាស្ដីមុនដដែល

"ជីមីន hyung ចង់ទៅណាដែរឬក៏ទៅ Apartment តែម្ដង់??"
ជីមីនងាកសម្លឹងទៅជុងហ្គុកទាំងស្មើហើយក៏ងាកចេញវិញ
"ទៅជាយក្រុង!!!"
ស្ដាប់សម្ដីគម្រុះគម្រើលរបស់កញ្ញារនៅខាងមុខហើយធ្វើឲ្យរាងក្រាស់ជុងហ្គុកចង់ចត់បាយ កើតថីសុខៗមកក្រមីក្រម៉ូវដាក់ខ្លួនបែបនេះ?មិនយល់!!!¯⁠\⁠_⁠(⁠ツ⁠)⁠_⁠/⁠¯

កងឡានវិញនៅលើដងផ្លូវលើកនេះជីមីនអង្គុយនូវបាំងខាងក្រោយដើម្បីងាកស្រួលក្នុងការប្ដូរខោអាវនិង Remove makeup ចេញ!!!

ជិត១ម៉ោងពួកគេក៏មកដល់ភូមិគ្រិះដ៏ធំល្វឹងល្វើយរបស់ Mingyu ឡានឈប់នៅត្រង់ចំណតជីមីនចុះពីលើឡានដោយផ្លាស់ប្ដូរសម្លៀកបំពាក់ថ្មីដែរតុបតែងជាបុរសវិញ ជុងហ្គុកចុះមកតាមពីក្រោយដោយទឹកមុខធុញទ្រាំ...

"បងប្រុសជីមីន!!!"
ក្មេងប្រុសអាយុប្រហែល៥ឆ្នាំរត់ចេញសួនក្បែរនោះមកអោបជីមីនជាប់ដោយមានបុរសមាឌខ្ពស់ដើរតាមពីក្រោយផងដែរ
"Ah~Minho"
"ខ្ញុំនឹកបងប្រុសណាស់!!ដឹងទេ!!"
"បងក៏នឹកឯងដែរ!!!"
"ហើយចុះនោះអ្នកណា??"
ក្មេងចង្អុលទៅជុងហ្គុកដែរឈរពីក្រោយជីមីនទាំងឆ្ងល់
"គាត់ឈ្មោះ ជុងហ្គុក ជំរាបសួរបងប្រុសទៅ!!"
ជីមីនបង្គាប់ក្មេងឲ្យមានរបៀបគួរសមនៅពេលជួបអ្នកអាយុច្រើនជាង
"ជំរាបសួរបងប្រុស~"
ជុងហ្គុកញញឹមតបតទៅវិញបន្តិចក្រោយមកបុរសម្នាក់ទៀតក៏លូនមាត់ចូលជាមួយពួកគេដែរ
"ដូចជាគ្មានអ្នកចាប់អារម្មណ៍ខ្ញុំសោះ..."
សំឡេងរបស់Mingyu ទាក់ទាញចំណាប់អារម្មណ៍របស់គ្រប់គ្នាឲ្យងាកទៅមើល
"មានឯណា!!"
សម្ដីជីមីនបញ្ចប់មុននិងអោប Mingyu ដោយក្ដីនឹករលឹក កែវភ្នែករបស់មនុស្សម្នាក់សម្លឹងទៅដោយភាពមិនសប្បាយចិត្ត អារម្មណ៍ចង់តែចូលទៅបំបែកហើយច្រាស់ប្រុសម្នាក់នោះចេញពីជីមីនប៉ុន្តែទង្វើជាក់ស្ដែងគេធ្វើមិនបាននោះទេ។ ក្រោយពីរាក់ទាក់អោបរឹតគ្នាអស់ចិត្តពួកគេទាំងបីនាក់ក៏បណ្ដើរគ្នាចូលទៅក្នុងមើលទៅប្រៀបដូចជាគ្រួសារតែមួយ!!!

ស្រោមមុខតារា✧(Ended 🔚)Where stories live. Discover now