ភាគ៣០

644 34 2
                                    

   ស៊ូជេនចាកចេញពីប្ដីព្រោះដោយសារនាងពិបាកទ្រាំខ្លាំងពេកថ្ងៃកំណើតនាងវាលែងកើតឡើងសម្រាប់នាងជាយូរមកហើយប៉ុន្តែពេលនេះប្ដីនាងមករំលឹកតែម្ដង នាងមិនបានខឹងនឹងស្អប់គេឡើយដែររំលឹកថ្ងៃនេះព្រោះគេច្បាស់ជាមិនទាន់ដឹងថាមានរឿងអ្វីឡើយ។
«ហ្ហឹកៗ អាយ៎ឈប់លងបន្លាចខ្ញុំទៅ ខ្ញុំខ្លាចហើយហ្ហឹកៗ»ស៊ូជេនអោបក្បាលខ្លួនឯងទាំងខ្លួនកំពុងនៅលើឡានតាក់ស៉ីធ្វើឲអ្នកបើកឡានចាប់ផ្ដើមភ័យព្រោះនាងស្រែកយកៗ។
«ពូជូនខ្ញុំទៅភូមិគ្រិះគីមបន្តិច»ស៊ូជេនព្យាយាមរំងាប់អារម្មណ៍កុំឲរូបភាពទាំងនោះមកលងបន្លាចនាងឲបានទៀតវាតែងតែវិលវល់នៅក្បែរៗនាងតែម្ដង។
  មកដល់ភូមិគ្រិះដូចបំណងស៊ូជេនឲលុយទៅតាក់សុីដែរមានជាប់ក្នុងហោប៊ៅមុននឹងប្រញាប់ចូលទៅរកបងប្រុសមុនគេដែរគាត់តែងតែលួងលោមនាងពេលមាននរណាម្នាក់រំលឹកថ្ងៃខួបកំណើតនាងលើកណា។
តុក តុក
«នរណានឹង?»ណាមជុនកំពុងធ្វើការតែក៏មានសំម្លេងគោះទ្វារបន្លឺឡើងឲគេឆ្ងល់ព្រោះកណ្ដាលអាត្រៀតទៅហើយគ្មាននរណាមកគោះទ្វារបន្ទប់គេបែបនេះទេទើបប្រញាប់ចេញទៅបើកទ្វារមើល។
«ជេន?»
«ហ្ហឹកៗបងជុនវាមកទៀតហើយ»ទ្វារបើកភ្លាមស៊ូជេនក៏ប្រញាប់ចូលទៅអោបបងប្រុសទាំងទឹកភ្នែករហេមរហាមធ្វើឲណាមជុនដឹងថាមានរឿងអ្វីកើតឡើងព្រោះរាល់ពេលដែរកើតគឺនាងតែងនិយាយបែបនេះ។
«ចូលក្នុងសិនជេនប្រយ័ត្នគេមកឃើញ»ដោយសារតែមិនចង់ឲអ្នកផ្ទះដឹងឮទើបណានជុនប្រញាប់នាំប្អូនចូលក្នុងបន្ទប់លួងលោមឲបាត់ភ័យខ្លាចដូចជារាល់ដងដែរគេតែងតែលួងនាង។
«កុំយំមានរឿងអ្វីទើបបានជាអូនមកដល់ទីនេះ?»ណាមជុនចាប់សួរឡើងពេលគេអោបថើបឲនាងបានស្ងប់ចិត្តហើយខណៈនោះទើបហ៊ានសួរ។
«បងហ្គុកគាត់ធ្វើពិធីខួបឲអូន ហ្ហឹកតែបងកុំបន្ទោសគាត់ណាព្រោះគាត់មិនដឹងពេលនេះអូនប្រហែលជាធ្វើឲគាត់អន់ចិត្តដោយសារតែមិនបានផ្លុំទៀនហើយ ហ្ហឹកៗតែអូនទ្រាំមិនបានមែនសំម្លេងគ្រប់គ្នាស្រែកថាឲអូនជាឃាតករវាតែងតែលោតមកពេញសោតវិញ្ញាណមិនបាត់ឡើយ អ្ហឹក»ស៊ូជេនយំឡើងត្អើកពិបាកដកដង្ហើមទើបណាមជុនប្រញាប់ដើរទៅយកបំពងខ្យល់ដែរនាងតែងតែប្រើជាប្រចាំ ហើយបំពងខ្យល់នេះក៏មាននៅក្នុងបន្ទប់គេស្រាប់ទើបយកមកឲនាងដើម្បីស្រួលដកដង្ហើមដែរអាចនិយាយបានថានាងមានជំងឺហឺតតាំងតែពីតូចគ្រាន់តែមិនបើកចំហររាល់ពេលយំនឹងធ្វើអ្វីមួយដង្ហក់គឺពិបាកដកដង្ហើមបែបនេះ។
«ស្ងប់អារម្មណ៍ជេនស្ងប់ គ្មាននរណាមកធ្វើបាបអូនឡើយកុំយំដកដង្ហើមឲស្រួលបួលចាំបងជូនទៅផ្ទះប្រាប់ជុងហ្គុកពីរឿងដែរកើតឡើងគេច្បាស់ជាមិនខឹងអូនទេ»ណាមជុនអោបប្អូនឲបាត់ភាពភ័យខ្លាចនាងញ័រខ្លួនតតាត់ដូចជាកូនសត្វធ្លាក់ទឹកភាពរវើលរវាយក៏ចាប់ផ្ដើមចូលមកបន្លាចនាងម្ដងទៀត។
____
ក្រឡេកមកមើលជុងហ្គុកឯនេះគេមិនទាន់បាត់ភាំងនៅឡើយទេដែរសុខៗប្រពន្ធក៏រត់ចេញទាំងដែរគ្រប់យ៉ាងគេក៏ធ្វើដើម្បីនាងទាំងអស់ឬក៏នាងមិនពេញចិត្តនឹងអ្វីដែរគេធ្វើឲ?គេជាអ្នកខុសមែនទេ?
«បងធ្វើអីខុសជេនទើបសុខៗក៏រត់ចេញពីបងបាត់ខ្លួនបែបនេះ»ជុងហ្គុកអង្គុយសម្លឹងមើលខ្សែរកដែរគេប្រគល់ឲនាងមុននេះវាឈឺចាប់ខ្លាំងណាស់ហាក់ដូចជានាងអើពើនឹងអ្វីដែរគេបានធ្វើឲនាងទាំងអស់នេះចឹង។
ទឹត ទឹត
សំម្លេងទូរស័ព្ទរោលឡើងជុងហ្គុកទាញទូរស័ព្ទពីហ៊ោប៉ៅមកសម្លឹងមើលវាជាលេខរបស់បងស៊ូជេនគឺគីម ស៊ុកជីនទើបជុងហ្គុករហ័សទទួលព្រោះគិតថានាងប្រាកដជានៅទីនោះមិនខាន។
«អាឡូបងជីនជេននៅទីនោះមែនទេបង?»
«ឯងចង់សំម្ដៅលើអ្វី?»ជីនឆ្ងល់ព្រោះគេនៅក្រៅប្រទេសឯនេះគ្រាន់តែខលមកប្រាប់ដាស់តឿនរឿងដែរកុំឲកើតឡើងសោះមកសួរពីប្រពន្ធខ្លួនឯងធ្វើអី។
«គឺរឿងវាចេះបង....»ជុងហ្គុករៀបរាប់ប្រាប់គ្រប់យ៉ាងទៅឲបងថ្លៃស្ដាប់ទាំងមិនទាន់បាត់ហួសចិត្តនៅឡើយទេគេអង្គុយគិតពិចារណារកកំហុសខ្លួនឯងថាគេបានធ្វើអ្វីឬឲនាងទាស់ចិត្ត។
«អាអើយអា ណ្ហើយចុះយើងដឹងថាឯងមិនបានដឹងរឿងទេចឹងចាំយើងប្រាប់ គ្មាននរណាម្នាក់ធ្វើពិធីថ្ងៃខួបកំណើតជេនឡើយចាប់តាំងពីពេលដែរជេនអាយុដប់ឆ្នាំមកម្លេះ ពួកយើងមានបងស្រីច្បងម្នាក់ តែនៅថ្ងៃនុះគាត់បានមកខួបកំណើតជេនបន្ទាប់ចេញពីញ៊ាំអីជាមួយនឹងជីមីនព្រោះបងស្រីនឹងជីមីនពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នាតែជាអកុសល ពេលដែរជេនខលទៅតឿនគាត់ចុះឡើងៗដែលគាត់កំពុងបើកឡានចេញមកទៅហើយនុះក៏មានឡានដឹកអីវ៉ាន់ដែរអ្នកបើកគឺស្រវឹងបណ្ដាលឲបុកឡានបងស្រីក្រឡាប់ធ្លាក់ចូលបឹងស្លាប់ព្រោះគ្មាននរណាជួយទាន់ឡើយ គ្រប់គ្នាដែរបានដឹងពីដំណឹងមិនច្បាស់ការមួយនេះក៏នាំគ្នាហៅជេនថាជាក្មេងឃាតករថ្ងៃខួបកំណើតជេនក៏ក្លាយជាថ្ងៃបងស្រីស្លាប់ ជេនត្រូវទៅរស់នៅស្វីសជាមួយនឹងម៉ាក់ចាប់ពីពេលនឹងទើបតែអាយុម្ភៃឆ្នាំរឿងរ៉ាវរាងស្បើយបានប៉ានាំជេនមកនៅទីនេះវិញ »ស៊ុកជីនឈរនិយាយទាំងឈួលចុងច្រមុះដូចគ្នាថ្ងៃនុះជាថ្ងៃដែរគ្រប់គ្នាកើតទុកបំផុតជីមីនអ្នកមានឈ្មោះជាសង្សាគេខឹងនឹងខូចចិត្តខ្លាំងណាស់ដែរមិនបានជូនសង្សាទៅដោយផ្ទាល់នឹងខឹងអ្នកដែរស្រវឹងមកប៉ះទង្គិចឡានមិត្តស្រីខ្លួន។
«អរគុណណាស់បងថ្លៃ ខ្ញុំសូមទោសព្រោះជាមិនដឹងអ្វីមែន»ជុងហ្គុកបន្ទាប់ពីបានដឹងរឿងគេស្លុតខ្លាំងដែរបានដឹងដំណឹងមួយគួរឲអាណិតមួយនេះនាងមិនដឹងជាឈឺចាប់ខ្លាំងប៉ុណ្ណាទេ។
«មិនអីទេទៅរកជេនទៅ ជេននៅផ្ទះធំបងដឹងច្បាស់ព្រោះរាល់ពេលតែជួបរឿងនេះជេនតែងតែទៅរកណាមជុនមុនគេ»ស៊ុកជីនប្រាប់រួចទម្លាក់ទូរស័ព្ទចុះលែងចង់និយាយទៀតព្រោះគ្មាននរណាជាអ្នកខុសឡើយរឿងនេះគ្រប់គ្នាតែងតែហាមជាងគេនុះជីមីនដែរគេងខំប្រឹងតាមរកខ្សែរស្រឡាយគ្រួសារដែរបានបុកឡានសង្សាគេនុះចាប់ពីពេលដែរកើតរឿងមកដល់ពេលនេះក៏មិនទាន់រកឃើញសាច់ញាតិគ្រួសារជនល្មើសនេះដូចគ្នា។
_______
គ្រីសស្ដារ
បើភាគនេះបាន80ឡាច៎ស្អែកអេតមីនជូន2ភាគ

ថ្នមស្នេហ៍ភរិយាអេតាសុីវិល "រដូវកាលទី១"Where stories live. Discover now