ភាគ៦១

551 21 0
                                    

    ពួកគេធ្វើដំណើរផ្លូវកាត់ក្នុងល្បឿនលឿនទើបចំណាយពេកត្រឹមពីរម៉ោងជាងប៉ុណ្ណោះ តែក៏ត្រូវប្ដូរគ្នាបើកម្នាក់ម្ដងឲតែរ៉ាសុីនបើកមួយថ្ងៃហើយគេក៏អាចនឹងចុកដៃដូចគ្នា។
«ចាហ្វាយយើងទៅណាបន្តរ?»រ៉ាស៉ីនសួរទៅចាហ្វាយដែរឈប់ឡាននៅនឹងម៉ាតតែមិនព្រមចុះទៅទិញឥវ៉ាន់ក្នុងម៉ាតបែរជាអង្គុយសំកុកវិញ ណាមួយមេឃក៏យប់ទៅហើយបើឲស្វះស្វែងរកពេលនេះវាមានការពិបាកដូចគ្នា។
«ទៅរកសណ្ឋាគារដេកមួយយប់សិនទៅចឹង»
«ចុះស្អែកយើងទៅរកពួកវានៅឯណាចាហ្វាយ តាំងពីសេអ៊ូលមកដល់ប៊ូសានខ្ញុំមិនទាន់ឮចាហ្វាយនិយាយប្រាប់ទេណា»គេអង្គុយសម្លឹងមុខរបស់ចាហ្វាយទាំងការចង់ដឹងជុងហ្គុកគេស្ងៀមទ្រឹងហាក់ដូចជារូបចម្លាក់ បន្តិចក្រោយមកទើបគេដាច់ចិត្តនិយាយប្រាប់រឿងគ្រប់យ៉ាងឲជំនិតខ្លួនបានស្ដាប់ពីរឿងដែរលោកតាបានប្រាប់គេដែរនោះ។
«អីគេ?ម៉ានឌុក-ដុង?មិនចៃដន្យពេកទេដែរពួកនៅភូមិតែមួយដូចនឹងចាហ្វាយ?»រ៉ាសុីនស្រែកទាំងភ្ញាក់ផ្អើលពេញឡានពេលឮសម្ដីចេញពីមាត់របស់ជុងហ្គុកថាទីកន្លែងកំណើតពួកវាដូចនឹងចាហ្វាយខ្លួនដែរមិនគួរឲជឿពិតមែននេះ ច្បាស់ណាស់ថាមាននរណាចង់កម្មចង់ពារចាហ្វាយគេតាំងពីតូចហើយបាន ជាមកត្រូវមានរឿងបែបនេះ។
«យើងកំពុងតែឆ្ងល់ ចុះទៅទិញស្រាប្រាំដបមក យកទៅផឹកនៅសណ្ឋាគារពីរនាក់»
«សេដអារម្មណ៍មែនចាហ្វាយ?»
«សួរធ្វើអី?»
«ចង់ហៅអូនៗមកកំដរទេបាទ?»បន្លឺរួចហើយរ៉ាសុីនក៏បើកទ្វាររត់ចុះពីឡានយ៉ាងលឿនខ្លាចត្រូវជុងហ្គុកជេរដាក់បណ្ដាស់សារទៀត។
«បើថ្ងៃនុះបងមើលសារអូនតែបន្តិច បងក៏មិនពិបាកមកអង្គុយពិបាកចិត្តតាមរកឃាតករអញ្ចឹងដែរ ហ៉ឹមម»ជុងហ្គុកអង្គុយដកដង្ហើមធំទាំងតានតឹងចិត្តគ្រប់យ៉ាងមកពីកំហុសរបស់គេ ក៏បានដឹងហើយថាមានមនុស្សតាមចង់សម្លាប់គ្រួសារខ្លួនតែនៅប្រហែសឲទាល់តែបាន សមមុខគេហើយដែរមកអង្គុយអោបទុក្ខសោកយំនឹកប្រពន្ធស្ទើរឆ្គួតបែបនេះ។
គេយកដៃជូតទឹកភ្នែកពេលឃើញរ៉ាសុីនចេញពីម៉ាតទាំងមានស្បោងពេញដៃឲទិញតែស្រាបានមកហូរហែរណាស់។មកដល់ក្នុងឡានគេក៏ហុចលុយនៅសល់ឲចាហ្វាយខ្លួនហើយតែជុងហ្គុកគេមិនទទួលយកប្រាប់ថាឲទើបប្រញាប់បើកឡានចេញពីម៉ាត ឆ្ពោះទៅសណ្ឋាគាររបស់ជីមីនបើកបរក្នុងល្បឿនលឿន។
សណ្ឋាគារ ភីជេអឹម មកដល់ភ្លាមជុងហ្គុកក៏ជួយយកឥវ៉ាន់ចេញពីក្នុងឡានមិនចង់ឲរ៉ាសុីនកាន់តែឯងព្រោះច្រើនគ្រាន់បើ ទើបនាំគ្នាដើរសម្ដីចូលក្នុងសណ្ឋាគាររបស់មិត្តភក្តិដើម្បីរកបន្ទប់សម្រាកមួយយប់នឹងបានមានកម្លាំងដើម្បីស្វែងរកបន្តរ។
«ឆុយយ ណាគេនឹង?អាហ្គុកមែន?មិចដូចជាឆ្កែគេបំបោះបំបង់ចោលចឹង ហាហា»ជីមីនដែរទើបចុះមកពីបន្ទប់ធ្វើការនុះប្រទះនឹងជុងហ្គុកមិត្តភក្តិសំណព្វមកមិនឲដំណឹងទើបបានជាគេដើរទៅល៎លេងទាំងគេក៏បានដឹងរឿងតែក៏មកធ្វើជាមិនដឹងនិយាយធ្វើបាបបញ្ឈឺចិត្តមិត្តខឹងចិត្តធ្វើឲប្អូនគេស្លាប់ បើមិនមែនមិត្តភិក្តនឹងបានដាល់ឲបែកអាមុខឌឺៗនេះយូរហើយ។
«វាយ៉ាងមិចឯង?សប្បាយចិត្តណាស់មែនទេពេលឃើញប្រពន្ធយើងស្លាប់ចោល?»កំពុងតែហត់នឿយធ្វើដំណើរមកពីឆ្ងាយផងមកត្រូវមិត្តសើចចំអកបែបនេះទៀត គ្មានចេះយល់អារម្មណ៍ប្រុសៗដូចគ្នាអីសោះ។
«ក៏...មែនទេដឹង ហាហា»
«ឈប់និយាយជាមួយឯងហើយ រ៉ាសុីនឲបុគ្គលិកយកសោរបន្ទប់មួយមកយើងចាំនៅខាងលើមុន»ចារឹកគេងរងក់ដូចជាកូនក្មេងទើបរហ័សដើរចេញពីមុខមិត្ត សម្ដៅទៅជណ្ដើរយន្តទាំងខឹងចិត្តមិនចង់ឈ្លោះគ្នាឡើយ តែក៏ត្រូវឈប់ចិត្តក្ដៅដូចជាទឹកពុះមួយរយអង្សាសេពេលឮសម្ដីជីមីននិយាយឡើងមក។
«ឯងចង់ទៅទាំងមិនដឹងលេខបន្ទប់អញ្ចឹងឬ តិចទៅច្រឡំជាន់ត្រូវពួកខ្ទើយចាប់រំលោភបាត់ ហាហា»ថាឲមិត្តឆ្អែតឆ្អន់គេក៏បោះជំហានដើរចេញពីសណ្ឋាគារទាំងរឹកពារក្រអឺតក្រទម នឹងជឿជាក់នឹងភាពសង្ហារបស់ខ្លួន។
«ចាហ្វាយតោះទៅ ប្រញាប់បានងូតទឹកឲត្រជាក់ចិត្តត្រជាក់ថ្លើម»រ៉ាសុីនលួចឈរសើចចាហ្វាយខ្លួនពេលឃើញមិត្តភក្តិបាញ់ខឹងឡើងក្រហមត្រចៀកទើបរហ័សបបួលឲទៅងូតទឹកបំបាត់ភាពខឹងក្នុងខ្លួនសិន។
ឡើងមកដល់បន្ទប់ដែររ៉ាសុីននឹងជុងហ្គុកត្រូវដេកពីរនាក់ ប៉ុន្តែគ្រែពីរមិនបានដេកគ្រែរួចគ្នាឡើយ។រ៉ាសុីនជញ្ជូនរបស់ចូលក្នុងបន្ទប់រួចរាល់ទើបរៀបចំអាហារនៅលើតុឲចាហ្វាយយ៉ាងរៀបរយ បាននាំគ្នាសុំងូតទឹកមុនព្រោះឃើញជុងហ្គុគគេនៅអង្គុយភ្លឹកភ្លាំងមិនចង់រំខានឡើង អការៈបែបនេះគ្មានអីក្រៅពីនឹកប្រពន្ធទេ។
«អ្វីនឹង?»គេកំពុងតែអង្គុយសម្លក់សម្លឹងផ្ទៃមេឃនៅក្រៅបង្អួចតែក៏ស្រាប់ប្រទះភ្នែកឃើញដំនក់ព្រិលធ្លាក់មកបន្តរបន្ទាប់គ្នាជាប់នៅលើតុនៅខាងក្រៅ ទាញអារម្មណ៍គេឲដើរទៅមើលដោយការភ្ញាក់ផ្អើល។
«ព្រិលដំបូង...តែបងគ្មានអូននៅក្នុងដៃ»គេលើកដៃទ្រព្រិលទាំងទឹកមុខស្រងូតស្រងាត់បង្ហាញចេញមកថាគេខូចចិត្តជាខ្លាំងហើយ ឆ្នាំមុនគេនឹងនាងត្រឹមមានឈ្មោះជាគូរដណ្ដឹងមិនពេញចិត្តនឹងគ្នាគ្មានពេកឯណាទៅមើលព្រិលដំបូងជាមួយគ្នានោះតែពេលនេះគេក៏នៅតែមិនបានមើលព្រិលដំបូងជាមួយនាងទៀត។
«ហ៉ឹមម ចាហ្វាយខ្ញុំកំសត់ម្លេះទេ ឃើញចឹងៗលែងចង់វានស្នេហាហើយ»រ៉ាសុីនដើរចេញពីបន្ទប់ទឹកឃើញចាហ្វាយអង្គុយលើកៅអី ស្មារទាំងសងខាងញ័រទទ្រើកប្រហែលជាកំពុងយំខ្លាំងហើយទើបគេសម្រេចចិត្តដើរចេញពីបន្ទប់ ព្រោះមនុស្សដូចជាគេមិនចេះលួងលោមនរណាឡើយឲចាហ្វាយគេខូចចិត្តលេងសិនទៅ។
«អាឡូលោកប្រុសមីន ខ្ញុំរ៉ាសុីនជាជំនិតរបស់-»
«អឺយើងស្គាល់ហើយ មានការអីមែនទេ?»ជីមីនលើកទូរស័ព្ទទទួលពេលឮរ៉ាសុីនពឹងឲគេនេះដែរមាននាមជាមិត្តភក្តិជួយទៅលួងលោមមិត្តទាំងដែរឥឡូវនេះគេក៏នៅបន្ទប់សណ្ឋាគារទល់មុខនឹងបន្ទប់ជុងហ្គុកដែរកំពុងតែមើលសកម្មភាពមិត្តអង្គុយសេដដូចគ្នា។
«នែ៎ អាសំម្លាញ់បើចង់សេដក៏ចូលក្នុងបន្ទប់ទៅតិច អង្គុយសេដឡើងរួញអាក្នុងខោរវ៉ើយ»
____
ថ្ងៃនេះយឺតបន្តិច
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now