ភាគ២៥

750 29 0
                                    

មកដល់ក្នុងឡានគេបើកឡាមចេញង៉ោងធ្វើឲនាងប៊ិះតែនឹងផ្កាប់មុខសុីគែមឡានទៅហើយមួរម៉ៅងក់ងរដូចជាស្រីទៅកើតតែនាងមិនខ្វល់ទេបានឆ្មានៅដៃពិននឹងហើយទៅខ្វល់អីទៀត។
  មកដល់ផ្ទះចតឡានទុកស្រួលបួលជុងហ្គុកក៏ដើរចុះមុននាងធ្វើព្រងើយដូចនាងជាមនុស្សអរូបសម្រាប់គេចឹងពេលនេះ ប្រុសស្អីខឹងអាក្រក់ម្លេះ។
«ខឹងៗទៅចាំមើលអាណាយាយរកគ្នាមុន»ស៊ូជេនបីឆ្មានៅនឹងយកទៅក្រោយផ្ទះក្បែរអាងហែលទឹកងូតទឹកឲឆ្មាឲស្អាតបាតមុននឹងយកចូលផ្ទះ ធ្វើឲអ្នកខ្លះដែរកំពុងខឹងប្រពន្ធឈរមើលសកម្មភាពនាងឥតព្រិចភ្នែក។
«ដុសសាប៊ូជាមួយយើងសិនទៅណា ពេលណាបានទៅក្រៅចាំយើងរកសាប៊ូឲពួកឯងណា»ស៊ូជេនបើកទឹកពេញកន្ធន់មុននឹងចាប់ឆ្មាទាំងពីរមកងូតទឹកតាមសម្រួលដោយការសប្បាយរីករាយមិនបានទៅខ្វល់នឹងប្ដីសូម្បីតែបន្តិច។
  យប់មកដល់ពួកគេញ៊ាំបាយដោយមិននិយាយរកគ្នាម្នាក់ៗសុទ្ធតែចង់ឈ្នះរាងខ្លួនទើបប្រឹងខ្លាំងទៅខ្លាំងមក បាយហើយក៏ដើរចេញពីគ្នាដោយជុងហ្គុកគេចេញទៅធ្វើការនៅបន្ទប់ចំណែកនាងក៏រៀបចំកន្លែងឲឆ្មាដេកធម្មតា។
...
ថ្ងៃថ្មីមកដល់អ្វីៗក៏ថ្មីទោះបីប្ដីប្រពន្ធមួយគូនេះឈ្លោះគ្នាពិនណាក៏អ្នកជាប្ដីមិនភ្លេចងើបមកធ្វើអាហារពេលព្រឹកឲប្រពន្ធដូចសព្វដងដូចគ្នា មិនមែនគេធ្វើដោយសារកូនតែម្យ៉ាងទេតែសម្រាប់នាងត្រូវមានសុខភាពល្អដូចគ្នា។
«ហាឡូចាស៎»សំម្លេងប្រពន្ធបន្លឺឡើងពីខាងលើផ្ទះនាងដើរតាំងៗចុះជណ្ដើរទាំងដែរកំពុងនិយាយទូរស័ព្ទជាប់នឹងត្រចៀកឆ្លៀតនោះឆ្លៀតបើចុះមកជាបើខុសកាំអីចូលពេទ្យលេងទាំងព្រឹកឥឡូវហើយ។
(ព្រឹកនេះឯងទំនេះទេ?)ដាវីនក៏ជាអ្នកខលទៅមិត្តខានជួបគ្នាយូរឮថាមានកូនផងចង់ជួបឲបានឃើញផ្ទាល់នឹងភ្នែក តែគិតៗមិត្តមានប្ដីប្រពន្ធកូនអស់ហើយនៅឡលយតែនាងខ្លួនមួយត្រឹមជាគ្រូពេទ្យវះកាត់ម្នាក់មិនដឹងជាកាលដល់គូរដូចគេ។
«សម្រាប់ឯងណាគឺទំនេរជានិច្ច»ដើរមកដល់ក្រោមនាងក៏ហួសរំលងធ្វើជាមិនឃើញវត្តមានប្ដីដែរកំពុងពាក់អផមធ្វើម្ហូបមានវែកជាបើនឹងដៃបើដាក់ក្បាលមនុស្សប្រហែលជាល្អណាស់។
(ចឹងម៉ោង8ជួបគ្នាណា ចាំយើងផ្ញើរទីតាំងឲ)និយាយគ្នារួចក៏បិទទូរស័ព្ទទុកទាំងសងខាងធ្វើកព្វកិច្ចរៀងខ្លួនមិនបានទៅជារវល់ដើរហើរដូចជាក្មេងៗឡើយ។
ចំណែកពីរអ្នកប្ដីប្រពន្ធកំពុងស្រស់ស្រូបអាហារពេលព្រឹកដូចគ្នាទឹកមុខម្នាក់ៗស្រស់ស្រាយតែមិននិយាយរកគ្នាមិនខ្ចីស្ដីសូម្បីតែបន្តិចតាំងចិត្តថាខ្លាំងរៀងខ្លួនមានតែស្ងាត់ផ្ទះនឹងឯង។
«អា៎...កូនឆ្មាភ្លេចឲឈឹង»មិនទាន់បានដាក់បាយចូលមាត់ឡើងស៊ូជេននាងប្រញាប់រត់ទៅបើកទ្វារបន្ទប់មើលក៏មិនបានឃើញឆ្មាអាម្មរណ៍ភ័យព្រួយធ្វើឲនាងស្លន់ស្លោរដើររកឆ្មាពេញផ្ទះរហូតក៏ប្រទះឃើញពួកវានៅនឹងសួនកំពុងសុីអាហារពេលព្រឹកដូចនឹងនាងដែរ។
«នៅទីនេះទេឬ ម៉ាំម៉ីភ័យណាស់ណា»ស៊ូជេនមកមើលឆ្មាអស់ចិត្តរួចចាកចេញដើរទៅរកមនុស្សម្នាក់នុះត្រៀមពាក្យអរគុណមាត់ថាស្អប់តែក៏មិនបានទុកឲកូនឆ្មារបស់នាងឃ្លានដាច់ព្រោះស្លាប់ដែរ។
«បងជាអ្នកដាក់អាហារឲឆ្មាមែនទេ?»នាងដើរមកដល់ក៏ហក់អោបកប្ដីពីក្រោយដែរកំពុងញ៊ាំអាហារធ្វើព្រងើយនុះខ្លាំងសម្បើមណាស់តែក៏មិនដាច់ចិត្តទុកឲនាងនឹងកូនឆ្មាឃ្លានទេប្ដីអីក៏ល្អយ៉ាងនឹង។
«មិនមែនទេដឹង»ជុងហ្គុកឆ្លើយកំប៉ិកំបុតដូចជាមិនបានដាក់អាហារឲឆ្មាទាំងដែរជាគេជាអ្នកធ្វើសោះតែនាងក៏នៅមកសួរនាំឲគេនិយាយរកនាងទាល់តែបាន។
«ជាបងច្បាស់ណាស់ប្ដីសំម្លាញ់អរគុណណា ជុប៎»នាងល៎មុខថើបថ្ពាល់ប្ដីដោយការគ្រឺតក្នាញ់សោះកក្រោះចឹងតែក៏ធ្វើឲនាងលង់ស្រឡាញ់គេកាន់តែខ្លាំងត្រង់ថាមិនដែរភ្លេចប្រពន្ធនឹងហ្មងទម្លាប់ខ្លួនពេលព្រឹកធ្លាប់ធ្វើឲនាងមិចគេក៏បន្តរធ្វើទោះឈ្លោះគ្នាក៏ដោយ។
«ញ៊ាំអាហារទៅក្រែងទៅរកដាវីនឬ?»ទោះនាងមិនប្រាប់ក៏គេអាចទាយដឹងបានដែរបើនិយាយគ្នាបើសំម្លឹងឮៗដូចជាចាក់ធុងប៉ាស់អញ្ចឹងនុះ។
«មិចក៏បងដឹង?»
«ញ៊ាំអាហារឲលឿននិយាយច្រើនប្រយ័ត្នដេកផ្ទះ»
_______
ប្ដីប្រពន្ធគេក៏មកដល់ហាងកាហ្វេរដែរមិត្តបានផ្ញើរអាស័យដ្ឋានឲព្រឹកមិញនេះទម្រាំមកដល់ស្ទះមិនដឹងជាប៉ុន្មានកន្លែងទៅហើយប្រសព្វរកកន្លែងណាត់គ្នាដល់ហើយលោកជំទាវមិត្តនេះ។
«ហេឡូសំណព្វចិត្ត»
«នឹកណាស់អោបមួយៗ»មិត្តភក្តិគេក៏អោបគ្នាទុកឲប្ដីឈរមើលដោយស្នាមញញឹមពេលឃើញប្រពន្ធសប្បាយចិត្តបានជួបជុំគ្នាបែបនេះមុននឹងនាំគ្នាអង្គុយយកមីនុយហៅអីញ៊ាំតាមចិត្ត។
«និយាយចឹងមិចដែរតាំងពីក្កាយជាគ្រូពេទ្យវះកាត់មកស្រួលទេ?»នាងក៏សួរសុខទុក្ខមិត្តតាមនឹងព្រោះថាពិបាកដែរពេទ្យវះកាត់នេះត្រូវលម្អិតនឹងមានសតិគ្រប់គ្រាន់ក្នុងការវះកាត់ព្រោះពេលខ្លះគ្រួសារអ្នកជំងឺក៏ជឿទុកចិត្តលើយើងនឹងហើយ។
«មិនស្រួលទេទោះមិនធ្លាប់ពេលដែរជួយសង្គ្រោះអ្នកជំងឺមិនបានក៏ដោយ ពេលខ្លះយើងសឹងតែព្យួរឈ្មោះសិនតែមិនអាចព្រោះមន្ទីរពេទ្យខ្វះគ្រូពេទ្យវះកាត់គួរសមដែរ»គិតមកដល់រឿងនេះពេលណានាងក៏ពិបាកដូចគ្នាមិនសូវមានពេលបានចូលផ្ទះឡើយក៏សំណាងបានម៉ាក់នៅជាមួយមីងនៅផ្ទះនាងមិនសូវកង្វល់ប៉ុន្មាន។
«ស៊ូៗណាគេទុកចិត្តលើឯងចឹងខំប្រឹងទៅ យើងមកមិញក៏បានទិញទឹកផ្លែឈើខ្លះឲម៉ាក់ឯងដែរបើផ្ញើរតាមឯងមិនដឹងពេកណាបានទៅដល់ដៃគាត់ទេ ហាហា»ស្រីៗនាំគ្នានិយាយលេងសើចតាមនឹងអស់ពីរឿងមួយចូលរឿងមួយធ្វើឲជុងហ្គុកគេអង្គុយសរសើរប្រពន្ធមិនដែរចេញពីផ្ទះទេតែដើមគេលះសម្បើមណាស់។
«ចឹងយើងទៅហើយណា បាយៗ»ជួបគ្នាក៏យូរគួរសមហើយដែរទើបពួកគេលាគ្នាទៅផ្ទះរាងខ្លួននិយាយគ្នាយូរឡលយស្អកកអស់ទៅហើយតែត្រូវមកក្ដៅត្រចៀកនឹងសម្ដីប្ដីនាងនេះវិញ។
«មិនដែរចេញពីផ្ទះទេ តែដើមគេលះជាងអ្នកបានចេញពីផ្ទះទៀតញាក់សាច់យាយ»
«ថីច្រណែន?»
_____
មិនដែរចេញពីផ្ទះក៏មានដើមឲនិយាយឡូយហា៎
គ្រីសស្ដារ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now