ភាគ៥៥

561 30 3
                                    

  ក្រឡេកមកមើលជុងហ្គុកឯនេះគេស្រវឹងមែនតែក៏អាចនៅមានស្មារតីមាំទាំបានទើបទាញទូរស័ព្ទមកមើលពេលសម្លេងទូរស័ព្ទឈប់រោទ៍ ក៏បានឃើញសារជាច្រើននិង 35missed calls ប៉ុន្តែគេបានដាក់ទូរស័ព្ទចុះដោយមិនបានអានសារទាំងនោះទេ ហើយក៏មិនបានខលទៅរកប្រពន្ធវិញដែរ។
  បន្ទាប់ពីកម្មវិធីក៏ចប់នៅម៉ោង៣:៤៥នាទីយប់ គេក៏បានត្រឡប់មកផ្ទះវិញដោយបើកឡានដែរលេខាបានយកទុកឲក៏ព្រោះតែគេបានឲបុគ្គលិកនាំគ្នាចាកចេញទៅមុន ខណៈដែរជុងហ្គុកគេផឹកទឹកប៉ូវកម្លាំងកុំឲងងុយដេកព្រោះត្រូវជិះផ្លូវឆ្ងាយយ៉ាងហោចណាស់ម៉ោង៥-៦បានដល់ផ្ទះវិញដែរ។
  ចំណាយពេលជា៣ម៉ោងកន្លះគេបើកលឿនជាងពេលទៅព្រោះតែចង់ឲឆាប់ដល់ផ្ទះពេលមកដល់ខាងមុខរបងផ្ទះជុងហ្គុកក៏បានឃើញបងប្អូននឹងប៉ាម៉ាក់ក្មេកនឹងម៉ាក់គេនៅពេញផ្ទះឡានពេទ្យក៏ចតចោលនៅខាងមុខផ្ទះគេទៀតធ្វើឲគេកាន់តែមានអារម្មណ៍មិនស្រួលចិត្តជាខ្លាំងទើបប្រញាប់ចុះទៅមើលដោយការបន់ស្រន់នៅក្នុងចិត្តពេលឃើញ អ្នកគ្រប់គ្នាមានទឹកមុខក្រៀមក្រំហើយសម្លឹងមកគេដូចជាជនល្មើស។
«ឯងទើបមកពីណា?ពួកយើងព្យាយាមខលទៅឯងជាច្រើនដងហើយ មិចមិនទទួលទូរស័ព្ទ»ណាមជុនជាប្រុសចិត្តត្រជាក់រឿងអ្វីៗអាចដោះស្រាយបានដោយការមានស្មារតីមិនយកតែកំហឹងបាំងមុខទេក៏ដើរចេញទៅរកជុងហ្គុកមុនគេលើកទូរស័ព្ទខ្លួនបង្ហាញឲឃើញថាគេបានខលទៅជាច្រើនដងណាមួយដោយសារតែទូរស័ព្ទជុងហ្គុកគេបិទចោលទើបមិនដឹងបែបនេះ។
«ចោរបានចូលផ្ទះររបស់ឯង ហើយអូនជេនបានព្យាយាមស្រែកអោយគេជួយ...ចោរក៏បានចាក់នាង ថេយ៉ុងគេបានមកផ្ទះឯងព្រោះតែមានអារម្មណ៍មិនស្រួលលើប្អូន តែពេលមកដល់ឃើញត្រឹមតែរាងកាយអាក្រាតប្អូននៅលើពូកថេយ៍បាននាំនាងទៅពេទ្យហើយតែយឺតពេលដង្ហើមប្អូនយើងផុតទាំងពីនៅផ្ទះទៅហើយមិនអាចជួយនាងបានទេ ហ្ហឹក មិចក៏ឯងមិនខ្វល់ពីប្រពន្ធឯងចឹងអាប្អូនថោក សងជេនឲយើងវិញមក»ស៊ុកជីនចេញមករៀបរាប់ពីរឿងគ្រប់យ៉ាងឲអ្នកជាចាស់ទុំកាន់តែអង្គុយយំស្ដាយស្រណោះនឹងកូនស្រីពួកគាត់អង្គុយជូតខ្លួនឲកូនមុននឹងបានដាក់ទៅក្នុងម្ឈូសព្រោះសាពនាងមិនអាចទុកយូរបានទេ។
«គ្រប់គ្នាកុំលេងសើចមើល»ជុងហ្គុកតបទាំងរដាក់រដុបស្មារតីទាំងប៉ុន្មានក៏ត្រឡប់មកវិញអាចជ្រះភាពស្រវឹងរបស់គេបានខ្លះទើបប្រញាប់ដកទូរស័ព្ទចេញមកមើលថាសារដែរផ្ញើរមកនោះជារបស់ប្រពន្ធគេមែនទេ។
''បង! បងចេញមកនៅ ? អូនខ្លាច''
''បង! ហេតុអីមិនឆ្លើយតបនឹងអូន Callទៅក៏មិនទទួល?''
'' បង! មានមនុស្សក្រវែលផ្ទះយើង អូនខ្លាចណាស់ បងឆាប់មកអោយលឿន''
''រីករាយថ្ងៃខួបអាពាហ៌ពិពាហ៌ពួកយើងណាបងអូនស្រលាញ់បង! អូនចង់និយាយប្រាប់បងដោយផ្ទាល់មាត់ តែអូនគិតថាអូនមិនអាចរងចាំនិយាយប្រាប់បងបានទេ ប្តីសំលាញ់!អរគុណគ្រប់យ៉ាងដែរបងធ្វើដើម្បីអូន អរគុណដែរបងឲអូនស្គាល់ពាក្យថាស្នេហា អរគុណដែរឲអូនខ្លាចជាម៉ាក់គេបានមួយរយៈ អរគុណបងណាស់បើជាតិក្រោយមានពិតអូនសុំក្លាយជាប្រពន្ធបងម្ដងទៀត អូនលាហើយ''
ជុងហ្គុកគេបានយំយ៉ាងខ្លាំងបន្ទាប់ពីអានសាររបស់ប្រពន្ធខ្លួន ប៉ុន្តែគ្រប់យ៉ាងហួសពេលអស់ហើយ គេសល់ត្រឹមវិប្បដិសារីជាប់ខ្លួនមួយជីវិតហើយ នាងទៅចោលគេហើយពេលនេះគេសល់ត្រឹមកូនប្រុសននឹងរូបថតប្រពន្ធប៉ុណ្ណោះការធ្វេសប្រហែសរបស់គេលើកនេះមិនអាចនឹងកែប្រែអ្វីៗឲដូចដើមបានឡើយ។
  ដឹបប
«ជុងហ្គុក ឯងយ៉ាងមិចហើយ»គេដួលសន្លប់នៅនឹងកន្លែងព្រោះតែភាពតក់ស្លុតនឹងឈឺផ្សារបេះដូងគេដូចជាមាននរណាមកច្របាច់ឲប្រេះស្រាំត្រចៀកគេហឹងទាំងសងខាងពេលនេះមិនចង់ស្ដាប់អ្វីឡើយ គេចង់សុំទោសនាងពីទុក្ខកំហុសដែរគេបានប្រព្រឹត្ត ចង់ឲនាងមកវិញរងចាំទទួលការសូមទោសពីគេ តែពេលនេះអ្វីៗហួសអស់ទៅហើយ។
«យកគេទៅដាក់លើសាឡុងសិនទៅ ចាំមីងជូតខ្លួនឲគេ»ម្ដាយជុងហ្គុកចុះមកពីលើសាឡុងទាំងទឹកមុខក្រៀមក្រំមិនខុសពីគេពីឯងទេ ដើរមកជួយលើកកូនប្រុសទាំងក្ដីអាណិត ស្រឡាញ់កូនប្រុសស្មើរកែវភ្នែកពេលនេះក៏ត្រូវមានវិប្បដិសិរីជាប់ខ្លួនមួយជីវិតព្រោះតែការធ្វេសប្រហែសរបស់គេ។
«ម៉ាក់ខ្ញុំជាអ្នកខុសមែនទេ ដែរមិនយកប្អូនទៅជាមួយ?ខ្ញុំជាបងប្រុសអត់បានការមែនទេម៉ាក់?»ថេយ៉ុងដែរស្ងាត់មកប៉ុន្មានម៉ោងទៅហើយក៏ព្រោះតែគេទទួលយកមរណៈភាពរបស់ប្អូនស្រីមិនទាន់បានម្សិលមិញទើបតែនិយាយគ្នាពេលនេះមកអង្គុយនៅមុខសពប្អូនស្រស់ៗបេះដូងជាបងប្រុសនរណាទៅទទួលយបាន។
«កូនអត់ខុសទេ កូនធ្វើបានល្អហើយកុំបន្ទោសខ្លួនឯងអីណា កូនប្រុសម៉ាក់»ម្ដាយទាញកូនប្រុសមកអោបជាប់ទ្រូងទាំងមានដំបៅឈឺខ្លោចផ្សារកូនស្រីពៅក៏ស្លាប់ទៅចោលគាត់ម្នាក់ទៀត មិនមែនជាលើកទីមួយឡើយដែរគាត់បាត់បងកូនដែរជាកូនស្រីដូចគ្នានេះ អារម្មណ៍ជាម្ដាយឈឺដូចជាយកកាំបិតមកឆ្កៀលបេះដូងទាំងរស់អញ្ចឹង។
«ខ្ញុំគួរណាតែយកប្អូនទៅផ្ទះ តែខ្ញុំបណ្ដោយឲប្អូននៅផ្ទះតែឯង ហ្ហឹក ម៉ាក់ឲកូនសុំទោស»នរណាៗក៏ដឹងថាថេយ៉ុងជាបុរសមុខមាំមិនដែរយំបង្ហាញភាពទន់ជ្រាយឲនរណាឃើញឡើយតែពេលនេះរូបគេកំពុងតែបាត់បង់ប្អូនស្រីស្មើរនឹងបេះដូងមួយជំរាកទៅបាត់ហើយគេនៅតែមិនអាចទទួលយកបានដូចគ្នា។
«ឈប់យំកូន កូនប្រុសនរណាគេឲយំហា៎ ជូតមុខឲប្អូនឲស្អាតទៅ ប្អូនស្លាប់ហើយ ប្អូនបានទៅកន្លែងស្ងប់សុខហើយ កាត់ចិត្តទៅកូន»ម្ដាយលួងលោមកូនប្រុសទាំងខ្លោចចិត្តមុននឹងក្រោកដើរចេញទៅខាងក្រៅផ្ទះដើម្បីធ្វើចិត្តទទួលយករឿងនេះឲបាន។
   ពេលវេលាចេះតែដើរទៅមុខពីមួយនាទីទៅមួយនាទី ពីមួយម៉ោងទៅមួយម៉ោង ជុងហ្គុកគេក៏បានដឹងខ្លួនហើយពេលនេះកំពុងអង្គុយសម្លឹងរាងកាយស្លេកស្លាំងរបស់ប្រពន្ធទាំងក្នុងដៃអោបកូនប្រុសជាប់ សម្លឹងមើលមនុស្សស្រីដែរតែងតែអោបនៅក្នុងដៃ ពេលនេះនាងបិទភ្នែកជិតមិនបានងើបមកនិយាយជាមួយគេដូចសព្វដងឡើយ។
«ជេន ងើបមកនិយាយជាបងវិញមក ឲបងរស់យ៉ាងមិចបើគ្មានអូន កូនយើងនឹងបងត្រូវការអូនណាស់ សូមអង្វរដឹងខ្លួនវិញមក ហ្ហឹក បងនឹងទទួលកំហុសគ្រប់យ៉ាងសូមមេត្តាកុំបំបែកនាងនឹងខ្ញុំចេញពីគ្នាអី....»
______
ប្រហែសបាត់ប្រយ័ត្នគង់ ពាក្យស្លោកមិនដែរចេះខុសទេ
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now