ភាគ៥

1.6K 89 9
                                    

   រយៈពេលបីថ្ងៃកន្លងផុតទៅក្រោយពីកើតរឿងរកាំរកូសកើតឡើងមក ថ្ងៃក៏ជាថ្ងៃដែរកូនស្រីពៅត្រកូលគីមត្រូវទៅមើលរ៉ូបមង្គលការទាំងចិត្តមិនចង់ជាមួយនឹងអនាគតស្វាមីរបស់ខ្លួននៅបន្តិចទៀតនេះ។
តុក តុក
«អ្នកនាងតូចលោកស្រីឲមកតាមទៅក្រោម»អ្នកបម្រើគោះទ្វារបន្ទប់ស៊ូជេនផ្ដល់ដំណឹងព្រោះពេលនេះជុងហ្គុកគេបានមកដល់ហើយ មួយរយៈនេះគេខំធ្វើការណាស់ព្រោះមនុស្សដូចជាគេគឺចង់ឈ្នះអញ្ចឹងហើយគេនឹងខំយ៉ាងណាដើម្បីឲឈ្នះម្ដាយខ្លួន។
«បន្តិចទៀតខ្ញុំទៅហើយ»ស៊ូជេនស្រែកប្រាប់ពីខាងក្នុងបន្ទប់ទាំងកំពុងតុបតែងមុខបិទបាំងមុខស្លក់របស់ខ្លួន តាំងពីរមានរឿងមង្គលការនោះឡើងមកនាងតែងតែលួចយំរាល់យំជីវិតនាងពេលនេះបានទទួលក្ដីសុខផងអត់មុនដឹង។
___
«ម៉ាក់ឮថាជុងហ្គុកមួយរយៈនេះខិតខំធ្វើការណាស់ មិនស្ដាយទេដែរលើកកូនស្រីឲ»លោកស្រីគីមហៅសព្វនាមខ្លួនម៉ាក់ៗជាមួយជុងហ្គុកពេញមាត់ព្រោះមុននឹងក្រោយកីត្រូវតែហៅបែបនឹងដូចគ្នា។
«បាទ ខ្ញុំគ្រាន់តែចង់មើលថែក្រុមហ៊ុនឲបានល្អប៉ុណ្ណោះ ខ្លាចធ្វើឲអ្នកម៉ាក់ខកចិត្ត»ជុងហ្គុករៀបរាប់ពាក្យពេចចេញពីចិត្តស្មោះសរមួយរយៈនេះម៉ាក់គេសុខភាពខ្សោយណាស់បើឲត្រូវមកឈឺក្បាលរឿងរបស់ខ្លួនគេច្រំដែលមិនអាចឡើយ។
«ល្អណាស់កូន..អូ៎នោះចុះមកហើយទៅចុះណាមើលថែប្អូនផង»កំពុងតែជជែកគ្នាកូនស្រីពៅក៏លេចចេញមកទើបអ្នកជាម្ដាយប្រញាប់ប្រញាល់ឲកូនប្រសារទៅដើម្បីឲពួកគេបានស្វែងយល់ចិត្តគ្នាដែលសល់មិនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះរៀបការហើយ។
«ម៉ាក់កូនទៅហើយណា បាយៗម៉ាក់»ស៊ូជេនបញ្ចេញស្នាមញញឹមឲអ្នកជាម្ដាយឃើញដែរលាក់បាំងពីភាពតានតឹងរបស់ខ្លួនពេលនេះមុននឹងចូលឡានជាមួយជុងហ្គុកដែរគេកំពុងរងចាំ។
នៅតាមផ្លូវជិះគ្មាននរណាមាត់កឡើយឮតែសំម្លេងដកដង្ហើមរបស់ពួកគេទាំងពីរទេព្រោះមិនដឹងនិយាយពីអី តែយល់ថាឃើញស្ងាត់ពេកទើបជុងហ្គុកជាអ្នកផ្ដើមនិយាយមុនជ្រែកភាពស្ងប់ស្ងាត់។
«សម្រេចចិត្តច្បាស់ហើយដែររៀបការជាមួយខ្ញុំ?»ជុងហ្គុកសួរលេងព្រោះថាគេក៏មិនបានចង់រៀបការដូចគ្នាមានប្រពន្ធដូចជាឆ្កែជាប់ច្រវ៉ាក់អញ្ចឹងទើបគេមិនចង់បានតែវាចង់បំណងរបស់ម៉ាក់ បើគេមិនធ្វើវាស្មើរនឹងកូនរមិលគុណ។
«ច្បាស់ហើយសុំត្រឹមលោកកុំធ្វើឲខ្ញុំឈឺចាប់ទៅបានហើយ»ស៊ូជេននិយាយពាក្យពិតនាងមិនចូលចិត្តលាក់ទុកឡើយវាអាចធ្វើឲខ្លួននាងឈឺចាប់នៅថ្ងៃក្រោបានបើចង់រស់នៅជាមួយគ្នាដោយមានក្ដីសុខយើងទាល់តែចេះកែចំណុចអាក្រក់របស់ម្នាក់ៗទៅវិញទៅមក។
«នាងគិតថាខ្ញុំអាក្រក់ខ្លាំងណាស់ឬដែរធ្វើឲប្រពន្ធឈឺចាប់?បើនាងមិនក្បត់ខ្ញុំ ខ្ញុំក៏មិនក្បត់នាងដូចគ្នា»ជុងហ្គុកបញ្ជាក់ប្រាប់ដែរគេមិនបានចូលចិត្តមនុស្សក្បត់ឡើយ បើចង់ក្បត់ត្រូវក្បត់កុំឲគេឃើញបើគេឃើញផ្ទាល់នឹងភ្នែកស្លាប់ទាំងពីរមិនទុកឡើយ។
«ចុះសង្សាលោក?ចាត់ការរួចឬនៅមុននឹងនិយាយពាក្យក្បត់ចេញពីមាត់នេះ»ស៊ូជេនក៏មិនបានអន់នាងទៅគេមកខ្លាំងទៅខ្លាំងមកមិនបានចាញ់ប្រៀបនរណាឡើយ។
«នាងខ្លាចពេលការហើយខ្ញុំយកសង្សាមកនៅជាមួយ?កុំខ្លាចអីមនុស្សដូចខ្ញុំខិលខូចមែនតែក៏មានខួរក្បាលគិតថាអ្វីគួរឬអ្វីមិនគួរ»ជុងហ្គុកគេមិនបាននិយាយលេងសើចឡើយសង្សាគេបានសុំបែកបាត់ទៅហើយទោះជាចិត្តមិនចង់ក៏ត្រូវតែយកកាំបិតមកកាត់ឲដាច់ដែរ មនុស្សគេខិលខូចខ្លាំងមែនតែក៏អាចដឹងថាអ្វីគួរឬមិនគួរដែរគេសន្យាហើយថាមិនត្រូវធ្វើអ្នកដែរមានឈ្មោះជាប្រពន្ធត្រូវឈឺចាប់ដោយសារគេទេ។
«ខ្ញុំក៏អស់ទុក្ខកង្វល់បើលោកជាមនុស្សបែបនេះ»
ស៊ូជេនបញ្ចប់ប្រយោគឡានក៏ឈប់ថតនៅនឹងមុខហាងសំម្លៀកបំពាក់មង្គលការដែរមានឈ្មោះល្បីរន្ទឺពេញទីក្រុងសេអ៊ូលជាហាងដែរមានសំម្លៀកថ្លៃបំផុតព្រមទាំងឈុតមួយៗចេញមកមិនឲខកចិត្តភ្ញៀវដូចគ្នា។
«ចុះមក»ជុងហ្គុកបើកទ្វារម្ខាងរបស់អនាគតប្រពន្ធដាក់ដៃដើម្បីរងចាំដៃអ្នកម្ខាងទៀតមកដាក់ពីលើដៃរបស់គេ។
«ទៅហាងធម្មតាៗក៏បានដែរ គ្រាន់តែរៀបការមិនចាំបាច់ចំណាយដល់ថ្នាក់នឹងទេ»នាងនិយាយទាំងដែរដឹងថាហាងនេះថ្លៃកម្រិតណានុះទើបមិនចង់ចំណាយលុយច្រើនឡើយគ្រាន់តែរៀបការក្រោមការបង្ខិតបង្ខំតែប៉ុន្នឹងសោះ។
«ធម្មតាៗមិនបានទេ រៀបការមួយជីវិតមានតែម្ដងត្រូវធ្វើឲធំតាមលទ្ធិភាពដែរមានកុំភ័យពេកការមួយថ្ងៃខ្ញុំនឹងប៉ាម៉ាក់នាងមិនក្រទេ»ជុងហ្គុកសើចពេលឃើញនាងដូចជាខ្លាចអស់លុយខ្លាំងណាស់នាងគិតថាការរៀបការជាមួយគេធម្មតាៗហើយទើបមិនបានចង់ល្អឲពិធីមួយនេះគគ្រឹកគគ្រែងនុះតែសម្រាប់គេត្រូវតែអស្ចារ្យទាំងអស់។
_______
«សូមស្វាគមន៍មានអ្វីពួកយើងបម្រើដែរ?»ចូលមកដល់ក្នុងហាងភ្លាមបុគ្គលិកជាច្រើនក៏មកស្វាគមន៍យ៉ាងយកចិត្តទុកដាក់ខ្លះឯទៀតក៏លួចថតរូបពេលឃើញកូនប្រុសទោលដែរអ្នកស្នងដំណែងក្រុមហ៊ុនទឹកអប់សាខារាប់មិនអស់នោះមកហាងជាមួយនឹងមនុស្សស្រីបែបនេះទៀត។
«ខ្ញុំចង់មកកាត់ឈុតរៀបការណា សុំត្រឹមពីរថ្ងៃប៉ុណ្ណោះឲរួចរាល់»ជុងហ្គុកដើរគៀកចង្កេះអនាគតភរិយាមកអង្គុយនៅសាឡុង បង្ហាញឲឃើញថានារីនៅក្នុងដៃគេជាកម្មសិទ្ធិរបស់ខ្លួនពេលនេះគ្មាននរណាអាចដណ្ដើមឡើយ។
«លោករហន់ទៅណាបានជាពីរថ្ងៃយកនៅពេលបួនប្រាំថ្ងៃទៀតប៉ុណ្ណោះទើបដល់»ស៊ូជេនថាឲអនាគតស្វាមីដែររហន់ចង់ការដល់ថ្នាក់នេះរ៉ូបគដព្យួរពេញហាងនិនទិញទេចាំបាច់ដល់ថ្នាក់កម្មង់ខ្លាចថាគេមិនដឹងថាខ្លួនមាន។
«ខ្ញុំរហន់ចង់បានកូនទើបចង់ការជាមួយនាងនោះអី»ជុងហ្គុកវៃចិញ្វើមដាក់ពេលធ្វើឲអនាគតប្រពន្ធអៀនឡើងក្រហមមុខក្រហមមាត់បែបនេះគេគ្រាន់តែនិយាយលេងសោះមិននឹកស្មានថានាងអៀនដូចគ្នា។
«ប្រញាប់ប្រញាល់រើសទៅប្រយ័ត្នមិនទាន់»នាងប្រញាប់បង្វែររឿងដែរគេនិយាយមិញនេះ មានប្ដីជាមនុស្សខិលខូចពូកែញ៉ែរចឹងឯងធ្វើឲនាងខ្មាស់បុគ្គលិកដែរកំពុងមើលមកសឹងតែមួយហាងទៅហើយពេលនេះ។
______
គ្រីសស្ដារ
៥០ឡែកសម្រាប់ភាគបន្តរ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now