Episode 01:សោកសៅបំផុត

10.4K 321 2
                                    

~Seoul

ភូមិគ្រឹះមួយ ទើបនឹងរៀបចំពិធីបុណ្យសប់រួចរាល់ ភ្ញៀវដែលមកចូលរួមក៏ចែកជើងគ្នាទៅផ្ទះអស់រៀងខ្លួន។

<<ម៉ាក់>> ក្មេងប្រុសម្នាក់ អាយុ10ឆ្នាំ រត់មករកម៉ាក់របស់គេទាំងទឹកភ្នែកដើម្បីសុំការលួងលោម

<<ឈប់យំទៅកូន ប៉ាកូនទៅបានសុខហើយ>>អ្នកជាម្ដាយ លើកកូនដាក់លើចង្កេះរបស់ខ្លួន និយាយលួងលោមចិត្តកូនប្រុសដែលបាត់បង់ឪពុក

<<កូននឹកប៉ា ហ្អឹក ហ្អឹក>>ក្មេងតូច និយាយទាំងអណ្ដឺតអណ្តក ទឹកភ្នែកជោគថ្ពាល់ទាំងសងខាង

<<ចាំម៉ាក់ឧស្សាហ៍នាំកូនទៅលេង ប៉ាញឹកញាប់>>អ្នកជាម្ដាយ អង្អែលក្បាលកូនថ្មមៗ សន្យានឹងជូនទៅលេងផ្នូរអ្នកជាប៉ាឲ្យបានញឹក

<<ម៉ាក់សន្យាហើយណា ត្រូវនាំកូនទៅលេងប៉ាប៉ា ឲ្យបានច្រើន>>ក្មេងតូចគ្រាន់តែឮអ្នកម្ដាយនិយាយភ្លាម ចិត្តដែលរំភើបក៏លេចឡើងភ្លាម លុបបំបាត់ទឹកចិត្តដែលយំនឹកស្ដាយបាត់បានបន្តិច

<<ម៉ាក់សន្យា ឈប់យំទៅ>>Mrs.kim ឱបកូនប្រុសជាប់ ទាំងទឹកភ្នែកជោគថ្ពាល់ ណាមួយអាណិតកូន ចិត្តមួយទៀតនឹកប្ដីដែលបានចែកឋានទៅ

+New day

ថ្ងៃនេះជាថ្ងៃគម្របខួបមួយថ្ងៃហើយ ដែលលោកKim Jongheeបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ភូមិគ្រឹះដែលធ្លាប់តែមានសម្លេងចេចចាចសប្បាយរីករាយ ប្រែក្លាយទៅជាស្ងប់ស្ងាត់ក្នុងរយ:មួយពព្រិចភ្នែក។

<<Taehyung ក្រោកឬនៅកូន??>>Mrs.kim មកដាស់អ្នកជាកូនដែលដេកក្នុងបន្ទប់

រាងតូចគ្រាន់តែឮសម្លេងម៉ាក់គេហៅ ក៏ស្រវ៉េស្រវ៉ា បើកភ្នែកទាំងមមីមមើ សឹងរកទិសដៅដើរទៅបើកទ្វារមិនឃើញ។

<<ភ្ញាក់ហើយម៉ាក់>>Taehyung បើកទ្វារឲ្យម៉ាក់របស់គេ ឃើញថាគេបានភ្ញាក់ហើយ តាមដែលការពិតទើបតែភ្ញាក់ពេលមកដាស់នេះទេ

<<ងូតទឹករៀបចំខ្លួនចុះទៅញ៉ាំបាយ កូនសម្លាញ់ សឺត>>Mrs.kim ប្រាប់កូនរួច ថើបគេមួយខ្សឺតមុននឹងចុះទៅចាំទទួលទានអារហារជាមួយកូនប្រុសតែម្នាក់របស់ខ្លួន

🖤🍃Second Dad🍃🖤Where stories live. Discover now