សួស្ដីនេះរឿងដំបូងរបស់ខ្ញុំនៅក្នុងផេកនេះសូមជួយគាំទ្រផងណា
រីករាយអានចាស៎
នៅភូមិគ្រិះធំល្ហល្ហេវមួយដែរមានលោកស្រីចននេះកំពុងអង្គុយសំកុកចាំកូនប្រុសត្រលប់មកពីខាងក្រៅវិញដោយទឹកមុខស្មើរធេងកែវភ្នែកកំណាចធ្វើឲអ្នកបម្រើដឹងច្បាស់ទើបមិនហ៊ាននៅក្បែរឡើយខ្លាចមានរឿង។ងឺតតតត!!!សំម្លេងជាន់ហ្រ្វាំងឡានបន្លឺឡើងទើបត្រូវឲអ្នកខាងក្នុងដឹងច្បាស់ថាកូនប្រុសគាត់មកហើយបាត់មួយយប់មិនដឹងទៅដេកមួយមីណាខ្លះទេមើលទៅអស់កម្លាំងសម្បើមណាស់ដល់ថ្នាក់ពត់កទៀតពត់ដៃទៀតនេះ។
«ប្រុងដើរឡើងដោយមិនឃើញក្បាលយើងទេឬ?»លោកស្រីចនបន្លឺឡើងយ៉ាងខ្លាំងព្រោះអស់ការអត់ទ្រាំនឹងកូនមួយនេះទៀតហើយព័ត៌មាមថ្ងៃណាក៏ឮឡើងដែរគ្មានស្អីក្រៅពីចូលក្លឹបផឹកសុីជះលុយធ្វើស្អីជាមួយពួកស្រីៗណាខ្លះនោះឡើយកោតមិនខ្លាចឆ្លងអេដ៍សទេឬព្រះអើយកាត់រកឪវាច្បាស់ណាស់អាកូននេះ។
«អូ៎ នេះម៉ាក់ឬ?ស្មានថាក្រមុំមកពីណាទើបមិនហ៊ានចូលទៅជិតនឹងណា»ឃើញទេសូម្បីអាសម្ដីនេះក៏ឪវាមិនខុសដែរព្រានលើសឪវាទៀតបើអាចទិញបានណាគាត់ទិញអាចារឹកខិលខូចកូនគាត់ចោលហើយមិនឲពិបាកត្រូវអង្គុយឈឺក្បាលរឿងនឹង។
«បើជាក្រមុំមកអង្គុយមែនណាឯងប្រហែលមកនិយាយសម្ដីផ្អែមដាក់គមនាគមហ៍អូសទៅសុីលើបន្ទប់បាត់ផងមិនដឹង»គាត់ដាក់ទៅវិញចំកណ្ដាលមុខល្អណាស់មែនហើយសាកដាក់ស្លៀកលិចលើលិចក្រោមអង្គុយទីមើលបើមិនរួចពីអាដៃកូនប្រុសគាត់នេះទេគាត់សុខចិត្តស្លាប់។
« ម៉ាក់ហ៎មានអីឬបានជាអង្គុយចាំកូនទាំងព្រលឹមបែបនេះសឺត ក្រអូបណាស់នៀកម៉ាក់នរណាគេចេះ»សម្ដីលេបខាយរបស់កូនប្រុសគាត់និយាយមកម្ដងណាមិនថាត្រូវញញឹមទេបើសម្ដីផ្អែមម្លឹងៗនោះបើស្រីណាមិនលង់បោកក្បាលចោលហើយ។
«ព្រលឹម?បើកទូរស័ព្ទមើលម៉ោងប៉ុន្មានហើយចន ជុងហ្គុកទើបឯងឈានចូលផ្ទះ?ឃើញយើងស្លូតគិតបានដើរសប្បាយហឺហាជះលុយដេកជាមួយស្រីបានចិត្តឬ?»លោកស្រីចនក៏ឡះទៅកូនប្រុសវិញឥតស្រាក់ស្រាមគាត់ពិបាកចិត្តស្ទើរស្លាប់ហើយដែរមានកូនមួយនេះវាមិនដែរគិតចង់ទៅធ្វើការងារអីសោះមួយថ្ងៃៗគិតតែទៅរកសង្សាមីមុខហោះវានឹងឯង។
![](https://img.wattpad.com/cover/266804460-288-k742960.jpg)
YOU ARE READING
ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"
Actionស្នេហាដែរកើតពីការបង្ខិតបង្ខំរៀបការពីចាស់ទុំ ទាំងអ្នកពីរមិនដែរមានចិត្តនឹងគ្នាប៉ុន្តែគេថាវាជាបុព្វេសន្និវាសរបស់ពួកគេទាំងពីរដែរឲកើតជាគូរនឹងគ្នាព្រមទាំងស្លាប់ផ្សេងគ្នា។ s.th can be lost, but their love never disappears❤️ ________ ...